ព័ត៌មានទាន់ហេតុការណ៍៖

​អា​មេ​រិ​ក​បញ្ជូន​នាវាចម្បាំង​ទៅ​ជិត​ យេ​មែន​

ចែករំលែក៖

​មន្ដ្រី​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​២០​ ខែ​ មេ​សា​ថា​ កម្លាំង​ទាហានជើងទឹក​របស់​ អា​មេ​រិ​កបាន​បញ្ជូន​នាវា​ផ្ទុក​យន្ដហោះ​ និង​នាវាចម្បាំង​បំពាក់​មី​ស៊ី​ល​នាំ​ផ្លូវ​ ចូល​ទៅ​ជិត​ប្រទេស​យេ​មែន​ ក៏​ដូច​ បង្កើន​វត្ដមាន​កម្លាំង​ទាហានជើងទឹក​ អា​មេ​រិ​ក​ នៅ​ពេល​ដែល​អំពើ​ហិង្សា​នៅ​ យេ​មែន​កាន់តែ​ផុយ​ស្រួយ​ឡើង​ពី​មួយ​ ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ។​

​អ្នកនាំពាក្យ​មន្ទីរ​បង់​តា​ហ្គោ​ន​លោក​ Steve​ Warren​ បាន​ថ្លែង​ថា​ កម្លាំង​ ទាហានជើងទឹក​អា​មេ​រិ​កបាន​បញ្ជូន​នាវា​ ផ្ទុក​យន្ដហោះ​ USS​ Theodore​ Roo-sevelt​ និង​នាវាចម្បាំង​បំពាក់​កាំជ្រួច​ មី​ស៊ី​ល​នាំ​ផ្លូវ​ USS​ Normandy​ ចេញ​ ពី​ឈូង​សមុទ្រ​ឆ្ពោះទៅ​កាន់​ដែនសមុទ្រ​ អា​រ៉ាប​កាលពី​ថ្ងៃ​ទី​១៩​ ខែមេសា​ ឆ្នាំ​ ២០១៥​។​ ប្រភព​បាន​បដិសេធ​ថា​ គោល​ ជំហរ​បស់​អា​មេ​រិ​ក​នៅ​ទីនោះ​គឺ​ដើម្បី​ទប់​ ស្កាត់​ការ​ដឹក​ជញ្ជូន​អាវុធ​ពី​អ៊ី​រ៉​ង​ចូល​ទៅ​ កាន់​យេ​មែន​ ។​

​នាវាចម្បាំង​នេះ​នឹង​ចូលរួម​ជាមួយ​ នាវាចម្បាំង​៧​គ្រឿង​ផ្សេង​ទៀត​របស់​ អា​មេ​រិ​ក​ដែល​ស្ថិត​នៅ​ដែនសមុទ្រ​ក្បែរ​ ប្រទេស​យេ​មែន​។​ ប្រទេស​យេ​មែន​កំពុង​ ហែកហួរ​ដោយ​អំពើ​ហិង្សា​ ផ្ទុះ​សង្គ្រាម​ រវាង​ក្រុម​ឧទ្ទាម​ Houthi​ គាំទ្រ​ដោយ​ អ៊ី​រ៉​ង់​នឹង​កម្លាំង​ស្មោះត្រង់​រដ្ឋាភិបាល​ ដែល​គាំទ្រ​ដោយ​អា​មេ​រិ​ក​ ។​

​កងទ័ពជើងទឹក​អា​មេ​រិ​កបាន​បញ្ជាក់​ ការ​បង្កើន​វត្ដមាន​របស់​ខ្លួន​នៅ​តំបន់​ ខាងលើ​ ដោយ​អាស្រ័យ​ថា​នៅ​ទី​នេះ​គ្មាន​ ស្ថិរភាព​នយោបាយ​ ។​ នៅ​ក្នុង​សេចក្ដី​ ថ្លែងការណ៍​របស់​កម្លាំង​ទាហានជើងទឹក​ អា​មេ​រិ​ក​បញ្ជាក់​ថា​ គោលដៅ​របស់​ខ្លួន​ គឺ​ធានា​ដល់​ផ្លូវ​ដឹក​ជញ្ជូន​ជា​សារសំខាន់​ ក៏​ដូច​ធានា​ដល់​សុវត្ថិភាព​ដល់​ដំណើរ​ នៅ​ក្នុង​តំបន់​ទាំងមូល​ ឱ្យ​ដំណើរ​នៅ​ជា​ និច្ច​ មិន​អាច​បិទ​បាន​ឡើយ​ ។​

​សកម្មភាព​របស់​អា​មេ​រិ​ក​នៅ​ពេល​ នេះ​ កើតឡើង​នៅ​ក្រោយ​ពី​មន្ដ្រី​អា​មេ​រិ​ក​ បាន​តាមដាន​យ៉ាង​យកចិត្ដទុកដាក់​ទៅ​ លើ​នាវា​៧​គ្រឿង​របស់​អ៊ី​រ៉​ង់​ ដោយ​មិន​ ដឹង​ដឹក​ទំនិញ​អ្វីខ្លះ​ទេ​នៅ​ក្នុង​នោះ​ ហើយ​ បែរ​តម្រង់​ក្បាល​ឆ្ពោះទៅ​កាន់​ប្រទេស​ យេ​មែន​ ។​ អ្នកនាំពាក្យ​សេត​វិមាន​ លោក​ Josh​ Earnest​ បាន​បញ្ជាក់​ថា​ នាវា​អ៊ី​រ៉​ង់​ទាំងនោះ​ប្រាក​ដា​ដឹក​អាវុធ​ទៅ​ ឱ្យ​ក្រុម​ឧទ្ទាម​ Houthi​នោះ​ហើយ​ ។​

