ព័ត៌មានទាន់ហេតុការណ៍៖

IPU​ 132​ ផ្ដល់​អាទិភាព​លើ​គោល​ នយោបាយ​កាត់​បន្ថយ​គម្លាត​យេ​ន​ឌ័​រ​

ចែករំលែក៖

​វៀតណាម​ទទួល​បានការ​គាំទ្រ​យ៉ាង​ ពេញទំហឹង​ពី​ IPU​ ក្នុង​នោះ​មានការ​ ជំរុញ​ពី​តួនាទី​និង​សិទ្ធិ​របស់​ស្ដ្រី​ ។​

​នៅ​ក្នុង​របៀបវារៈ​នៃ​មហាសន្និបាត​ សហភាព​អន្ដរ​សភា​ពិភពលោក​លើក​ ទី​១៣២​ (IPU-132)​ ដែល​បាន​ប្រារឰ​ ឡើង​កាលពី​ថ្ងៃ​ទី​២៨​ ខែមីនា​ ដល់​ថ្ងៃ​ទី​១​ ខែមេសា​ នៅ​ក្រុង​ហាណូយ​ អាទិភាព​ នៅ​ក្នុង​កិច្ចប្រជុំ​នោះ​គឺ​បញ្ហា​តម្លាភាព​ យេ​ន​ឌ័​រ​ ។​ ជា​ប្រទេស​ម្ចាស់ផ្ទះ​ វៀត​ ណា​ម​ទទួល​បានការ​គាំទ្រ​ពេញទំហឹង​ ពី​ខ្លឹមសារ​នឹង​គោលដៅ​ធ្វើ​សកម្មភាព​ ពី​ IPU​ ក្នុង​នោះ​មានការ​ជំរុញ​ពី​តួនាទី​ និង​សិទ្ធិ​របស់​ស្ដ្រី​ ។​ វៀតណាម​ក៏​ជា​ ប្រទេស​មូលដ្ឋាន​ដែល​បាន​សម្រេច​នូវ​ គោលដៅ​អភិវឌ្ឍន៍​សហ​វត្ស​ពី​តម្លាភាព​ យេ​ន​ឌ័​រ​ និង​លើកកម្ពស់​តួនាទី​របស់​ស្ដ្រី​។​

​តម្លាភាព​យេ​ន​ឌ័​រ​ជា​អាទិភាព​នាំមុខ​ របស់​ IPU-132​

​អគ្គនាយក​ IPU​ លោក​ Saber​ Chow​ -hury​ បញ្ជាក់​ថា​ ក្នុង​ឱកាស​គម្រប​ខួប​ ៣០​ឆ្នាំ​សន្និបាត​ស្ដ្រី​តំណាងរាស្ដ្រ​និង​ IPU-132​ ជា​ឱកាស​ដើម្បី​លើក​ឡើង​ពី​ ទស្សនវិស័យ​ដើម្បី​លើកកម្ពស់​តួនាទី​ របស់​ស្ដ្រី​ផ្ដល់​លក្ខណៈ​ងាយស្រួល​ដល់​ ស្ដ្រី​ចូលរួម​ឱ្យ​បាន​ច្រើន​ជាង​នេះ​នៅ​ក្នុង​ ឆាកនយោបាយ​ ។​ តាម​ការ​ប្រកាស​ ប្រធាន​ IPU​ តម្លាភាព​យេ​ន​ឌ័​រ​ជា​បញ្ហា​ ដ៏​សំខាន់​បំផុត​ជា​អាទិភាព​នាំមុខ​នៅ​ក្នុង​ របៀបវារៈ​របស់​ IPU-132​ ។​

