ព័ត៌មានទាន់ហេតុការណ៍៖

វណ្ណ​ ម៉ូ​នី​កា​ ចោទ​អ្នកដឹកនាំ​សម្តែង​ វ៉ា​ត​ លី​ម៉េ​ង​ គំរាម​បង្ហោះ​រូប​ស្រាត​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ស្នេហា​ផ្អែមល្ហែម ​រហូត​ក្លាយជា​ជម្លោះ​បែកផ្សែង ​រវាង​តារា​សម្តែង​ស្រី​ វណ្ណ​ ម៉ូ​នី​កា​ នឹង​អ្នកដឹកនាំ​សម្តែង ​ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម​ថោ​ន​ លោក​ វ៉ា​ត​ លី​ម៉េ​ង​ បាន​ស្ងប់ស្ងាត់​អស់​រយៈពេល​ជា​ច្រើន​ខែ​ ។​ ប៉ុន្តែ​ថ្មីៗ​នេះ ​សារ​ហែកហួរ​គ្នា​ជា​ថ្មី​បាន​ផ្ទុះ​ឡើយ ​ក្រោយ​ពេល​ដែល​នាង​ វណ្ណ​ ម៉ូ​នី​កា​ បាន​បញ្ចេញ​ប្រតិកម្ម​ នឹង​សារ​តាម​ទូរស័ព្ទ​មួយ​អំពី​ការ​គំរាម​ទម្លាយ​រូបថត​ស្រាត​របស់​នាង​ជា​សាធារណៈ ​ដោយ​នាង​ចោទ​ថា ​សារ​នោះ​គឺជា​សារ​គំរាម​របស់​លោក​ វ៉ា​ត​ លី​ម៉េ​ង ​តែ​ម្តង ​ប៉ុន្តែ​ការ​លើក​ឡើង​នេះ​ត្រូវ​បាន​អ្នកដឹកនាំ​សម្តែង​ខាងលើ​ច្រានចោល​ ។​

​ ​សារ​គំរាម​ បង្ហោះ​រូប​ស្រាត​របស់​ នាង​ វណ្ណ​ ម៉ូ​នី​កា​ ត្រូវ​បាន​នាង​បញ្ជាក់​ថា​ទើបនឹង​ទទួល​បាន​កាលពី​វេលា​ម៉ោង​១២​ រំលង​អា​ធ្រា​ទ​ចូល​ថ្ងៃ​ទី​២១​ខែមេសា​នេះ​ដែល​សារ​នោះ​មាន​ន័យ​ថា​”​ម៉ូ​នី​កា​ ប្រសិនបើ​ថ្ងៃស្អែក​នាង​នៅ​តែ​បង្ហោះ​សារ​និយាយ​អាក្រក់​អំពី​ វ៉ា​ត​ លី​ម៉េ​ង​ទៀត​ ខ្ញុំ​នឹង​បង្ហោះ​រូបថត​នាង​គឺ​រូបថត​ស្រាត​របស់​នាង​”​។​ ទាក់ទិន​នឹង​សារ​ខាងលើ​នេះ​ វណ្ណ​ ម៉ូ​នី​កា​បាន​លើក​ឡើង​ថា​ គឺជា​ពិតជា​សារ​របស់​លោក​ វ៉ា​ត​ លី​ម៉េ​ង​ជា​អ្នក​គំរាម​នាង​។​ នាង​ថា​ នាង​ចាំ​បាន​ថា​ លេខ​ទូរស័ព្ទ​នោះ​គឺជា​លេខ​របស់​លោក​វ៉ា​ត​ លី​ម៉េ​ង​ តែ​ម្តង​ព្រោះ​កន្លង​មក​លោក​វ៉ា​ត​ លី​ម៉េ​ង​ធ្លាប់​បាន​ទិញ​លេខ​មួយគូ​សម្រាប់​នាង​និង​អតីត​គូស្នេហ៍​រូប​នេះ​ទាក់ទង​គ្នា​គឺ​ខុស​តែ​លេខ​ខាង​ចុង​ប៉ុណ្ណោះ​ប៉ុន្តែ​លេខ​ដែល​នាង​ទទួល​ពី​លោក​ វ៉ា​ត​ លី​ម៉េ​ង​នោះ​នាង​បាន​ឈប់​ប្រើប្រាស់​បាត់​ទៅ​ហើយ​។​

