ព័ត៌មានទាន់ហេតុការណ៍៖

នាយ​រដ្ឋមន្ដ្រី​កូរ៉េ​ខាងត្បូង​លាលែង​ពី​តំណែង​ពាក់ព័ន្ធ​រឿងអាស្រូវ​ពុក​រលួយ​

ចែករំលែក៖

​នាយ​រដ្ឋមន្ដ្រី​កូរ៉េ​ខាងត្បូង​លោក​ Lee​ Wan-koo​ កាលពី​ថ្ងៃ​ទី​២០​ ខែមេសា​ បាន​ដាក់​លិខិត​សុំ​លាលែង​ពី​តំណែង​លើង​ ទៅ​កាន់​ប្រធានាធិបតី​ផាក​ យុង​ហេ​ ក្នុង​ ពេល​ដែល​មាន​ពាក្យ​ច​ចាម​រាម​ជា​ច្រើន​ ស្ដី​អំពី​អំពើ​ពុក​រលួយ​ទទួល​ប្រាក់​សំណូក​។​ បច្ចុប្បន្ន​ឧបនាយករដ្ឋមន្ដ្រី​ Choi​ Kyung-hwan​ ឡើង​ជំនួស​តំណែង​នាយក​រដ្ឋមន្ដ្រី​ ដឹកនាំ​រដ្ឋាភិបាល​ជា​បណ្ដោះអាសន្ន​ ។​

​សារព័ត៌មាន​យុន​ហាប់​របស់​កូរ៉េ​ ខាង​ត្បូ​វ​បាន​ដកស្រង់​សម្ដី​មន្ដ្រី​មក​ពី​ គណបក្សកាន់អំណាច​បានឱ្យ​ដឹង​ថា​ នាយក​រដ្ឋមន្ដ្រី​ Lee​ Wan-koo​ ដាក់​លិខិត​ លាលែង​ពី​តំណែង​ឡើង​ទៅ​កាន់​ប្រ​ធានា​ ធិ​បតី​ក្រោយ​ពេល​មានការ​ក្រើនរំលឹក​ ដល់​រូប​លោក​ពី​សកម្មភាព​លាលែង​ តំណែង​នា​ពេល​នេះ​នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ ចន្លោះ​ប្រហោង​ខ្វះ​អ្នកដឹកនាំ​ចំ​ពេល​ដែល​ ប្រធានាធិបតី​បំពេញ​ទស្សនកិច្ច​ទៅ​ ក្រៅប្រទេស​ ។​ ដើម្បី​បំពេញ​ចន្លោះ​ ប្រហោង​នោះ​ឧបនាយករដ្ឋមន្ដ្រី​ត្រូវ​ ឡើង​កាន់​តំណែង​ដឹកនាំ​រដ្ឋាភិបាល​ជា​ បណ្ដោះអាសន្ន​ចៀសវាង​មាន​ភាព​ច​លា​ ច​ល​កើតឡើង​ ។​

​បច្ចុប្បន្ន​ប្រធានាធិបតី​ ផាក​ យុង​ហេ​ កំពុង​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ អា​មេ​រិ​កឡា​ទី​ន​ នៅ​ទីនោះ​លោកស្រី​ក៏​ បាន​ប្រកាស​ថា​ លោកស្រី​នឹង​សម្រេច​ ពី​សំណើសុំ​លាលែង​ពី​តំណែង​នៅ​ពេល​ ដែល​វិល​ត្រឡប់​មក​កាន់​ប្រទេស​វិញ​ នៅ​ស​ប្ដា​ហ៍​ក្រោយ​ ។​

​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ទទួល​រង​ការ​ រិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ពិសេស​ក្រោយ​ពេល​ ព្រឹត្ដិការណ៍​លិច​នាវា​សេ​វូ​ សម្លាប់​មនុស្ស​ ជាង​៣០០​នាក់​ភាគច្រើន​ជា​សិស្ស​និស្សិត​ ទៅ​ទស្សនកិច្ច​ពេល​វិស្សមកាល​។​ នាយក​ រដ្ឋមន្ដ្រី​ទទួល​រង​ការ​ថ្កោលទោស​ដែល​ មិន​បាន​យកចិត្ដទុកដាក់​ដល់​ប្រជា​ពល​ រដ្ឋ​ហើយដោយ​សារ​អំពើ​ពុក​រលួយ​ទើប​ ធ្វើ​ឱ្យ​មាន​ហេតុការណ៍​អាក្រក់​កើតឡើង​ផ្ទួនៗ​គ្នា​ ៕ ​ម៉ែ​វ​ សា​ធី​

Sathy


ចែករំលែក៖