ព័ត៌មានទាន់ហេតុការណ៍៖

កុមា​រាម្នាក់​លង់ទឹក​អាង​ក្នុង​សណ្ឋាគារ​ហ្គោ​ល​ នៅ​ខេត្ត​ព្រះ​សីហ​នុ​ស្លាប់​

ចែករំលែក៖

​ខេត្ត​ព្រះ​សីហ​នុ​ ៖​ កុមា​រា​ម្នាក់​បាន​បាត់បង់​ជីវិត​ បន្ទាប់​ពី​បញ្ជូន​មក​ដល់​ មន្ទីរពេទ្យ​បង្អែក​ ចំការ​ចេក​ ក្រោយ​ពី​បាន​លង់ទឹក​ក្នុង​អាង​ហែល​ទឹក​របស់​សណ្ឋាគារ​ហ្គោ​ល​ ដែល​មា​នទី​តាំងនៅ​ក្នុង​ក្រុម​ទី​១៧​ ភូមិ​៤​ សង្កាត់​លេខ​៤​ ក្រុងព្រះសីហនុ​ នា​វេលា​ម៉ោង​៦​ល្ងាច​ ថ្ងៃ​ទី​២០​ ខែមេសា​ ឆ្នាំ​២០១៥​ ។​

​ ​លោក​ ប៉ា​ង​ ង៉ែត​ អាយុ​៤០​ឆ្នាំ​ មាន​ទីលំនៅ​ស្រុក​ស្ទឹង​សែន​ ខេត្តកំពង់ធំ​ត្រូវជា​ឪពុក​ កុមារ​រង​គ្រោះ​បានអោយ​ដឹង​ថា​ កូនប្រុស​របស់​គាត់​ដែល​លង់ទឹក​ស្លាប់​ឈ្មោះ​ ប៉ា​ង​ ពិភព​ ភេទ​ ប្រុស​ អាយុ​៤​ឆ្នាំ​ ជា​កូន​ទី​២​ ក្នុង​គ្រួសារ​ ។​ លោក​បន្ត​ថា​ ក្រុម​គ្រួសារ​របស់​គាត់​បាន​មក​លេង​ ខេត្ត​ព្រះ​សីហ​នុ​រយៈពេល​២​ថ្ងៃ​មក​ហើយ​ ៗ​នៅ​ថ្ងៃ​កើតហេតុ​ក្រុម​គ្រួសារ​របស់​គាត់​មាន​គ្នា​ ប្រមាណ​៤​នាក់​ បាន​ចុះ​ងូតទឹក​ក្នុង​អាង​ហែល​ទឹក​ក្នុង​សណ្ឋាគារ​ ដោយ​កូនៗ​របស់​គាត់​ ងូត​លេង​ក្នុង​អាង​ដែល​មានទឹក​រ៉ា​ក់​ ប៉ុន្តែ​មិនដឹង​យ៉ាងម៉េច​ រយៈពេល​តែ​មួយ​ភ្លេ​ត​សោះ​ កូន​ ប្រុស​របស់​គាត់​បែ​ជា​ទៅ​លង់ទឹក​ក្នុង​អាង​ទឹក​ជ្រៅ​ស្លាប់​ទៅ​វិញ​ ធ្វើ​អោយ​ក្រុម​គ្រួសារ​មានការ​ តក់ស្លុត​យ៉ាង​ខ្លាំង​ ។​

​អ្នក​ទៅ​ស្នាក់​នៅ​សណ្ឋាគារ​ដ៏​ទំនើប​មួយ​នេះ​បាន​លើក​ឡើង​ថា​ បើសិន​ម្ចាស់​សណ្ឋាគារ​មាន​ ដាក់​សន្តិសុខ​យាម​ការពារ​នៅ​កន្លែង​ក្បែរ​អាង​ហែល​ទឹក​នេះ​ កុមា​រា​រង​គ្រោះ​រូប​នេះ​នឹង​មិន​លង់​ ទឹក​ស្លាប់​នោះ​ទេ​ ។​ ជាង​នេះ​ទៅ​ទៀត​ បើ​ម្ចាស់​សណ្ឋាគារ​មាន​អាវ​ពោង​ទុក​សម្រាប់​ឲ្យ​ក្មេងៗ​ ចុះ​លេង​ទឹក​ ក៏​មិន​មាន​ហេតុការណ៍​បែប​នេះ​កើតឡើង​ដែរ​ ។​

​គេ​នៅ​ពុំ​ទាន់​ដឹង​ទេ​ថា​ សមត្ថកិច្ច​និង​អាជ្ញាធរ​ពាក់ព័ន្ធ​មាន​វិធានការ​បែប​ណា​នៅឡើយ​ទេ​ ទៅ​ លើ​ម្ចាស់​សណ្ឋាគារ​ហ្គោ​ល​ ខណៈ​ក្រុម​គ្រួសារ​កុមា​រា​រង​គ្រោះ​បាន​ដឹក​យក​សាកសព​ទៅ​ ស្រុក​កំណើត​ទាំង​យប់​នៅ​ខេត្តកំពង់ធំ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​
​ទាក់ទិន​នឹង​ម្ចាស់​សណ្ឋាគារ​ហ្គោ​ល​ទ្វេ​ស​ប្រហែស​ ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​នៅ​ក្នុង​អាង​ហែល​ ទឹក​នៃ​សណ្ឋាគារ​របស់​ខ្លួន​ អ្នក​យក​ព័ត៌មាន​នគរវត្ត​មិន​អាច​រក​ការ​បំភ្លឺ​បាន​ទេ​ ជុំវិញ​ការ​លើក​ ឡើង​របស់​ប្រជាពលរដ្ឋ​ដែល​ទៅ​ជួល​ស្នាក់​នៅ​សណ្ឋាគារ​មួយ​នេះ​ ដែល​ថា​មិន​បាន​ដាក់​ សន្តិ​ខុស​ និង​មិន​មាន​បំពាក់​អាវ​ពោង​ទុក​សម្រាប់​ឲ្យ​ភ្ញៀវ​ដែ​ដល​មាន​បំណង​ចង់​ចុះ​ហែល​ទឹក​។​

