ព័ត៌មានទាន់ហេតុការណ៍៖

​កីឡាករ​ពុទ្ធ​ ហ៊ុ​ច​ ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​សណ្ឋាគារ​​ណា​ហ្គា​វើ​ល​ជាមួយ​កីឡា​ថៃ​ VIRAWATH​ PHETCHINDA

ចែករំលែក៖

​ភ្នំពេញ​ ៖​ នៅ​រសៀល​ថ្ងៃ​សៅរ៍​ ទី​២៥​ ខែមេសា​ ឆ្នាំ​២០១៥​ ខាង​មុខ​នេះ​ កីឡា​ ករ​ រឿង​ សោ​ភ័​ណ្ឌ​ មក​ពី​ក្លិប​មកុដ​រាជ​ សីហ៍​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ ផា​ន់​ វ៉ា​ឡេ​ក​ មក​ពី​ព្រះរាជាណាចក្រ​ថៃ​ប្រកួត​ ក្នុង​ប្រភេទ​ទម្ងន់​៦៨​គីឡូក្រាម​។​ ចំណែក​ កីឡាករ​ ផល​ សុ​ភ័​ណ្ឌ​ មក​ពី​ក្លិប​តា​ឡី​ដំរី​ មាន​ឫទ្ធិ​ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ ឈាង​ កៃ​ មក​ពី​ព្រះរាជាណាចក្រ​ថៃ​ដែរ​ក្នុង​ ប្រភេទ​ទម្ងន់​៦៣.៥​គីឡូក្រាម​ ។​

​បើ​តាម​ការ​អះអាង​របស់​នាយកដ្ឋាន​ កីឡា​ទូរទស្សន៍​ស៊ី​ធី​អិន​បញ្ជាក់​ប្រាប់​ថា​ កម្មវិធី​ប្រកួត​លក្ខណៈ​មិត្ដភាព​អន្ដរជាតិ​ប្រចាំ​ថ្ងៃ​សៅរ៍​នៅ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន​ និង​ស៊ី​អិន​ស៊ី​នឹង​ធ្វើ​ជា​រៀង​រាល់​ សបា្ដហ៍​។​ ប៉ុន្ដែ​សម្រាប់​សង្វៀន​ស៊ី​ធី​អិន​ ប្រកួត​អន្ដរជាតិ​១​ខែ​២​សបា្ដហ៍​ ដោយ​ ឡែក​សង្វៀន​ស៊ី​អិន​ស៊ី​ប្រកួត​ជា​រៀង​រាល់​ សបា្ដហ៍​តែ​ម្ដង​ ។​ ដោយឡែក​នៅ​ថ្ងៃ​ បើក​សង្វៀន​ប្រកួត​ឡើង​វិញ​ គឺ​តម្រូវ​ឱ្យ​ កីឡាករ​កម្ពុជា​២​នាក់​ និង​កីឡាករ​ថៃ​២​ នាក់​ហើយ​ក៏​មាន​កីឡាករ​ល្បីៗ​ចំនួន​៣​គូ​ ផ្សេង​ទៀត​ប្រកួត​អម​គូ​មិត្ដភាព​អន្ដរ​ ជាតិ​ខាងលើ​នេះ​មាន​ដូច​ជា​កីឡាករ​ ធី​ តុង​ហ៊ី​ មក​ពី​ក្លិប​ឡុ​ង​សាល​វ័​ន្ដ​កីឡា​ ប្រកួត​ជាមួយ​កីឡាករ​សំអាង​ ឌុន​ មក​ពី​ ក្លិប​អេ​ភូ​ថង​កីឡា​ប្រភេទ​ទម្ងន់​៦៧​គីឡូ​ ក្រាម​,​ កីឡាករ​ង៉ែត​ រ​ដ្ឋា​ មក​ពី​ក្លិប​តា​ ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀន​ជួប​ជា​ មួយ​នឹង​កីឡាករ​ រឿ​ម​ វណ្ណៈ​ មក​ពី​សមា​ គម​កីឡាប្រដាល់​ក្រសួងការពារជាតិ​ក្នុង​ ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ និង​កីឡាករ​ ផ​ន​ ភឿ​ត​ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ ខេត្ដពោធិ៍សាត់​ប្រកួត​ជាមួយ​កីឡាករ​ ចេ​ង​ ពន្លក​ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​។​

​ចំពោះ​ការ​ប្រកួត​គូ​អន្ដរជាតិ​កីឡាករ​ រឿង​ សោ​ភ័​ណ្ឌ​ ហាក់​មាន​ប្រៀប​ផ្នែក​ បច្ចេកទេស​ប៉ុន្ដែ​ចាញ់​កម្ពស់​កីឡាករ​ ថៃ​ ។​ ក្នុង​នោះ​ការ​ប្រកួត​របស់​រឿង​ សោ​ភ័​ណ្ឌ​ ឈ្នះ​១០៦​ ដង​ ចាញ់​១៤​ដង​ ស្មើ​២​ដង​ ធ្លាប់​ផ្ដួល​គូ​ ប្រកួត​ឱ្យ​សន្លប់​ និង​បោះបង់​ការ​ប្រកួត​ ២៦​ដង​ ។​ រីឯ​ ផា​ន់​ វ៉ា​ឡេ​ក​ តួលេខ​ឈ្នះ​ ចំនួន​៨០​ដង​ ចាញ់​២០​ដង​ មិ​ិ​ន​ដែល​ស្មើ​ ហើយ​មិន​ ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​ឬ​បោះបង់​ នោះ​ទេ​ ។​