​លោក​ Saber​ Chowhury​ បន្ដ​ឱ្យ​ដឹង​ ទៀត​ថា​ “​កាលពី​ខែមីនា​យើង​មាន​ជំនួប​ ពិភាក្សា​នៅ​ទីក្រុង​ញូ​វ​យ៉​ក​អា​មេ​រិ​ក​ស្ដី​ ពី​អំពី​សិទ្ធិ​របស់​ស្ដ្រី​ ។​ យើង​ចង់​មើល​ ឃើញ​ឱ្យ​បាន​ច្រើន​ជាង​នេះ​ពី​ការ​ចូលរួម​ របស់​ស្ដ្រី​នៅ​ក្នុង​ជួរ​ដឹកនាំ​របស់​រដ្ឋាភិបាល​ របស់​ប្រទេស​នីមួយៗ​ ។​ ស្ដ្រី​មួយ​ចំនួន​ ទើបតែ​បាន​ចូលរួម​ត្រឹម​ថ្នាក់​មូលដ្ឋាន​ តាម​តំបន់​ប៉ុណ្ណោះ​មិន​ទាន់​មាន​ច្រើន​ ជា​អ្នកដឹកនាំ​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ នោះ​ឡើយ​ ។​ ដូច្នេះ​នៅ​ក្នុង​របៀបវារៈ​ លើក​នេះ​មាន​សារសំខាន់​យ៉ាង​ខ្លាំង​ សម្រាប់​លើកកម្ពស់​សិទ្ធិ​របស់​ស្ដ្រី​ហើយ​ តម្លាភាព​យេ​ន​ឌ័​រ​នៅ​តែ​ជា​ឧបសគ្គ​ដ៏​ធំ​ មួយ​របស់​ IPU​ ក្នុង​ការ​ជំរុញ​ថែម​ទៀត​ ទៅ​លើ​គោលដៅ​បង្ក​លក្ខណៈ​ងាយស្រួល​ ដល់​ស្ដ្រី​ចូលរួម​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​ ជាតិ​”​ ។​

​អគ្គលេខាធិការ​ IPU​ លោក​ Martin​ Chungong​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ IPU​ កំពុង​ជំរុញ​ឱ្យ​មាន​តម្លាភាព​យេ​ន​ឌ័​រ​ ហើយ​បង្កើន​ចំនួន​ស្ដ្រី​ឱ្យ​បាន​ច្រើន​ជាង​ នេះ​ក្នុង​ការ​ចូលរួម​ក្នុង​ឆាកនយោបាយ​។​ កន្លង​មក​ចំនួន​ស្ដ្រី​ដែល​ជា​តំណាងរាស្ដ្រ​ នៅ​លើ​ពិភពលោក​មាន​តែ​១១​ភាគរយ​ ប៉ុណ្ណោះ​ ពេល​នេះ​កើនឡើង​ដល់​ទៅ​២២​ ភាគរយ​ ។​ យើង​អាច​និយាយ​បាន​ថា​ មានការ​រីក​ចម្រើន​ជាង​មុន​ ប៉ុន្ដែ​មិន​ ទាន់​ឈាន​ដល់​កម្រិត​ដែល​យើង​ចង់បាន​។​ ដូច្នេះ​ចាំបាច់​ត្រូវ​តែ​ស្វែងរក​វិធីសាស្ដ្រ​ ផ្ដល់​សិទ្ធិ​អំណាច​ដឹកនាំ​ដល់​ស្ដ្រី​ឱ្យ​បាន​ ច្រើន​ជាង​នេះ​ ។​

​នៅ​ក្នុង​វិស័យ​ជា​ច្រើន​ស្ដ្រី​ដើរតួ​នាទី​ យ៉ាង​សំខាន់​ហើយ​ត្រូវការ​ការ​គាំទ្រ​ឱ្យ​ បាន​ច្រើន​ជាង​នេះ​នៅ​ក្នុង​គោលដៅ​អភិ​ វឌ្ឍន៍​ ។​ នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ទី​ ក្រុង​ហាណូយ​ IPU-132​ សង្ឃឹមថា​ ស​ន្និ​ បាត​នេះ​ជា​ឈ្នាន់​ជា​ជំហាន​បោះ​ទៅ​មុខ​ យ៉ាង​រឹង​ម៉ាំ​ក្នុង​ការ​សម្រេច​គោលដៅ​ របស់​ IPU​ ក្នុង​នោះ​មាន​តម្លាភាព​យេ​ន​ឌ័​រ​ ។​

