ព័ត៌មានទាន់ហេតុការណ៍៖

យក​វត្ដ​បាកាន​ធ្វើ​ជា​ទីលានប្រយុទ្ធ​គ្នា​ធ្វើ​ឱ្យ​បុរស​ម្នាក់​ត្រូវ​រថយន្ដ​កិន​ស្លាប់​

ចែករំលែក៖

​ខេត្ដពោធិ៍សាត់​ ៖​ តាម​របាយការណ៍​ នគរបាល​ក្រុង​បាកាន​ឱ្យ​ដឹង​ថា​ បុរស​ ម្នាក់​ត្រូវ​រថយន្ដ​កិន​ស្លាប់​ភ្លាមៗ​នៅ​ក្នុង​ បរិ​វេន​វត្ដ​បាកាន​ ខណៈ​ក្រោយ​ពី​មាន​ ទំនាស់​គ្នា​រវាង​មនុស្ស​២​ក្រុម​ពេល​កំពុង​ រាំ​កម្សាន្ដ​ក្រោយ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ ពី​វេលា​ម៉ោង​៤​និង​៥​នាទី​ល្ងាច​ ថ្ងៃ​ទី​២០​ ខែមេសា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​ក្នុង​ បរិ​វេន​វត្ដ​បាកាន​ ឋិត​ក្នុងភូមិ​បាកាន​ ឃុំ​ត្រ​ញំ​ង​ជង​ ស្រុក​បាកាន​ ខេត្ដ​ពោធិ៍​ សាត់​។​

​ក្នុង​របាយការណ៍​និយាយ​ថា​ ជន​រង​ គ្រោះ​ត្រូវ​រថយន្ដ​កិន​ស្លាប់​ត្រូវ​បាន​គេ​ ស្គាល់ឈ្មោះ​ មុ​ល​ ចាន់​ថេ​ត​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើត​ ហេតុ​។​ ចំណែក​ភាគី​ខាង​រថយន្ដ​ត្រូវ​នគរ​ បាល​ចាប់​បាន​ឈ្មោះ​បូ​ ប៉េង​យី​ម​ ភេទ​ ប្រុស​ អាយុ​២៦​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​គរ​ ឃុំ​ព្រៃ​ស្វាយ​ ស្រុក​មោងឫស្សី​ ខេត្ដ​បាត់​ ដំបង​ និង​រថយន្ដ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ពោធិ៍សាត់​៣A-០៣៥៤​។​

​របាយការណ៍​បន្ដ​ទៀត​ថា​ មុន​ពេល​ កើតហេតុ​នៅ​ក្នុង​វត្ដ​បាកាន​ មានកម្ម​ វិធី​រាំ​កម្សាន្ដ​ធុងបាស់​ក្រោយមក​ក៏​មាន​ ជម្លោះ​រវាង​មនុស្ស​២​ក្រុម​ហើយ​ភាគី​ ខាង​រថយន្ដ​បាន​នាំ​គ្នា​ឡើង​រថយន្ដ​ក្នុង​ គោលបំណង​បើក​រត់​ តែ​ត្រូវ​ភាគ​ម្ខាង​ ស្ទាប់​ជាប់​និង​មនុស្ស​ច្រើន​ផង​ រថយន្ដ​ បាន​បើក​ថយក្រោយ​ក៏​កិន​មនុស្ស​ម្នាក់​ ស្លាប់​តែ​ម្ដង​។​ រួច​រថយន្ដ​ព្យាយាម​បើក​ រត់​តែ​ត្រូវ​សមត្ថកិច្ច​នគរបាល​ចាប់​បាន​ ព្រមទាំង​អ្នកបើកបរ​យក​មក​អធិការដ្ឋាន​ នគរបាល​ស្រុក​បាកាន​ដើម្បី​ស្រាវជ្រាវ​ រក​មូលហេតុ​និង​បក្ខពួក​។​

​លោក​អធិការ​នគរបាល​ស្រុក​បាកាន​ បញ្ជាក់​ថា​ ប្រភព​នានា​នៅ​កន្លែង​កើត​ ហេតុ​គេ​ឃើញ​ខាង​បក្ខពួក​អ្នក​ស្លាប់​ព័ទ្ធ​ វាយ​ខាង​ភាគី​រថយន្ដ​បែក​កញ្ចក់​ខ្ទេច​ ហើយ​អ្នក​ស្លាប់​ឡើង​ពីក្រោយ​រថយន្ដ​ក្នុង​ គោលបំណង​វាយ​អ្នក​ជិះ​ពីក្រោយ​ តែ​ ធ្លាក់​មក​ក្រោយ​ត្រូវ​រថយន្ដ​កិន​ស្លាប់​តែ​ម្ដង​ ៕ ប៉ឹម​ពិន​

Pem-pin005-(1)

Pem-pin005


ចែករំលែក៖