ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្ដ​បុក​អ្នក​ជិះ​ម៉ូតូ​ពីក្រោយ​ស្លាប់​១​របួស​១​រួច​គេចខ្លួន​បាត់​

ចែករំលែក៖

​ខេត្ដបាត់ដំបង​ ៖​ ករណី​គ្រោះថ្នាក់​ចរ​ ច​រា​ណ៍​មួ​ួ​យ​បាន​កើតឡើង​បង្ក​ដោយ​អ្នក​ បើករថយន្ដ​បញ្ជា​ចង្កូត​ទៅ​បុក​អ្នក​ជិះ​ ម៉ូតូ​ពីក្រោយ​ពេញទំហឹង​បណ្ដាល​ឱ្យ​ស្លាប់​ ម្នាក់​របួសធ្ងន់​ម្នាក់​រួច​អ្នកបើកបរ​ រថយន្ដ​គេចខ្លួន​បាត់​ដោយ​បន្សល់​ទុក​រថ​ យន្ដ​នៅ​កន្លែង​កើតហេតុ​។​

​គ្រោះថ្នាក់​ចរច​រា​ណ៍​ខាងលើ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​ ល្ងាច​ថ្ងៃ​ទី​២០​ ខែមេសា​ ឆ្នាំ​២០១៥​ នៅ​ ក្នុងភូមិ​សំរោង​ ឃុំ​អូរ​រំដួល​ ស្រុក​ភ្នំ​ ព្រឹក​ ខេត្ដបាត់ដំបង​។​

​តាម​របាយការណ៍​នគរបាល​បាន​បង្ហាញ​ ឱ្យ​ដឹង​ថា​ រថយន្ដ​បង្ក​បុក​ជន​រង​គ្រោះ​ អ្នក​ជិះ​ម៉ូតូ​ម៉ាក​ តួ​រី​ស​ ពណ៌​ស​ ពាក់​ស្លាក​ លេខ​ភ្នំពេញ​2U-0803​ បើកបរ​ពី​ទិស​ខាង​ ជើង​ទៅ​ទិស​ខាងត្បូង​។​

​របាយការណ៍​នគរបាល​ឱ្យ​ដឹង​ទៀត​ថា​ ជន​រង​គ្រោះ​ដែល​ត្រូវ​អ្នក​បើករថយន្ដ​ បុក​ស្លាប់​មានឈ្មោះ​ អៀង​ ណ​ន​ ភេទ​ ប្រុស​ អាយុ​៧១​ឆ្នាំ​ ហើយ​អ្នក​រួម​ដំណើរ​ ដែល​រង​របួសធ្ងន់​ឈ្មោះ​ ប្រាក់​ ណ​ន​ ភេទ​ ស្រី​ អាយុ​៦៦​ឆ្នាំ​ ជន​រង​គ្រោះ​ទាំង​ពីរ​មាន​ ទីលំនៅ​ភូមិ​អូរ​ ឃុំ​ពេជ្រ​ចិន្ដា​ ស្រុក​ភ្នំ​ ព្រឹក​ ខេត្ដបាត់ដំបង​ ។​ ជន​រង​គ្រោះ​ទាំង​ ពីរ​នាក់​បាន​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ម៉ាក​ សង់​ សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ បាត់ដំបង​1G-2525​ ហើយ​ក្រោយ​កើត​ ហេតុ​ រថយន្ដ​និង​ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​ នគរបាល​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​អធិការ​ ដ្ឋា​ន​នគរបាល​ស្រុក​ភ្នំព្រឹក​។​ ដោយឡែក​ ស្ដ្រី​ ប្រាក់​ ណ​ន​ ដែល​រង​របួសធ្ងន់​ត្រូវ​ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ ស្រុក​សំពៅ​លូន​ ខេត្ដបាត់ដំបង​។​

​ពុំ​មាន​សាក្សី​បញ្ជាក់​ឱ្យ​ដឹង​ពី​មូលហេតុ​ ដែល​អ្នក​បើករថយន្ដ​បង្ក​បើក​ទៅ​បុក​ អ្នក​ជិះ​ម៉ូតូ​ខាងលើ​នេះ​ទេ​ តែបើ​តាម​ការ​ សន្និដ្ឋាន​របស់​សមត្ថកិច្ច​នៅ​កន្លែង​កើត​ ហេតុ​គឺ​អ្នកបើកបរ​រថយន្ដ​បើក​លឿន​មិន​ គោរព​ច្បាប់​ចរាចរណ៍​ដោយ​បើក​ចូល​ គំនូស​អ្នក​ជិះ​ម៉ូតូ​៕ ​សហការី​


ចែករំលែក៖