​លោក​ Martin​ Chungong​ បាន​ បញ្ជាក់​ថា​ “​ខ្ញុំ​មានការ​ចាប់អារម្មណ៍​ យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​ស្ដ្រី​២៥​ភាគរយ​ ជា​សមាជិក​សភា​នៅ​ក្នុង​ប្រទេស​វៀត​ ណា​ម​ហើយ​តួលេខ​ទាំងនោះ​ត្រូវ​បាន​ វៀតណាម​សន្យា​ថា​នឹង​កើនឡើង​ជាង​ ៣០​ភាគរយ​នៅ​ឆ្នាំ​ខាង​មុខ​”​ ។

​ប្រធានរដ្ឋសភា​វៀតណាម​លោក​ ង្វៀ​ង​ ស៊ី​ន​ហ៊ុ​ង​ បញ្ជាក់​ថា​ វៀតណាម​ ផ្ដល់​អាទិភាព​ទៅ​លើ​តម្លាភាព​យេ​ន​ឌ័​រ​ ឆ្ពោះទៅ​រក​តម្លាភាព​ស្ដ្រី​និង​បុរស​នៅ​ ក្នុង​សង្គម​ ។​ ច្បាប់​វៀតណាម​តែងតែ​ ការពារ​ស្ដ្រី​និង​ក្មេង​ស្រី​ (​អំពី​សិទ្ធិ​មនុស្ស​ ការ​មើលថែ​ ការ​ការពារ​កុមារ​ ការ​ ប្រយុទ្ធ​ប្រឆាំង​ពី​ហិង្សា​ក្នុង​គ្រួសារ​)​ ប្រឆាំង​រាល់​ចេតនា​អាក្រក់​ពាក់ព័ន្ធ​ដល់​ ស្ដ្រី​ ។​ នៅ​ក្នុង​គោលដៅ​អភិវឌ្ឍ​សហ​វត្ស​ វៀតណាម​បាន​ផ្ដល់​សារសំខាន់​យ៉ាង​ខ្លាំង​ ដល់​បញ្ហា​យេ​ន​ឌ័​រ​ខាងលើ​ ។​

​ប្រធានរដ្ឋសភា​វៀតណាម​បញ្ជាក់​ ទៀត​ថា​ ជាមួយនឹង​ការ​លើកកម្ពស់​ជីវ​ ភាព​រស់នៅ​នយោបាយ​ សេដ្ឋកិច្ច​ វប្ប​ ធម៌​ សង្គម​គ្រួសារ​ កម្រិត​ចំណេះវិជ្ជា​ របស់​ស្ដ្រី​ ទទួល​បានការ​លើកកម្ពស់​ ជាង​មុន​ ។​ ដោយឡែក​ក្នុង​សភា​វៀត​ ណា​ម​អាណត្ដិ​ក្រោយ​នឹង​មាន​តំណាង​ រាស្ដ្រ​ជា​ស្ដ្រី​កើនឡើង​ជាង​៣០​ភាគរយ​។​ ប្រធាន​សភា​វៀតណាម​ក៏​បាន​លើក​ឡើង​ ពី​ពាក្យពេចន៍​របស់​ប្រធាន​ហូ​ជី​មិ​ញ​ អំពី​កាតព្វកិច្ច​របស់​ស្ដ្រី​ ។​ លោក​បាន​ បញ្ជាក់​ថា​ ធ្វើ​បដិវត្ដន៍​ដោយ​មិន​អាច​ រំដោះ​ស្ដ្រី​បាន​មាន​ន័យ​ថា​ ទើបតែ​រំដោះ​ ពិភពលោក​បាន​តែ​ពាក់កណ្ដាល​ប៉ុណ្ណោះ​ ៕ ​ម៉ែ​វ​ សា​ធី​

Sathy003


ចែករំលែក៖