​ទោះបី​កំណត់​ត្រា​មាន​គម្លាត​ឆ្ងាយ​ពី​ គ្នា​បន្ដិចបន្ដួច​ក៏​ដោយ​ ក៏​ រឿង​ សោ​ភ័​ណ្ឌ​មិន​អាច​ធ្វេសប្រហែស​ចំពោះ​ការ​ប្រកួត​ នេះ​បាន​ដែរ​ ។​

​យ៉ាងណា​ក៏​ដោយ​ កំណត់​ត្រា​ប្រកួត​ គ្រាន់តែ​ជា​តួលេខ​មួយ​សម្រាប់​ធ្វើកា​ រ​កត់សម្គាល់​ប៉ុណ្ណោះ​ ។​ អ្វី​ដែល​ រឿង​ សោ​ភ័​ណ្ឌ​ អាច​ទទួល​បាន​ជ័យជម្នះ​ឬ​ក៏​ បរាជ័យ​នៅ​ក្នុង​ការ​ប្រកួត​លើក​នេះ​មាន​តែ​ព្យាយាម​ហ្វឹកហាត់​បន្ថែម​និង​មាន​ ការ​ប្រុង​ប្រយ័ត្ន​គ្រប់ពេលវេលា​ទើប​ ទទួល​បាន​លទ្ធផល​ល្អ​ ។​

​ផល​ សុ​ភ័​ណ្ឌ​ ជា​អ្នក​ប្រដាល់​វ័យក្មេង​ ដែរ​ ក្លិប​តា​ឡី​ដំរី​មាន​ឫទ្ធិ​បាន​ផ្ដល់​រហស្ស​ នាម​ឱ្យ​រូបគេ​ថា​ ជា​កូន​ដំរី​មាន​ឫទ្ធិ​ ។​ នៅ​ក្នុង​កំណត់​ត្រា​ប្រកួត​ របស់​កីឡាករ​ ផល​ សុ​ភ័​ណ្ឌ​ មាន​ចំនួន​ ៧៤​ប្រកួត​ ក្នុង​ នោះ​ឈ្នះ​៤៩​ដង​ ចាញ់​ ១២​ដង​ មិន​ធ្លាប់​ ស្មើ​ ប៉ុន្ដែ​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​ បាន​១៣​ដង​ ។​ រីឯ​កីឡាករ​ ឈាង​ កៃ​ មាន​ប្រៀប​ផ្នែក​បច្ចេកទេស​ ដោយ​ការ​ ប្រកួត​របស់​គេ​កន្លង​ទៅ​មាន​រហូត​ដល់​ ទៅ​១០០​ដង​ តួលេខ​ឈ្នះ​គូប្រកួត​ ចំនួន​ ៨៥​ដង​ ចាញ់​១០​ដង​ ស្មើ​៥​ដង​ ។​ កីឡាករ​ ឈាង​ កៃ​ ត្រូវ​បាន​គេ​ដាក់​ឱ្យ​ ជំនួស​កីឡាករ​ ផា​ន់​ ឆៃ​ដែន​ ដែល​មាន​ ប្រវត្ដិ​ប្រកួត​ប្រហាក់ប្រហែល​ជាមួយ​ នឹង​ផល​ សុ​ភ័​ណ្ឌ​ នោះ​គឺ​ គេ​ធ្លាប់​ប្រកួត​ បាន​ចំនួន​៦៥​ដង​ ។​

​គួរ​បញ្ជាក់​ថា​ សង្វៀន​ទូរទស្សន៍​ស៊ី​ធី​ អិន​បាន​ផ្អាក​ដំណើរការ​អស់​មួយ​រយៈ​ ដោយសារ​តែ​ស្ថានភាព​ទីតាំង​ថ្មី​មិនសូវ​ អំណោយផល​ និង​ទីតាំង​ចាស់​បាន​រុះរើ​ និង​សាងសង់​ឱ្យ​បាន​ធំ​ទូលាយ​ជាង​មុន​ នោះ​ ទើប​មក​ដល់​ថ្ងៃ​ទី​២៥​ ខែមេសា​ ឆ្នាំ​ ២០១៥​ ត្រូវ​បើក​ដំណើរការ​ឡើង​វិញ​ ដោយ​គ្រោង​រៀបចំ​កម្មវិធី​ប្រកួត​ថ្ងៃ​ សៅរ៍​ចាប់ពី​វេលា​ម៉ោង​២​ដល់​ម៉ោង​៤​ សៀ​ល​ និង​ថ្ងៃអាទិត្យ​ចាប់ពី​វេលា​ម៉ោង​ ៦​ល្ងាច​ដល់​ម៉ោង​៨​យប់​ ៕ ​សារី​ម​

Sarim1


ចែករំលែក៖