ព័ត៌មានទាន់ហេតុការណ៍៖

មន្ដ្រី​ជលផល​អធិការដ្ឋាន​ចតុមុខ​ ចុះ​ចាប់​ត្រី​អណ្ដែង​និង​ត្រី​រ៉ស​ងាប់​ នៅ​លើ​ផ្លូវជាតិ​លេខ​១

ចែករំលែក៖

​ខេត្ដកណ្ដាល​ ៖​ ត្រី​អណ្ដែង​ដែល​មាន​ អាជ្ញាប័ណ្ណ​ក្នុង​ការ​ដឹក​ជញ្ជូន​ តែ​បង្កប់​ត្រី​ រ៉ស​ងាប់​ពីក្រោម​ ត្រូវ​បាន​កម្លាំង​រដ្ឋបាល​ ជលផល​នៃ​អធិការដ្ឋាន​ចតុមុខ​បាន​ស្ទាក់​ ចាប់​នៅ​លើ​ផ្លូវជាតិ​លេខ​១​ក្នុងភូមិ​ដីឥដ្ឋ​ កោះ​ផុស​ ឃុំ​ដីឥដ្ឋ​ ស្រុក​កៀនស្វាយ​ ខេត្ដ​ កណ្ដាល​ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ ល្ងាច​ ថ្ងៃ​ទី​២០​ ខែមេសា​ ឆ្នាំ​២០១៥​ ។​ ការ​ចុះ​ចាប់​រថយន្ដ​ដឹក​ត្រី​មាន​អាជ្ញាប័ណ្ណ​ តែ​បង្កប់​ត្រី​រ៉ស​ងាប់​ពីក្រោម​នេះ​ដឹកនាំ​ ដោយ​លោក​ ម៉ែ​ន​ វិបុល​ ប្រធាន​ក្រុម​ ការងារ​ប្រចាំ​ទិស​ផ្លូវជាតិ​លេខ​១​ និង​ មន្ដ្រី​ជលផល​២-៣​នាក់​ទៀត​ ដោយ​ប្រើ​ ប្រាស់​រថយន្ដ​២​គ្រឿង​ ១​គ្រឿង​ម៉ាក​ហា​យ​ ឡែ​ន​ឌ័​រ​ និង​១​គ្រឿង​ទៀត​ម៉ាក​កាម​រី​ឆ្លាម​ ពណ៌​ខ្មៅ​ ។​

​ដោយឡែក​រថយន្ដ​ដឹក​ត្រី​អ​ណែ្ដ​ង​ជា​ ប្រភេទ​រថយន្ដ​កែ​ច្នៃ​មាន​ផ្ទុក​ត្រី​អណ្ដែង​ ចំនួន​១៥​ធុង​ តែ​បង្កប់​ត្រី​រ៉ស​ងាប់​នៅ​ពី​ ក្រោម​ ដែល​មន្ដ្រី​ជលផល​អះអាង​ថា​ ការ​ដឹក​ជញ្ជូន​ត្រី​អណ្ដែង​មានច្បាប់​ អនុញ្ញាត​ តែ​ខុស​ត្រង់​ម្ចាស់​រថយន្ដ​ដឹក​ត្រី​ បង្កប់​ត្រី​រ៉ស​ងាប់​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ ។​ ក្នុង​ការ​ចុះ​ចាប់​នេះ​ដែរ​ បាន​ធ្វើ​ ឱ្យ​ម្ចាស់​ត្រី​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង​ ដោយ​និយាយ​ធ្ងន់ៗ​ថា​ ចាប់​តែ​របស់​ខ្លួន​ ប្រមាណ​ជា​៥-៦​លើក​មក​ហើយ​ ចុះ​ ហេតុ​អ្វី​បានជា​ក្រុម​មន្ដ្រី​ជលផល​មិន​ ចាប់​ត្រី​ឈ្មោះ​ ហុ​ក​ ជ្រា​ ផង​ទៅ​ ដែល​ ឈ្មោះ​នេះ​ គឺជា​ឈ្មួញ​ធំ​ក្នុង​ការ​នាំ​ចូល​ ត្រី​ឆ្ដោ​ ត្រី​រ៉ស​ពី​ប្រទេស​វៀតណាម​ ។​

