ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់​៣​នាក់​រង​របួស​៧​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​កៀនស្វាយ​

ចែករំលែក៖

​​ខេត្ដកណ្ដាល​ ៖​ យ៉ាង​ហោច​ណាស់​ មាន​មនុស្ស​៣​នាក់​បាន​ស្លាប់​ និង​៧​នាក់​ ទៀត​របួសធ្ងន់​ស្រាល​ដោយសារ​គ្រោះ​ ថ្នាក់​ចរាចរណ៍​គិត​ចាប់ពី​ថ្ងៃ​ទី​១២​ ដល់​ ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០១៥​ នៅ​ក្នុង​ ភូមិសាស្ដ្រ​ ស្រុក​កៀនស្វាយ​ ខេ​ត្ដក​ ណ្ដា​ល​។​

​ក្នុង​រយៈពេល​ឈប់​សម្រាក​ថ្ងៃ​បុណ្យ​ ចូល​ឆ្នាំ​ថ្មី​នេះ​ដែរ​ មាន​ក្រុម​ក្មេង​ទំនើង​ ជាង​១០​នាក់​បាន​វាយ​ទាត់​ធាក់​រង​របួស​ ទាំង​សងខាង​គ្រា​ដែល​ក្រុម​ក្មេង​ទំនើង​ ទាំងនោះ​មក​រាំ​កម្សាន្ដ​នៅ​ក្នុង​វត្ដ​កោះ​ តេ​ជោ​ ឃុំ​គគីរ​ធំ​ ស្រុក​កៀនស្វាយ​កាល​ ពី​ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០១៥​ ។​ ករណី​ ដេញ​វាយ​គ្នា​នេះ​កើតឡើង​ដោយសារ​តែ​រាំ​ធុងបាស់​ជាន់​ជើង​គ្នា​ ។​

​ដោយឡែក​នៅ​ថ្ងៃ​ទី​១២​ ខែមេសា​ ឆ្នាំ​២០១៥​ មាន​ករណី​មួយទៀត​ គឺ​បុរស​ ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​សម្លាប់​នៅ​ កន្លែង​ផ្សេង​រួច​យក​សាកសព​មក​ទម្លាក់​ ចោល​នៅ​ក្បែ​ផ្លូវជាតិ​លេខ​១​ ភូមិ​ជ័យ​ ឧត្ដម​ ឃុំ​សំរោង​ធំ​ ស្រុក​កៀនស្វាយ​ ដែល​ករណី​នេះ​សមត្ថកិច្ច​អះអាង​ថា​ ជា​ អំពើ​ឃាតកម្ម​ ។​

​នគរបាល​ស្រុក​កៀនស្វាយ​ បាន​ប្រាប់​ ថា​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​ភាគច្រើន​ កើតឡើង​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​១​ ចាប់​ ពី​ថ្ងៃ​ទី​១២​ ដល់​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​ ២០១៥​ នេះ​មាន​ស្លាប់​មនុស្ស​៣​នាក់​ លើក​ទី​១​ថ្ងៃ​ទី​១២​ ខែមេសា​ ឆ្នាំ​២០១៥​ រថយន្ដ​ពី​គ្រឿង​បាន​បុក​គ្នា​ស្លាប់​ស្ដ្រី​ម្នាក់​ ត្រង់​ចំណុច​ភូមិ​ស្ដៅ​កន្លែង​ឃុំ​ដីឥដ្ឋ​,​ លើក​ទី​២​ថ្ងៃ​ទី​១៥​ ខែមេសា​ ឆ្នាំ​២០១៥​ រថយន្ដ​បាន​បុក​ម៉ូតូ​ស្លាប់​ប្រុស​ម្នាក់​ត្រង់​ចំណុច​ភូមិ​កណ្ដាល​ក្រោម​ ឃុំ​បន្ទាយ​ ដែក​និង​លើក​ទី​៣​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​ ២០១៥​ រថយន្ដ​បាន​ បុក​ម៉ូតូ​ស្លាប់​ប្រុស​ ម្នាក់​ត្រង់​ចំណុច​ភូមិ​ស្ទឹង​ ឃុំ​សំរោង​ធំ​ ស្រុក​កៀនស្វាយ​ ខេត្ដកណ្ដាល​។​ ដោយ​ ឡែក​អ្នក​រងរ​បួ​៧​នាក់​ខូចខាត​ រថយន្ដ​៤​ គ្រឿង​និង​ម៉ូតូ​២​គ្រឿង​ វត្ថុ​តាង​ត្រូវ​បាន​ រក្សា​ទុក​នៅ​អធិការ​ដ្ធា​ន​ស្រុក​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​។​លោក​វរសេនីយ៍​ ឯក​ ប៉ា​ សំអិត​ អធិការ​នគរបាល​ស្រុក​ បានឱ្យ​ដឹង​ថា​ ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ ខ្មែរ​រយៈពេល​៣​ថ្ងៃ​មាន​មនុស្ស​ស្លាប់​ម្នាក់​ តែ​មុន​ថ្ងៃ​ចូល​ឆ្នាំ​មាន​មនុស្ស​ស្លាប់​ម្នាក់​ និង​ក្រោយ​ពេល​ចូល​ឆ្នាំ​ស្លាប់​ម្នាក់​ទៀត​ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បើ​សរុប​ក្នុង​សបា្ដហ៍​នេះ​ស្លាប់​៣​នាក់​អំពើ​ហិង្សា​កើត​ ឡើង​១​ករណី​រាំ​ធុងបាស់​វត្ដ​កោះ​តេ​ជោ​ ឃុំ​គគីរ​ធំ​បាន​ទាស់​ពាក្យ​សម្ដី​គ្នា​ឈាន​ ដល់​ការ​វាយ​គ្នា​ទៅ​វិញ​ទៅ​មករ​បួស​ ធ្ងន់​-​ស្រាល​៦​នាក់​ទាំង​សងខាង​ចំពោះ​ ក្រុម​វាយ​ទាត់​ធាក់​បង្ក​អំពើ​ហិង្សា​ទាំង​ នោះ​សមត្ថកិច្ច​មិន​បាន​ឃាត់ខ្លួន​នោះ​ទេ​តែ​បាន​ធ្វើ​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ ដំបូង​ខេត្ដ​ ៕ សណ្ដោស​

Sandoa002-(6)

Sandoa002-(5)

Sandoa002-(4)

Sandoa002-(3)

Sandoa002-(2)

Sandoa002-(1)

Sandoa002


ចែករំលែក៖