ព័ត៌មានទាន់ហេតុការណ៍៖

ហុងកុង​លើក​គម្រោង​ស្ដី​អំពី​ការ​កែទម្រង់​នយោបាយ​

ចែករំលែក៖

​នៅ​ថ្ងៃ​ទី​២២​ ខែមេសា​ ឆ្នាំ​២០១៥​ ហុងកុង​នឹង​បង្ហាញ​ពី​គម្រោង​ស្ដី​អំពី​ការ​ កែទម្រង់​នយោបាយ​ដែល​ទន្ទឹងរង់ចាំ​ អស់​រយៈពេល​ជា​យូរ​មក​ហើយ​នោះ​ ។​ គម្រោង​នេះ​ ប្រសិនបើ​ទទួល​ការ​យល់​ ព្រម​ពី​សភា​នោះ​ ពលរដ្ឋ​ហុងកុង​ទាំង​ មូល​មាន​សិទ្ធិ​នៅ​ក្នុង​ការ​ជ្រើសរើស​មេ​ ដឹកនាំ​តាមតែ​ពួក​គេ​ពេញចិត្ដ​នៅ​ក្នុង​ ការ​បោះ​ឆ្នោត​ឆ្នាំ​២០០៧​នោះ​ហើយ​ ។​

​ប៉ុន្ដែ​ទោះបី​យ៉ាងណា​ ក្រុម​តំណាង​ រាស្ដ្រ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ Pandemocratic​ បាន​ប្ដេជ្ញា​ថា​ ពួក​គេ​នឹង​ ប្រឆាំង​ទៅ​លើ​ច្បាប់​នេះ​ ដោយសារ​ថា​ មិន​បាន​ឆ្លុះ​បញ្ចាំង​ដល់​លទ្ធិ​ប្រជា​ធិ​ប​ ប​តេ​យ្យ​នៅ​ក្នុង​ការ​ជ្រើសរើស​បេក្ខជន​ ឈរឈ្មោះ​ ក្រៅ​តែ​ពី​បេក្ខជន​ដែល​ជ្រើស​ តាំង​ដោយ​ទីក្រុង​ប៉េ​កាំ​ង​ប៉ុណ្ណោះ​ ។​

​គ្មាន​អ្វី​គួរ​ឱ្យ​ចម្លែក​នោះ​ទេ​ ដែល​អគ្គ​ នាយក​រដ្ឋបាល​រដ្ឋាភិបាល​ហុងកុង​លោក​ ស្រី​ Carrie​ Lam​ ដែល​ជា​បុគ្គល​មាន​ អំណាច​ទី​២​នៅ​ហុងកុង​ប្រកាស​ពី​ច្បាប់​ កែទម្រង់​នយោបាយ​របស់​រដ្ឋាភិបាល​ នោះ​ ។​ ពួក​គេ​នៅ​តែ​គាប​យ៉ាង​ខ្លាំង​ទៅ​ លើ​សេចក្ដីសម្រេច​កាលពី​ថ្ងៃ​ទី​៣១​ ខែ​ សីហា​ ឆ្នាំ​២០១៤​របស់​គណៈកម្មាធិការ​ ស្ដីទី​សភា​ប្រជាមានិត​ ។​

​រាល់​បេក្ខជន​ទាំងឡាយ​ត្រូវ​រក​សំឡេង​ គាំទ្រ​ឱ្យ​បាន​យ៉ាងតិច​១២០​ ដែល​១០​ ភាគរយ​នៃ​សំឡេង​គាំទ្រ​នេះ​ចេញ​មក​ពី​ គណៈកម្មាធិការ​តែងតាំង​ ។​ គណៈ​ក​ម្មា​ ធិ​ការ​តែងតាំង​នេះ​ ភាគច្រើន​ជា​មនុស្ស​ របស់​ទីក្រុង​ប៉េ​កាំ​ង​ ។​

​បន្ទាប់​មក​ បេក្ខជន​ទាំងឡាយ​ចូល​ ដល់​ដំណាក់កាល​ទី​២​នៃ​ការ​បោះ​ឆ្នោត​ ជ្រើសរើស​ពី​គណៈកម្មាធិការ​តែងតាំង​។​ នៅ​ពេល​នេះ​ បេក្ខជន​ត្រូវការ​សំឡេង​ គាំទ្រ​ឱ្យ​បាន​៦០០​សំឡេង​ដែល​ជា​ សំឡេង​គាំទ្រ​ខ្ពស់​បំផុត​សម្រាប់​បេក្ខជន​ សំខាន់​ចុង​ក្រោយ​៣​រូប​ ។​

​នៅ​ដំណាក់កាល​ចុង​ក្រោយ​បំផុត​ ពលរដ្ឋ​អ្នកមាន​សិទ្ធិ​បោះ​ឆ្នោត​ទាំង​៥​ លាន​នាក់​ នឹង​សម្រេច​ជ្រើសរើស​ចុង​ ក្រោយ​ថា​ តើ​បុគ្គល​ណាមួយ​ត្រូវ​មាន​ វាសនា​ដឹកនាំ​ហុងកុង​នៅ​ក្នុង​ការ​បោះ​ ឆ្នោត​ឆ្នាំ​២០១៧​នោះ​ ។​

​អ្វី​ដែល​បាន​បរិយាយ​មកនេះ​ជា​ដំណើរ​ លទ្ធិប្រជាធិបតេយ្យ​ដែល​តាក់តែង​ដឹក​ នាំ​ដោយ​ទីក្រុង​ប៉េ​កាំ​ង​ ប៉ុន្ដែ​ក្រុម​ទាម​ ទារ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​ ហុងកុង​នាំ​គ្នា​ឡាំប៉ា​ មិន​ព្រម​ទទួលយក​។​

​ក្រុម​សកម្មជន​គាំទ្រ​លទ្ធិ​ប្រជា​ធិ​ប​ តេ​យ្យ​នៅ​ហុងកុង​បាន​ធ្វើ​បាតុកម្ម​ ដណ្ដើម​គ្រប់គ្រង​អគារ​រដ្ឋាភិបាល​ខ្លះៗ​ អស់​រយៈពេល​រាប់​ខែ​ ហើយ​ទើបតែ​ត្រូវ​ បញ្ចប់​ទៅ​វិញ​កាលពី​ខែធ្នូ​ ឆ្នាំ​២០១៤ ៕ ថា​ច់​ យ៉ា​ត​

Yart01

Yart02


ចែករំលែក៖