​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ចាប់​រថយន្ដ​ដឹក​ ត្រី​ខាងលើ​នេះ​ លោក​ ម៉ែ​ន​ វិបុល​ ប្រធាន​ក្រុមការងារ​ដឹកនាំ​ការ​បង្ក្រាប​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ការ​ចាប់​នេះ​គឺ​ដើម្បី​ ត្រួតពិនិត្យ​ទៅ​លើ​អាជ្ញាប័ណ្ណ​នៃ​ការ​ដឹក​ ជញ្ជូន​ ប៉ុន្ដែ​ភាគី​ខាង​ម្ចាស់​ត្រី​មាន​អាជ្ញា​ ប័ណ្ណដឹកជញ្ជូន​តែ​ត្រី​អណ្ដែង​ប៉ុណ្ណោះ​ គឺ​ គ្មាន​អាជ្ញា​ប័ណ្ណដឹកជញ្ជូន​ត្រី​រ៉ស​នោះ​ទេ​ ហើយ​សមត្ថកិច្ច​សង្ស័យ​ថា​ ត្រី​រ៉ស​ងាប់​ ដែល​បង្កប់​ជាមួយ​ត្រី​អណ្ដែង​នេះ​នាំ​ចូល​ ពី​ប្រទេស​វៀតណាម​ ។​ ប៉ុន្ដែ​ត្រូវ​ម្ចាស់​ ត្រី​បដិសេធ​ថា​ ត្រី​ទាំង​អស់នេះ​ ប្រមូល​ ទិញ​ពី​អ្នក​ចិញ្ចឹម​ក្នុងស្រុក​ប៉ុណ្ណោះ​ ។​

​លោក​វិបុល​បាន​បន្ដ​ថា​ ក្រោយ​ពី​ត្រួត​ ពិនិត្យ​និង​មានការ​ឆ្លើយ​បំភ្លឺ​ពី​ម្ចាស់​ត្រី​ សមត្ថកិច្ច​ជលផល​មិន​បាន​ផាកពិន័យ​ នោះ​ទេ​ តែ​សុំ​ឱ្យ​ម្ចាស់​ត្រី​ត្រូវ​សហការ​ ជាមួយ​សមត្ថកិច្ច​ផ្ដល់​ពី​ប្រភព​ដើម​នៃ​ ការ​នាំ​ចូល​ត្រី​ ដើម្បី​មាន​វិធានការ​ផ្លូវ​ ច្បាប់​ និង​ឱ្យ​ម្ចាស់​ត្រី​ធ្វើ​កិច្ចសន្យា​ ។​
​បន្ទាប់​ពី​មានការ​តវ៉ា​ខ្លាំងៗ​ពី​ម្ចាស់​ ត្រី​ ចុង​ក្រោយ​រថយន្ដ​ដឹក​ត្រី​របស់​ចែ​ដាវ​ ដែល​មាន​ប្ដី​មក​អន្ដរាគមន៍​មក​ដល់​ កន្លែង​ឃាត់​ចាប់​នោះ​ ត្រូវ​សមត្ថកិច្ច​ ជលផល​អនុញ្ញាត​ឱ្យ​យក​ទៅ​ចែកចាយ​ នៅ​យឿ​ង​ត្រី​គីឡូម៉ែត្រ​លេខ​៩​ ។​ បើ​តាម​ ប្រ​ភ​ព័ត៌មាន​ក្រៅផ្លូវការ​បាន​អះអាង​ថា​ ត្រី​ដែល​ដឹក​ក្នុង​រថយន្ដ​ខាងលើ​នេះ​ គឺ​នាំ​ ចូល​ពី​វៀតណាម​ គ្មាន​អាជ្ញាប័ណ្ណ​ក្នុង​ការ​ ដឹក​ជញ្ជូន​នោះ​ទេ​ ហើយ​ម្ចាស់​ត្រី​ឈ្មោះ​ ចែ​ដាវ​ គឺជា​ឈ្មួញ​រកស៊ី​ត្រី​ប្រចាំ​នៅ​ព្រៃ​ វែង​ នាំ​ចូល​ត្រី​តាម​ច្រក​ចក្រី​យក​មក​ ចែកចាយ​ទីផ្សារ​នៅ​ភ្នំពេញ​៕
​សណ្ដោស​

Sandos-(5)

Sandos

Sandos-(1)

Sandos-(2)

Sandos-(3)

Sandos-(4)


ចែករំលែក៖