​លោក​សង្កត់ធ្ងន់​ថា​ “​យើង​បានឃើញ​ ភស្ដុ​តាង​ច្បាស់​ក្រឡែត​ថា​ អ៊ី​រ៉​ង​ជា​អ្នក​ ឧបត្ថម្ភ​ ផ្គត់ផ្គង់​អាវុធ​ និង​គ្រឿង​បរិក្ខារ​ ដទៃ​ផ្សេងៗ​ទៀត​ឱ្យ​ដល់​ក្រុម​ឧទ្ទាម​នៅ​ ក្នុង​ទឹកដី​យេ​មែន​”​ ។​ ការ​គាំទ្រ​ទាំងនោះ​ នាំ​ឱ្យ​ស្ថានការណ៍​ហិង្សា​កាន់តែ​កើនឡើង​ ទៀត​ចំពោះ​ប្រទេស​ដែល​កំពុង​តែ​មាន​ អំពើ​ហិង្សា​ស្រាប់​ផង​នោះ​ ។​

​ក្រុម​សកម្មប្រយុទ្ធ​Houthi​ មូ​ស្លី​ម​ និកាយ​ស៊ី​អ៊ី​ដ​នៅ​ក្នុង​ប្រទេស​យេ​មែន​ បាន​សង្គ្រាម​ជាមួយ​រដ្ឋាភិបាល​កណ្ដាល​ បន្ទាប់​ពី​ពួក​គេ​ដណ្ដើម​កាន់កាប់​ទីក្រុង​ សា​ណា​ កាលពី​ខែកញ្ញា​ ឆ្នាំ​២០១៤​។​ ក្រុម​នេះ​បាន​កាន់កាប់​តំបន់​ជា​ច្រើន​ ស្ទើរតែ​ទាំងមូល​នៃ​ទឹកដី​យេ​មែន​ដែល​ មាន​ព្រំដែន​ជាប់​ជាមួយ​មហាអំណាច​ ប្រេង​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ ។​

​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ និង​សម្ពន្ធមិត្ដ​ អា​រ៉ាប់​របស់​ខ្លួន​បាន​ធ្វើ​ប្រតិបត្ដិការ​វាយ​ ប្រហារ​ពីលើ​ដែនអាកាស​ដើម្បី​រារាំង​ ការ​វាតទី​របស់​ក្រុម​ឧទ្ទាម​Houthi​។​ ការ​ វាយប្រហារ​នោះ​បាន​ធ្វើ​ឱ្យ​ទីក្រុង​តេ​អេ​រ៉​ង់​ មិន​សប្បាយចិត្ដ​ និង​ថ្កោលទោស​ជា​ខ្លាំង​។​

​មន្ដ្រី​អា​មេ​រិ​កមួយ​រូប​អះអាង​ថា​ វត្ដ​ មាន​នាវាចម្បាំង​អា​មេ​រិ​ក​នៅ​ជិត​យេ​-​មែន​គឺ​ដើម្បី​ឱ្យ​ការ​សម្រេចចិត្ដ​ទប់​ ស្កាត់​ទាន់​ពេលវេលា​ នៅ​ពេល​ដែល​ ហេតុការណ៍​អាក្រក់​ណាមួយ​កើតឡើង​ ។​

​វត្ដមាន​នាវាចម្បាំង​អា​មេ​រិ​ក​នៅ​ តំបន់​ខាងលើ​រួម​មាន​នាវា​ពិឃាត​២​ គ្រឿង​,​ នាវា​បោសសម្អាត​គ្រាប់​មីន​នៅ​ លើ​ផ្ទៃសមុទ្រ​២​គ្រឿង​ និង​នាវា​បើក​ ឡើង​លើគោក​បាន​៣​គ្រឿង​ ដឹក​កង​ម៉ា​-​រី​ន​២.២០០​នាក់​។​

​អា​មេ​រិ​កបាន​ចែករំលែក​ព័ត៌មាន​ សម្ងាត់​ជាមួយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​នៅ​ក្នុង​ សកម្មភាព​វាយប្រហារ​ពីលើ​ដែន​អា​-​កាសចូល​ទៅ​ក្នុង​ទឹកដី​យេ​មែន​ប្រឆាំង​ ទៅ​លើ​ក្រុម​ឧទ្ទាម​ ក៏​ដូច​ជា​ការ​ឧ​ទ្ធ​ម្ភ​ ភស្ដុ​ភារ​ដល់​ក្រុម​សម្ពន្ធមិត្ដ​អា​រ៉ា​ប៊ី​ សា​អូឌីត​ផង​ដែរ​ ៕ ថា​ច់​ យ៉ា​ត​

USS_Normandy

uss-theodore-roosevelt-01


ចែករំលែក៖