​តារា​សម្តែង​ស្រី​វ័យ​២៨​ឆ្នាំ​រូប​នេះ​បញ្ជាក់​ថា​ នាង​មិន​ប្រាកដ​អំពី​មូលហេតុ​នៅ​ពីក្រោយ​ការ​ តាម​ចងកម្ម​ចងពារ​របស់​អតីត​គូស្នេហ៍​នេះ​ឡើយ​ ប៉ុន្តែ​នាង​លើក​ឡើង​ថា​ ទំនងជា​កើត​ ឡើង​ដោយ​ការ​ច្រណែនឈ្នានីស​ ឬ​ការ​បំបាក់មុខ​នាង​ក្នុង​អាជីព​ជា​អ្នកសិល្បៈ​។​ តប​ទៅ​ នឹង​សារ​ខាងលើ​ នាង​មិន​បាន​បង្ហាញ​ពី​អារម្មណ៍​ភ័យ​ព្រួយ​នឹង​ការ​ចង់​ទម្លាយ​រូបថត​ ណាមួយ​ឡើយ​ព្រោះ​គ្រា​ដែល​ធ្លាប់​រួមរស់​ជាមួយ​គ្នា​ជា​គូស្នេហ៍​នាង​មិន​ធ្លាប់​មាន​រូប​អាក្រាត​កាយ​ណាមួយ​នោះ​ដែរ​គឺ​មាន​ត្រឹមតែ​រូបថត​ស្និទ្ធស្នាល​កៀកកើយ​ប៉ុណ្ណោះ​។​ នាង​ថា​ “​កុំ​ថា​ ឡើយ​រូប​ស្រាត​សូ​ម្បី​តែ​រូបថត​ពាក់អាវ​ទ្រនាប់​ក៏​អត់​ដែល​មាន​ដែរ​”​។​

​នាង​ថា​ក្រោយ​បែក​គ្នា​នាង​សុំ​តែ​សុខ​ប៉ុណ្ណោះ​ព្រោះតែ​ពេល​នេះ​នាង​ចាប់ផ្តើម​មានការ​ងារ​ សិល្បៈ​ច្រើន​ជា​ហូរហែរ​ឡើង​វិញ​ ប៉ុន្តែ​នាង​គំរាម​ប្តឹង​លោក​ វ៉ា​ត​ លី​ម៉េ​ង​ ប្រសិនបើ​រូបថត​ កាត់ត​របស់​នាង​ណាមួយ​ត្រូវ​បាន​ទម្លាយ​ជា​សាធារណៈ​។​ វណ្ណ​ ម៉ូ​នី​កា​ ប្រាប់​ថា​ក្រោយ​បែក​ អ​តី​សង្សារ​ ដែល​ធ្លាប់​រស់​ក្រោម​ដំបូង​តែ​មួយ​នេះ​នាង​ធ្លាប់​ទទួល​រង​នៅ​ដំណឹង​មិន​ល្អជា​ ច្រើន​ដូច​ជា​រឿង​ដេក​ជាមួយ​ប្រុស​ក្មេង​ រឿង​ជំពាក់​ប្រាក់​គេ​ និង​រឿង​មានកូន​ជាដើម​ដែល​ នាង​ចាត់​ទុក​ថា​គឺជា​ការ​តាម​ឈ្នានីស​រករឿង​របស់​មនុស្ស​តែ​ម្នាក់​។​

​តារា​សម្តែង​រូប​នេះ​បញ្ជាក់​ដែរ​ថា​ ក្រោយ​បែក​គ្នា​ពី​អ្នកដឹកនាំ​សម្តែង​ល្បីឈ្មោះ​ខាងលើ​នាង​ ទើបនឹង​ទទួល​ស្នេហា​ឆ្លង​ទ្វីប​ថ្មី​ដែល​ជា​ជនបរទេស​ ប៉ុន្តែ​នាង​មិន​ទាន់​បង្ហាញ​អត្តសញ្ញាណ​ បុរស​នោះ​នៅឡើយ​ ។​ នាង​បញ្ជាក់​ដែរ​ថា​ រឿងរ៉ាវ​ដែល​កើត​មាន​ចំពោះ​នាង​កន្លង​មក​ នឹង​មិន​ជះ​ឥទ្ធិពល​សម្រាប់​ស្នេហ៍​ថ្មី​របស់​នាង​នោះ​ទេ​ព្រោះតែ​គូស្នេហ៍​ថ្មី​របស់​នាង​មិន​បាន​បាន​គិត​អំពី​អតីតកាល​របស់​នាង​ដែរ​។​

