ព័ត៌មានទាន់ហេតុការណ៍៖

របួសធ្ងន់​ស្រាល​១៤​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​

ចែករំលែក៖

​ខេត្ដពោធិ៍សាត់​ ៖​ ប្រភព​ព​ត៌​មាន​ពី​ ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នង​ ការ​នគរបាល​ខេត្ដពោធិ៍សាត់​ប្រាប់​ថា​ ការ​បូក​សរុប​តាម​បណ្ដា​ក្រុង​-​ស្រុក​នានា​ នៅ​ខេត្ដពោធិ៍សាត់​មាន​ករណី​គ្រោះ​ ថ្នាក់​ចរាចរណ៍​កើតឡើង​៧​ករណី​បណ្ដាល​ ឱ្យ​មនុស្ស​ប្រុស​ស្រី​ចំនួន​១៤​នាក់​ រង​ របួសធ្ងន់​និង​ស្រាល​ក្នុង​អំឡុង​បុណ្យ​ចូល​ ឆ្នាំ​ប្រពៃណី​ខ្មែរ​ចំនួន​៣​ថ្ងៃ​ ។​

​ប្រភព​បន្ដ​ថា​ ការ​បូក​សរុប​គ្រោះ​ ថ្នាក់​ចរាចរណ៍​ចាប់ពី​ថ្ងៃ​ទី​១៤​ ដល់​ថ្ងៃ​ទី​ ១៦​ ក្នុង​អំឡុង​បុណ្យចូលឆ្នាំ​ ប្រពៃណី​ខ្មែរ​ មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៧​លើក​ ក្នុង​ក្រុង​ពោធិ៍សាត់​១​លើក​ ស្រុក​ក្រគរ​២​ លើក​ ស្រុក​ភ្នំក្រវាញ​២​លើក​ ស្រុក​វាល​ វែង​១​លើក​ និង​ស្រុក​បាកាន​១​លើក​ បណ្ដាល​ឱ្យ​របួសធ្ងន់​ចំនួន​៦​នាក់​ ក្នុង​ នោះ​ស្រី​៣​នាក់​ និង​ស្រាល​ចំនួន​៨​នាក់​ ប្រុស​ទាំងអស់​។​

​ប្រភព​បន្ដ​ទៀត​ថា​ ការ​គ្រោះថ្នាក់​ ចរាចរណ៍​ខាងលើ​ បង្ក​ឡើង​រវាង​ម៉ូតូ​ បុក​ម៉ូតូ​រថយន្ដ​បុក​រថយន្ដ​ និង​គោ​យន្ដ​ បុក​ផ្ទះ​ប្រជាពលរដ្ឋ​ដោយ​ប្រើប្រាស់​ ល្បឿន​លឿន​ពីរ​ករណី​ បើក​ជែង​គ្នា​៣​ ករណី​ មិន​ប្រកាន់​ស្ដាំ​មួយ​ករណី​ និង​ កត្ដា​ផ្លូវ​មួយ​ករណី​ ។​

​ប្រភព​បញ្ជាក់​ទៀត​ថា​ បើ​ប្រៀប​ ធៀប​នឹង​ឆ្នាំ​កន្លង​មក​ឃើញ​ថា​ ការ​គ្រោះ​ ថ្នាក់​ចរាចរណ៍​ថយ​ចុះ​ពីរ​ករណី​ ខណៈ​ ឆ្នាំ​២០១៤​កើតឡើង​៩​លើក​ បណ្ដាល​ឱ្យ​ ស្លាប់​ម្នាក់​ របួសធ្ងន់​ចំនួន​១១​នាក់​និង​ ស្រាល​៦​នាក់​ ៕ ប៉ឹមពិន

Pem-pin001-(1)

Pem-pin001


ចែករំលែក៖