ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដ​៤​គ្រឿង​បុក​បន្ដកន្ទុយ​គ្នា​បណ្ដាល​ឱ្យ​កកស្ទះ​ចរាចរណ៍​

ចែករំលែក៖

​ភ្នំពេញ​ ៖​ រថយន្ដ​៤​គ្រឿង​បាន​បុក​ បន្ដកន្ទុយ​គ្នា​ ខណៈ​ដែល​កំពុង​ឈប់​ចត​ នៅ​ស្ដុ​ប​បង្ក​ឱ្យ​ខូចខាត​ទាំង​៤​គ្រឿង​ និង​ កកស្ទះ​ចរាចរណ៍​ជិត​១​ម៉ោង​ ។​

​ហេតុការណ៍​បុក​បន្ដកន្ទុយ​គ្នា​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​១០​នាទី​ ល្ងាច​ថ្ងៃ​ទី​២០​ ខែមេសា​ ឆ្នាំ​២០១៥​ នៅ​ ចំណុច​ស្ដុ​ប​២០០៤​ តាម​បណ្ដោយ​ផ្លូវ​ ២០០៤​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ ឃើញ​រថយន្ដ​៤​គ្រឿង​ធ្វើ​ដំណើរ​បន្ដបន្ទាប់​ គ្នា​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ លុះដល់​ ចំណុច​ភ្លើងស្ដុប​២០០៤​ត្រង់​កន្លែង​កើតហេតុ​ ស្រាប់តែ​រថយន្ដ​ម៉ាក​ឡិច​ស៊ី​ស​ RX៣០០​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​២D-១៤២៩​ ឈប់​ចត​ពីមុខ​ភ្លាម​ នោះ​ក៏​មាន​រថយន្ដ​ Ranger​ ពណ៌​ស្ករ​ ១​គ្រឿង​ពាក់​ស្លាក​លេខ​ ភ្នំពេញ​២Z-៩០៨០​ និង​រថយន្ដ​ Rave4​ ពណ៌​ទឹក​ ប្រាក់​ ពាក់​ស្លាក់​លេខ​ ភ្នំពេញ​២Q-២៩៨៦​ និង​រថយន្ដ​បង្ក​ម៉ាក​ស្ដា​រិច​ពណ៌​ស​ ពាក់​ស្លាក់​លេខ​ O.N.G​ ២០.២២.៣៧៨​ បើកបរ​ដោយ​ជនជាតិ​កូរ៉េ​ បើក​មក​ពី​ ក្រោយ​ជាន់​ហ្វ្រាំង​មិន​ស៊ី​ ទើប​បណ្ដាល​ឱ្យ​ បុក​បន្ដក​ន្ទ​យ​គ្នា​រង​ការ​ខូចខាត​រថយន្ដ​ ទាំង​៤​គ្រឿង​តែ​ម្ដង​ ប៉ុន្ដែ​មិន​បណ្ដាល​ ឱ្យ​រង​របួស​ដល់​នរណា​ម្នាក់​នោះ​ទេ​ ។​

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​នគរ​ បាលច​រាច​ណ៍​ខណ្ឌ​សែន​សុខ​បាន​ចុះ​មក​ ធ្វើការ​វាស់វែង​នៅ​កន្លែង​កើតហេតុ​ ហើយ​ក្រោយ​ពី​វាស់វែង​រួច​ក៏​បាន​យក​ រថយន្ដ​ទាំង​៤​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អ​ធិ​ ការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​ ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕ ​តុង​ សីហា​

Tong-siha01-(7)

Tong-siha01-(6)

Tong-siha01-(5)

Tong-siha01-(4)

Tong-siha01-(3)

Tong-siha01-(2)

Tong-siha01-(1)

Tong-siha01


ចែករំលែក៖