​គួរ​រំលឹក​ថា​ កាលពី​ថ្ងៃ​ទី​១៥​ នៅ​សណ្ឋាគារ​ Rock​ Royal​ ក៏​បាន​ស្លាប់​ជីវិត​មនុស្ស​២​នាក់​ផង​ដែរ​ ដោយសារ​តែ​ពួក​គេ​បាន​ចុះ​ទៅ​ហែល​ទឹក​អាង​នៅ​ក្នុង​សណ្ឋាគារ​ហើយ​បាន​លង់ទឹក​នៅ​ក្នុង​ អាង​ដែល​គេ​សង្ស័យ​ថា​ ការ​សាងសង់​អាង​ខ្វះ​បច្ចេកទេស​ ។​
​កាល​ណោះ​បើ​តាម​ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ ក្មេង​ប្រុស​ ម្នាក់​បាន​លង់ទឹក​ក្នុង​អាង​ហែល​ទឹក​ខាង​ លើ​នេះ​ក្នុង​ចន្លោះ​ម៉ោង​ប្រមាណ​ជាង​៥​ល្ងាច​ថ្ងៃ​ទី​១៥​ ខែមេសា​ ឆ្នាំ​២០១៥​ បណ្ដាល​ឱ្យ​ស្លាប់​គ្រា​ដែល​គេ​មក​ពី​ភូមិ​សំណង់​ សង្កាត់​-​ក្រុង​ច្បារមន​ ខេត្ដ​កំពង់​ ស្ពឺ​ជាមួយ​ឪពុក​ម្ដាយ​ស្នាក់​នៅ​សណ្ឋាគារ​Rock​ Royal​ និង​មក​ហែល​ទឹក​កម្សាន្ដ​ លេង​ ។​ ដោយឡែក​យុវជន​ម្នាក់​ទៀត​ក៏​ បាន​លង់​ស្លាប់​ក្នុង​អាង​នេះ​ដែរ​ដែល​បាន​ កើតឡើង​ក្នុង​ម៉ោង​៨​យប់​ថ្ងៃ​ដដែល​នេះ​។​

​អ្នក​នៅ​តំបន់​នោះ​និយាយ​ថា​ មាន​អ្នក​ ស្លាប់​ដោយសារ​លង់ទឹក​ក្នុង​អាង​ហែល​ ទឹក​សណ្ឋាគារ​ Rock​ Royal​ នេះ​ជា​បន្ដ​ បន្ទាប់​ដែរ​តែ​អ្នកគ្រប់គ្រង​ព្យាយាម​បិទ​បាំង​អាជ្ញាធរ​និង​សមត្ថកិច្ច​ក៏​ដូច​ជា​ភ្ញៀវ​ដោយ​ខ្លាច​ប៉ះពាល់​ពី​បញ្ហា​ព្រួយបារម្ភ​ របស់​អតិថិជន​លើ​បញ្ហា​សុវត្ថិភាព​ បណ្ដាល​ឱ្យ​បាត់​អតិថិជន​ ។​

​ពាក់ព័ន្ធ​សាកសព​ជន​រង​គ្រោះ​ទាំង​២​ខាងលើ​គេ​ពុំ​ដឹង​ថា​ ម្ចាស់​សណ្ឋាគារ​ត្រូវ​ ដោះស្រាយ​បែប​ណា​ទេ​ជាមួយ​ក្រុម​ គ្រួសារ​ជន​រង​គ្រោះ​ ប៉ុន្ដែ​សព​ត្រូវ​ដឹក​ យក​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​ជន​រង​គ្រោះ​កាលពី​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ ។​

​ប្រភព​គួរ​ឱ្យ​ជឿ​ទុកចិត្ដ​បង្ហើប​ថា​ ករណី​អាង​ហែល​ទឹក​សណ្ឋាគារ​ Rock​ Royal​ ឆក់​យក​មនុស្ស​២​នាក់​តែ​មួយ​ ប៉ប្រិចភ្នែក​មាន​មនុស្ស​យ៉ាងតិច​ជាង​ ១០​នាក់​ត្រូវ​បាន​ហៅ​សាកសួរ​ដោយ​ សមត្ថកិច្ច​ ប៉ុន្ដែ​ពុំ​មាន​ប្រភព​ជាក់លាក់​ ណាមួយ​ថា​តើ​ម្ចាស់​សណ្ឋាគារ​ដ៏​ទំនើប​មួយ​នេះ​ប្រឈម​នឹង​ផ្លូវច្បាប់​ក្នុង​កម្រិត​ណា​?​ ៕​ ឆ្លាម​សមុទ្រ​

Chlam-samoth

Chlam-samoth003

Chlam-samoth003-(1)

Chlam-samoth-(1)

Chlam-samoth-(2)

Chlam-samoth-(3)

Chlam-samoth-(4)


ចែករំលែក៖