ព័ត៌មានទាន់ហេតុការណ៍៖

​អ្នក​ឃ្វាល​ពពែ​ប្រទះ​ឃើញ​សាកសព​ បុរស​ម្នាក់​ត្រូវ​គេ​សម្លាប់​ដឹក​មក​បោះ​ ចោល​នៅ​ក្រោម​ស្ពាន​S2​ក្នុងស្រុក​បា​ធា​យ​

ចែករំលែក៖

​ខេត្ដកំពង់ចាម​ ៖​ សាកសព​បុរស​ ម្នាក់​ត្រូវ​បាន​អ្នក​ឃ្វាល​ពពែ​ប្រទះ​ឃើញ​ នៅ​ក្រោម​ស្ពាន​S2​ ស្ថិត​នៅ​ក្នុងភូមិ​-​ឃុំ​ ស្រុក​បា​ធា​យ​ ខេត្ដកំពង់ចាម​ ដែល​គេ​ សង្ស័យ​ត្រូវ​បាន​ឃាតករ​វាយ​សម្លាប់​រួច​ ដឹក​តាម​រថយន្ដ​យក​មក​បោះចោល​ ។​

​បុរស​ឈ្មោះ​ ឈឿ​ន​ ស៊ា​វ​ អាយុ​៤៥​ឆ្នាំ​ រស់នៅ​ភូមិ​-​ឃុំ​-​ស្រុក​បា​ធា​យ​ ជា​អ្នក​ ឃ្វាល​ពពែ​បាន​ប្រាប់​សមត្ថកិច្ច​ថា​ សាក​ សព​បុរស​ខាងលើ​គាត់​បាន​ប្រទះ​ឃើញ​ នៅ​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​ ២០​ ខែមេសា​ ឆ្នាំ​២០១៥​ ខណៈ​ដែល​គាត់​ ដេញ​ពពែ​មក​ឃ្វាល​នៅ​ជិត​កន្លែង​កើត​ហេតុ​ ។​

​តាម​របាយការណ៍​ចុះ​ថ្ងៃ​ទី​២០​ ខែមេសា​ របស់​លោក​វរៈសេនីយ៍ត្រី​ សំ​ ណា​ល់​ អធិការ​នគរបាល​ស្រុក​បា​ធា​យ​បានឱ្យ​ដឹង​ ថា​ សព​ជន​រង​គ្រោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​ អត្ដសញ្ញាណ​នោះ​ទេ​មាន​អាយុ​ប្រហែល​ ៣០​ឆ្នាំ​ កម្ពស់​១.៧០​សម​ សប្បុល​ស​ សក់ស្លូត​ ស្លៀក​សំលៀក​បំពាក់​ខោ​ ខូ​វ​ប៊ូ​យ​ ពណ៌​ទឹកប៊ិច​ ពាក់​អាវយឺត​ដៃខ្លី​ ពណ៌​ស្លែ​។​ នៅ​លើ​ខ្លួន​សាកសព​មាន​ស្នាម​ កាប់​នៅ​លើ​ក្បាល​ចំនួន​៣​កន្លែង​ ហើយ​ នៅ​កន្លែង​កើតហេតុ​មិន​មាន​បន្សល់​ទុក​ វត្ថុ​តាង​ណាមួយ​នោះ​ទេ​។​

​បើ​ផ្អែក​តាម​ការ​សន្និដ្ឋាន​ក្រោយ​ពី​ នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យា​ សាស្ដ្រ​ខេត្ដកំពង់ចាម​ឱ្យ​ដឹង​ថា​ “​ជន​រង​ គ្រោះ​ដែល​បាន​ស្លាប់​មិន​ស្គាល់​អត្ដ​ សញ្ញាណ​មិន​មាន​ឯកសារ​ឬ​សម្ភារ​អ្វី​ឱ្យ​ ស្គាល់​សម្រាប់​ធ្វើការ​ស្រាវជ្រាវ​ដោយ​ ពិនិត្យ​ឃើញ​ថា​ សាកសព​នេះ​មិនមែន​ ស្លាប់​នៅ​កន្លែង​កើតហេតុ​នេះ​ទេ​គឺ​សាក​ សព​ត្រូវ​បាន​ជន​មិន​ស្គាល់​សម្លាប់​រួច​ យក​សាកសព​មក​ទំលាក់​ចោល​នៅ​ក្រោម​ ស្ពាន​S2​ប៉ុណ្ណោះ​។​

​លោក​វរៈសេនីយ៍ត្រី​ សំ​ ណា​ល់​ បាន​ ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២១​ ខែមេសា​ ថា​ សាកសព​ជន​រង​គ្រោះ​បា​នប​ញ្ជុះ​នៅ​ជិត​ កន្លែង​ដែល​ប្រទះ​ឃើញ​ ហើយ​នៅ​មិន​ ទាន់​ទទួល​បាន​ដំណឹង​ពី​សាច់ញ្ញាតិ​បងប្អូន​ ក្រុម​គ្រួសារ​មក​អះអាង​ស្គាល់​ជន​រង​គ្រោះ​ នៅឡើយ​ទេ​។​ លោក​អធិការ​បាន​អំពាវនាវ​ ផង​ដែរ​ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​ មាន​បាត់​សមាជិក​ក្នុង​គ្រួសារ​ដូច​មាន​ ភិនភាគ​ជន​រង​គ្រោះ​នៅ​ក្នុង​រូបថត​នេះ​ សូម​មក​ទំនាកទំនង​សមត្ថកិច្ច​នគរបាល​ ស្រុក​បា​ធា​យ​ដែល​នេះ​ក៏​ជា​ពន្លឺ​សម្រាប់​ ស្វែងរក​ឃាតករ​ដែល​បាន​សម្លាប់​ជន​ រង​គ្រោះ​ដែរ ៕ ​វណ្ណៈ​

Vanak-(2)

Vanak

Vanak-(1)


ចែករំលែក៖