ព័ត៌មានទាន់ហេតុការណ៍៖

បង្គោល​ភ្លើងអគ្គិសនី​កម្ពុជា​ហេតុ​អី​ មាន​ ខ្សែភ្លើង​ ខ្សែ​កា​ប្លិ៍​នៅ​ជាប់​គ្នា​ច្រើន​ម្ល៉េះ​?

ចែករំលែក៖

​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ម្នាក់​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទាំង​ មូល​ផង​ដែរ​ ពិតជា​បានឃើញ​ដោយ​ផ្ទាល់​នៅ​គ្រប់​ទីកន្លែង​នៃ​បង្គោល​ភ្លើង​នីមួយៗ​ ទាំង​ផ្លូវ​តូច​ ផ្លូវ​ធំ​ គឺ​មានការ​ត​ភ្ជាប់​ខ្សែភ្លើង​ ខ្សែ​កា​ប្លិ៍​ យ៉ាងរ​ណេ​ង​រណោង​ កន្លែង​ ខ្លះ​គិត​ថា​ បង្គោល​ភ្លើង​របស់​អង្គភាព​អគ្គិសនី​កម្ពុជា​ មិន​អាច​ទ្រ​នឹង​ទម្ងន់​នោះ​បាន​ ឬ​ក៏​មាន​ហា​នី​ភ័យ​ខ្ពស់​បំផុត​ ចំពោះ​ករណី​ឆ្លង​ចរន្ដ​ បង្ក​អគ្គិភ័យ​ណាមួយ​កើតឡើង​?

​មិនមែន​អង្គភាព​អគ្គិសនី​មិនដឹង​ទេ​ ចំពោះ​ភាព​អនាធិបតេយ្យ​ទាំងនេះ​ ពីព្រោះ​ មិន​ត្រឹមតែ​បង្ក​ហា​នី​ភ័យ​ខ្ពស់​ប៉ុណ្ណោះ​ទេ​ គឺ​ភាព​គ្មាន​សណ្ដាប់ធ្នាប់​ទាំងនេះ​កំពុង​តែ​ ធ្វើ​ឱ្យ​បាត់បង់​សោ​ភណ្ឌ​ភាព​ទីក្រុង​រាជធានី​ភ្នំពេញ​ ដែល​ជាទី​ក្រុង​ជាប់​ចំណាត់ថ្នាក់​ ប្រចាំ​អាស៊ី​ ។​

​ខ្ញុំ​ឆ្ងល់​ថា​ ខាង​ក្រុមហ៊ុន​ខ្សែ​កា​ប្លិ៍​ អ៊ី​ន​ធើ​ណេ​ត​ គាត់​បាន​លួច​ដាក់​លើ​បង្គោល​ ភ្លើងអគ្គិសនី​ ឬ​ក៏​ខាង​អគ្គិសនី​អនុញ្ញាត​តាម​រយៈ​ការ​ផ្ដល់​សេវា​ ?​ ប៉ុន្ដែ​បើ​អនុញ្ញាត​ មែន​នោះ​ មានបាន​គិតដល់​បញ្ហា​គ្រោះថ្នាក់​សម្រាប់​ប្រជាពលរដ្ឋ​តាម​លំនៅ​ឋាន​ ឬ​អគារ​សហគ្រាស​ ក្រុមហ៊ុន​ ក៏​ដូច​ជា​អង្គភាព​របស់​រដ្ឋ​ដែរ​ឬទេ​ ?​ មើលចុះ​ បង្គោល​ភ្លើង​នីមួយៗ​ ពោរពេញ​ដោយ​ខ្សែរ​ណេ​ង​រណោង​ ហើយ​អ្នក​ដែល​មាន​លំនៅ​ ឋាន​ ជាប់​នឹង​បង្គោល​ភ្លើង​ព្រួយបារម្ភ​ជា​ប្រចាំ​ ចំពោះ​ហា​នី​ភ័យ​កើតឡើង​ ។​ ដូច្នេះ​ ដូ​ម​អង្គភាព​អគ្គិសនី​កម្ពុជា​ មេត្ដា​យកចិត្ដទុកដាក់​ក្នុង​រឿង​នេះ​ផង​ កុំ​ចាំ​ដល់​មាន​ ហេតុការណ៍​កើតឡើង​ ទើប​រក​ដំណោះស្រាយ​នោះ​ ៕

photo


ចែករំលែក៖