ព័ត៌មានទាន់ហេតុការណ៍៖

​បើក​គ្រឿងចក្រ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ម៉ូតូ​បុក​របួសធ្ងន់​៣​នាក់​

ចែករំលែក៖

​ខេត្ដពោធិ៍សាត់​ ៖​ យុវជន​៣​នាក់​ រង​របួសធ្ងន់​រដូករណែល​លើ​កំណាត់​ផ្លូវ​ ជាតិ​លេខ​៥​ ខណៈ​ពួក​គេ​ធ្វើ​ដំណើរ​រួម​គ្នា​ ស្រាប់តែ​មាន​គ្រឿងចក្រ​បើក​ចេញពី​ រោង​ម៉ាស៊ីនកិនស្រូវ​ឆ្លងផ្លូវ​បណ្ដាល​ឱ្យ​ ភាគី​ខាង​ម៉ូតូ​បុក​ពេញទំហឹង​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ ពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​ ២០​ ខែមេសា​ ឆ្នាំ​២០១៥​ នៅ​លើ​ កំណាត់​ផ្លូវជាតិ​លេខ​៥​ ត្រង់​ចំណុច​មុខ​ រោង​ម៉ាង​ស៊ី​ន​កិនស្រូវ​របស់​ថៅកែ​ឈ្មោះ​ គន​ ចាំង​ម៉េ​ង​ ឋិត​ក្នុងភូមិ​ត្នោត​ទ្រេត​ សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​-​ខេត្ដពោធិ៍សាត់​។​

​ប្រភព​ព័ត៌មាន​ពី​នគរបាល​ចរាចរ​ ខេត្ដពោធិ៍សាត់​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ ត្រូវ​បាន​គេ​ស្គាល់​ ១-​ឈ្មោះ​គាត​ សុភា​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ ដង្កាប​ក្ដាម​ ឃុំ​ស្នាម​ព្រះ​ ស្រុក​បាកាន​ អ្នកបើកបរ​,​ ទី​២-​ឈ្មោះ​សន​ វិត​ ភេទ​ ប្រុស​ អាយុ​២២​ឆ្នាំ​ និង​ទី​៣-​ឈ្មោះ​វិ​ន​ ចាន់​គឿ​ន​ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​ អ្នក​ រួម​ដំណើរ​ទាំង​២​នាក់​ រស់នៅ​ភូមិ​ជំរំ​ សៀម​ សង្កាត់​លលក​.​ស​ ក្រុង​-​ខេត្ដ​ ពោធិ៍សាត់​។​

​ប្រភព​ព័ត៌មាន​បន្ដ​ទៀត​ថា​ អ្នក​រង​ របួសធ្ងន់​ទាំង​៣​នាក់​ធ្វើ​ដំណើរ​រួម​គ្នា​ ដោយ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​អ៊ែ​រ​ប្ល៊ែ​ដ​ពណ៌​ ខ្មៅ​លាយ​កណ្ដុរ​ល្មែះ​ គ្មាន​ស្លាក​លេខ​បាន​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​ មាន​គ្រឿងចក្រ​បើក​ចេញពី​រោង​ម៉ាស៊ីន​ កិនស្រូវ​របស់​ថៅកែ​ឈ្មោះ​គន​ ចាំង​ម៉េ​ង​ យ៉ាង​លឿន​ឆ្លងផ្លូវ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ ត្បូង​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​ជិះ​ម៉ូតូ​ជ្រុល​ ទៅ​បុក​ចំ​ប៉ែល​គ្រឿងចក្រ​ពេញទំហឹង​ ដួល​រដូករណែល​ហើយ​ត្រូវ​បាន​គេ​ជួយ​ ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ ពោធិ៍សាត់​ភ្លាមៗ​ផង​ដែរ​។​ ចំណែក​អ្នក​ បើកបរ​គ្រឿងចក្រ​ត្រូវ​បាន​ប្រភព​ព័​ត៌​ មាន​ផ្សេងៗ​ទៀត​បង្ហើប​ឱ្យ​ដឹង​ថា​ មនុស្ស​ ស្រី​ជា​អ្នកបើកបរ​ ប៉ុន្ដែ​ឋិត​ក្នុង​ការ​ស្រាវ​ ជ្រាវ​នៅឡើយ​ ។​ តែ​ទោះជា​យ៉ាងណា​ក៏​ ដោយ​ក៏​គេ​បាន​ស្គាល​គ្រឿងចក្រ​ថា​ ជា​ របស់​ថៅកែ​ឈ្មោះ​គន​ ចាំង​ម៉េ​ង​ ជា​អ្នក​ មានទ្រព្យ​សម្បត្ដិ​ម្នាក់​នៅ​ខេត្ដ​ពោធិ៍​ សាត់​នេះ​។​

​ប្រភព​ព័ត៌មាន​បន្ដ​ទៀត​ថា​ ម៉ូតូ​ជន​ រង​គ្រោះ​ត្រូវ​បាន​នគរបាល​យក​មក​រក្សា​ ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍​ សាត់​ហើយ​គ្រឿងចក្រ​យក​មក​រក្សា​ទុក​ នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​នៃ​ ស្នងការដ្ឋាន​នគរបាល​ខេត្ដពោធិ៍សាត់​ រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ ៕ ​ប៉ឹម​ ពិន​

pem-pin-002-(2)

pem-pin-002

pem-pin-002-(1)


ចែករំលែក៖