ព័ត៌មានទាន់ហេតុការណ៍៖

​ពលរដ្ឋ​ទុ​យ​នេ​ស៊ី​៣​ពាន់​នាក់​ចូលរួម​ ជាមួយ​ក្រុម​អ៊ិ​លស្លា​ម​បង្កើត​រដ្ឋ​

ចែករំលែក៖

​កាលពី​ថ្ងៃ​ទី​២០​ ខែមេសា​ រដ្ឋ​លេខា​ ធិ​ការ​ក្រសួងមហាផ្ទៃ​ទុ​យ​នេ​ស៊ី​ទទួល​ បន្ទុក​សន្ដិសុខ​ជាតិ​លោក​ Rafik​ Chelli​ បាន​ប្រកាស​ឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​មាន​ពល​ រដ្ឋ​ពី​២៨.០០-៣.០០០​នាក់​បាន​ទៅ​ចូល​ រួម​ជាមួយ​ក្រុម​អ្ស៊ិ្ល​ា​ម​បង្កើត​រដ្ឋ​ IS​ នៅ​ប្រទេស​ស៊ី​រី​និង​អ៊ី​រ៉ា​ក់​ ។​

​លោក​ Rafik​ Chelli​ បាន​បញ្ជាក់​ ទៀត​ថា​ បច្ចុប្បន្ន​មាន​ពលរដ្ឋ​ទុ​យ​នេ​ស៊ី​ រាប់​ពាន់​នាក់​កំពុង​ស្នាក់​នៅ​ប្រទេស​លី​ប៊ី​ ដើម្បី​ចូលរួម​ហ្វឹកហាត់​មុន​ពេល​ចូល​ ក្នុង​ជួរ​កងកម្លាំង​ក្រុម​ IS​ ដែល​ឈរជើង​ នៅ​ភាគ​ខាងត្បូង​និង​ភាគ​ខាងលិច​ប្រទេស​ នេះ​ ។​ លោក​ Rafik​ Chelli​ បន្ដ​ទៀត​ថា​ ក្រសួងមហាផ្ទៃ​ទទួល​បាន​ជោគជ័យ​នៅ​ ក្នុង​ការ​រារាំង​យុវជន​ទុ​យ​នេ​ស៊ី​ប្រមាណ​ ១២​ពាន់​នាក់​ប៉ុនប៉ង​ចូល​ទៅ​កាន់​ប្រទេស​ ទួ​គី​រួច​ឆ្លង​ប្រទេស​ស៊ី​រី​ចូល​ជាមួយ​ក្រុម​ IS​ ។​

​លោក​ Rafik​ Chelli​ បន្ដ​ទៀត​ថា​ ពលរដ្ឋ​ទុ​យ​នេ​ស៊ី​ប្រមាណ​៥​ពាន់​នាក់​ ដែល​បាន​ធ្វើ​ជា​ខ្មាន់កាំភ្លើង​របស់​ក្រុម​ IS​ ក៏​បាន​រត់ចោលជួរ​ចាក​ចេញពី​ ប្រទេស​ស៊ី​រី​វិល​ត្រឡប់​មក​ស្រុក​វិញ​ បង្ក​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ដល់​សន្ដិសុខ​ ជាតិ​ដោយ​មិនដឹង​ថា​ អ្នក​ទាំងនោះ​បាន​ បោះបង់​ដោយ​ពិត​ប្រា​ដក​ឬ​មួយ​ជា​ការ​ បន្លំ​ខ្លួន​មក​អុកឡុក​បំផ្លាញ​ប្រទេស​ទុ​យ​ នេ​ស៊ី​តាម​រយៈ​ការ​វាយប្រហារ​ភេរវ​ កម្ម​ ។​ មនុស្ស​ជា​ច្រើន​ក្នុង​ចំណោម​នោះ​ ត្រូវ​បាន​កម្លាំង​សន្ដិសុខ​តាមដាន​យ៉ាង​ យកចិត្ដទុកដាក់​បំផុត​ពេល​ត្រឡប់​មក​ ស្រុក​ ហើយ​អ្នកខ្លះ​ទៀត​ក៏​ត្រូវ​បាន​តុលា​ ការ​ទុ​យ​នេ​ស៊ី​កាត់ទោស​ពាក់ព័ន្ធ​នឹង​ក្រុម​ ភេរវកម្ម​ ។​

​កាលពី​ខែមេសា​កន្លង​មក​ខ្មាន់កាំភ្លើង​ ជនជាតិ​ទុ​យ​នេ​ស៊ី​ដែល​បាន​ចូល​ជាមួយ​ ក្រុម​IS​ បាន​បើក​ការ​វាយប្រហារ​ទៅ​លើ​ សារមន្ទីរ​ Bardo​ នៅ​ក្រុង​ទុ​យ​នី​ស​ សម្លាប់​មនុស្ស​២៤​នាក់​ ក្នុង​នោះ​មាន​ ជនបរទេស​២០​នាក់​ ៕​ ម៉ែ​វ​ សា​ធី​

Sathy002


ចែករំលែក៖