ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញា​ចាស់​ជំនាញ​ឆក់​តាម​ផ្លូវត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ជនសង្ស័យ​ម្នាក់​ដែល​ជា​ មុខសញ្ញា​ចាស់​ ជំនាញ​ខាង​ឆក់​ខ្សែ​ក​ និង​ កាបូប​លុយ​របស់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ ដំណើរ​តាម​ដងផ្លូវ​យ៉ាង​សកម្ម​ក្នុង​រាជ​ ធានី​ភ្នំពេញ​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មក​រា​ឃាត់ខ្លួន​ ។​

​ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​ខាង​ លើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ១១​និង​១៥​នាទី​ព្រឹក​ ថ្ងៃ​ទី​២១​ ខែមេសា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ លេខ​២៧៤​ ក្បែរ​របង​វិទ្យាល័យ​យុគន្ធ​ ខណ្ឌចំការមន​ ។​

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ មានឈ្មោះ​ សុខ​ កក្កដា​ ភេទ​ប្រុស​ អាយុ​ ២៥​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ ផ្ទះ​លេខ​១៥៧​ ផ្លូវ​លេខ​១៥​ សង្កាត់​ទួល​ សង្កែ​ ខណ្ឌឫស្សីកែវ​ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ ឱ្យ​ដឹង​ថា​ ជនសង្ស័យ​ខាងលើ​នេះ​ជា​មុខ​ សញ្ញា​ចាស់​ ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​ ក​និង​កាបូប​របស់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ ដំណើរ​តាម​ដងផ្លូវ​ជា​ច្រើន​លើក​ច្រើន​ សា​មក​ហើយ​ ហើយ​ក៏​ធ្លាប់​ត្រូវ​បាន​សមត្ថ​ កិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ដែរ​ តែ​ជនសង្ស័យ​រូប​នេះ​នៅ​តែ​មិន​រាងចាល​ ប្រកប​របរ​ឆក់​នេះ​ដដែល​ ។​ សមត្ថកិច្ច​ បន្ដ​ទៀត​ថា​ មុន​នឹង​ឃាត់ខ្លួន​ជនសង្ស័យ​ ខាងលើ​នេះ​ កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ ៧​មក​រា​ បាន​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន​ក៏​ ប្រទះ​ឃើញ​ជនសង្ស័យ​រូប​នេះ​ជិះ​ម៉ូតូ​១​ គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ូ​គី​ឡេ​ត​ ពណ៌​ស​ ពាក់​ ស្លាក​លេខ​ 1BZ-8064​ កំពុង​ធ្វើ​ដំណើរ​ក៏​ មានការ​សង្ស័យ​ ដោយ​ជា​មុខសញ្ញា​ ចាស់​ផង​នោះ​ ស្រប​នឹង​មាន​ពាក្យបណ្ដឹង​ ពី​ជន​រង​គ្រោះ​ផង​ សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​ ជនសង្ស័យ​រូប​នេះ​តែ​ម្ដង​ ដើម្បី​យក​មក​ សាកសួរ​នៅ​ក្នុង​អធិការដ្ឋាន​នគរបាល​ ខណ្ឌ​៧​មក​រា​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ឃុំខ្លួន​ បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ ខណ្ឌ​៧​មក​រា​ ដើម្បី​កសាង​សំណុំរឿង​ បញ្ជូន​បន្ដ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការ​តាម​នីតិវិធី​ ៕ ស​ សម​

Sor-sam-(2)

Sor-sam-(1)


ចែករំលែក៖