ព័ត៌មានទាន់ហេតុការណ៍៖

ពលករ​ខ្មែរ​១២​នាក់​ ស្លាប់​ របួស​ក្នុង​ ករណី​ក្រឡាប់​រថយន្ដ​នៅ​ក្នុង​ប្រទេស​ថៃ​

ចែករំលែក៖

​ខេត្ដ​បន្ទាយ​មាន​ជ័​យៈ​ ពលករ​ខ្មែរ​យ៉ាង​ តិច​១២​នាក់​បាន​បាត់បង់​ជីវិត​ និង​រង​ របួស​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ ចរាចរណ៍​ក្នុង​ប្រទេស​ថៃ​ បន្ទាប់​ពី​រថយន្ដ​ ដឹក​ពួក​គាត់​បើកបរ​ក្នុង​ល្បឿន​លឿន​បាត់​ បង់​ម្ចាស់​ការ​ទើប​បណ្ដាល​ឱ្យ​ធ្លាក់​ផ្លូវ​ ។​

​មនុស្ស​៦​នាក់​ ក្នុង​នោះ​មាន​ពលរដ្ឋ​ កម្ពុជា​៥​នាក់​ និង​អ្នកបើកបរ​រថយន្ដ​ជន​ ជាតិ​ថៃ​ម្នាក់​បាន​បាត់បង់​ជីវិត​ និង​៨​នាក់​ ផ្សេង​ទៀត​បាន​រង​របួស​ បន្ទាប់​ពី​ហេតុ​ ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បើករថយន្ដ​ ដឹក​កម្មករ​ខុសច្បាប់​ក្នុង​ល្បឿន​លឿន​ ហើយ​ធ្លាក់​ពី​ផ្លូវ​ស្ថិត​នៅ​ក្នុងស្រុក​ Phan​ Thong​ ខេត្ដ​ Chon​ Buri​ កាលពី​វេលា​ ព្រឹក​ថ្ងៃ​ទី​២១​ ខែមេសា​ ឆ្នាំ​២០១៥​ ។​

​ប៉ូលិស​បាន​រក​ឃើញ​រថយន្ដ​ផិ​ក​អាប់​ មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ Sa​ Kaeo​ ស្ថិត​នៅ​កន្លែង​កើតហេតុ​ តាម​បណ្ដោយ​ ផ្លូវ​ Phan​ Thong-Koh​ Loy​ នៅ​មិន​ ឆ្ងាយ​ប៉ុន្មាន​ពី​វត្ដ​ Koh​ Loy​ ខណៈ​ដែល​ ប៉ូលិស​បាន​ទទួល​ដំណឹង​ និង​ទៅ​ដល់​ កន្លែង​កើតហេតុ​កាលពី​វេលា​ម៉ោង​ ១​និង​៣១​នាទី​ រំលង​អា​ធ្រា​ត្រ​ ឈាន​ចូល​ ថ្ងៃ​ទី​២១​ ខែមេសា​ ។​

​ជន​រង​គ្រោះ​៦​នាក់​ ក្នុង​នោះ​រួម​ជា​ មួយ​អ្នកបើកបរ​ជនជាតិ​ថៃ​ឈ្មោះ​ Bun​ yarit​ Ritthibun​ ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ​ ម្នាក់​ផង​ដែរ​បាន​បាត់បង់​ជីវិត​នៅ​កន្លែង​ កើតហេតុ​ ។​ មនុស្ស​៨​នាក់​ផ្សេង​ទៀត​ ក្នុង​នោះ​៧​នាក់​ជា​កម្មករ​ជនជាតិ​កម្ពុជា​ និង​ម្នាក់​ជា​កម្មករ​ថៃ​បាន​រង​របួស​ ហើយ​ ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដែល​នៅ​ ជិត​កន្លែង​កើតហេតុ​ ។​ នេះ​បើ​តាម​ សេចក្ដីរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វ​ ផ្សាយ​ថៃ​ ។​

​លោក​ Pol​ Col​ Preecha​ Somsa​ than​ អធិការ​ប៉ូលិស​ស្រុក​Phan​ Thong​ បញ្ជាក់​ថា​ រថយន្ដ​ផិ​ក​អាប់​នេះ​បាន​ដឹក​ កម្មករ​អន្ដោប្រវេសន៍​ខុសច្បាប់​របស់​ ប្រទេស​កម្ពុជា​១២​នាក់​ចេញពី​Sa​ Kaeo​ ឆ្ពោះទៅ​កាន់​ Chon​ Buri​ ដោយ​រថយន្ដ​ នេះ​បើកបរ​ក្នុង​ល្បឿន​លឿន​ដើម្បី​គេច​ពី​ ការ​ចាប់​របស់​ប៉ូលិស​។​ អ្នកបើកបរ​បាត់​ បង់​ម្ចាស់​ការ​ ទើប​បណ្ដាល​ឱ្យ​រថយន្ដ​ ធ្លាក់​ផ្លូវ​បែប​នេះ​ ។​
​រហូត​មក​ដល់​ពេល​នេះ​ គេ​នៅ​មិន​ ទាន់​ស្រង់​រក​អត្ដសញ្ញាណ​ជន​រង​គ្រោះ​ ស្លាប់​ និង​របួស​បាន​នៅឡើយ​ទេ​ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​ និង​ សមត្ថកិច្ច​កម្ពុជា​ ពិសេស​មន្ដ្រី​កុង​ស៊ូ​ល​ ប្រចាំ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​និង​កំពុង​ព្យា​-​យាម​ស្រាវជ្រាវ​ករណី​ខាងលើ​នេះ​ ៕ សហការី​


ចែករំលែក៖