​ទាក់ទិន​នឹង​ការ​ចោទប្រកាន់​ខាងលើ​នេះ​ អ្នកដឹកនាំ​សម្តែង​ លោក​ វ៉ា​ត​ លី​ម៉េ​ង​ បាន​បដិសេធ​ ។​ លោក​ថា​លោក​បានដឹង​អំពី​ដំណឹង​នេះ​ប៉ុន្តែ​លោក​មិនដឹង​ទេ​ថា​ តើ​លេខ​នោះ​គឺ​ ជា​លេខ​របស់​អ្នក​ណា​ហើយ​លោក​ក៏​មិន​ប្រាកដ​ដែរ​ថា​ តើ​អ្នក​ណា​ជា​អ្នក​បង្កើត​វា​ឡើង​ ហើយ​ដើម្បី​អ្វី​នោះ​ដែរ​។​ លោក​បញ្ជាក់​ដែរ​ថា​ លោក​គ្មាន​ពេលទំនេរ​ទៅ​គិត​រឿងរ៉ាវ​ទាំង​ អស់នោះ​ទេ​ខណៈ​ដែល​លោក​ត្រូវ​ចំណាយពេល​ជា​ច្រើន​ជាមួយនឹង​ការងារ​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​រួច​។​ លោក​បញ្ជាក់​ថា​ ដើម្បី​ឲ្យ​ប្រាកដ​ថា​ លេខ​ទូរស័ព្ទ​នោះ​ជា​លេខ​របស់​អ្នក​ណា​ អាច​ទៅ​ក្រុមហ៊ុន​ឆែក​មើល​បាន​ ហើយ​លោក​ហ៊ាន​ទទួលខុសត្រូវ​ប្រសិនបើ​លេខ​នោះ​ជា​ លេខ​របស់​លោក​ ។​ អ្នកដឹកនាំ​សម្តែង​រូប​នេះ​ប្រាប់​ថា​ក្រោយ​បែក​គ្នា​ជាមួយ​ វណ្ណ​ ម៉ូ​នី​កា​ ពិតជា​មាន​ បញ្ហា​ច្រើន​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​រួម​ទាំង​ការ​បង្កើត​គណនី​យ​ Facebook​ ក្លែងក្លាយ​ ដែល​ដាក់​រូបថត​លោក​ និង​នាង​វណ្ណ​ម៉ូ​នី​កា​ ។​ លោក​ថា​ រូបថត​ខ្លះ​មាន​តែ​ លោក​និង​នាង​ទេ​ ដែល​មាន​ប៉ុន្តែ​ហេតុ​អ្វី​ត្រូវ​បាក​គេ​ទម្លាយ​ ហើយ​អ្វី​ដែល​លោក​ចង់បាន​ គឺ​ទុក​ពេលវេលា​សម្រាប់​ការងារ​មិន​ចង់​បន្ត​រឿងរ៉ាវ​បន្តបន្ទាប​គ្មាន​ឡើយ​។​

​លោក​ថា​លោក​ក៏​ជា​អ្នកសិល្បៈ​ហើយ​នាង​ក៏​ជា​អ្នកសិល្បៈ​ ចង់​បញ្ចប់រឿង​នេះ​ដោយ​សន្តិវិធី​ បើ​ធ្លាប់​ស្រលាញ់​គ្នា​ហើយ​បែក​គ្នា​គឺ​ចង់​ឃើញ​មុខ​គ្នា​រាប់អាន​ធម្មតា​ទៅ​មិន​ចាំបាច់​វាយប្រហារ​គ្នា​ពីក្រោយ​ខ្នង​ទេ​គឺ​នាំ​តែ​គេ​សើច​ព្រោះ​បើ​ល្បី​នឹង​ការងារ​មិន​អី​ទេ​ប៉ុន្តែ​ល្បី​តែ​រឿង​មិនល្អ​គឺ​ចំណេញ​ល្បី​តែ​រឿង​គេ​សើច​គេ​យំ​គឺ​លោក​សុំ​បញ្ចប់​រៀងៗ​ខ្លួន​ទៅ​ ៕​ វ​ឌ្ឍ​នា​

So-vuthy-(2)

So-vuthy

So-vuthy-(1)


ចែករំលែក៖