ព័ត៌មានទាន់ហេតុការណ៍៖

បុរស​២​នាក់​ត្រូវ​ចរន្ដអគ្គិសនី​ឆក់​ស្លាប់​នៅ​ថ្ងៃ​តែ​មួយ​

ចែករំលែក៖

​ខេត្ដកំពង់ចាម​ ៖​ បុរស​២​នាក់​បាន​ បាត់បង់​ជីវិត​នៅ​ក្នុង​ហេតុការណ៍​ឆក់​ ចរន្ដអគ្គិសនី​ក្នុង​ថ្ងៃ​តែ​មួយ​ ព្រោះតែ​ខ្វះ​ ស្មារតី​ប្រុង​ប្រយ័ត្ន​ពេល​ដោត​ព្រី​ភ្លើង​ ។​

​ករណី​ទី​១-​បាន​កើត​កាលពី​វេលា​ម៉ោង​ ១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៩​ ខែមេសា​ ឆ្នាំ​២០១៥​ បុរស​ម្នាក់​ឈ្មោះ​សៀង​ សឿ​ន​ អាយុ​៥៨​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​អណ្ដូង​ តា​ពេជ្រ​ ឃុំ​ថ្មពួក​ ស្រុក​ព្រៃឈរ​ ខេត្ដ​ កំពង់ចាម​ ។​

​ករណី​ទី​២-​បាន​កើតឡើង​នៅ​វេលា​ ម៉ោង​៧​និង​៥៥​នាទី​យប់​ថ្ងៃ​ទី​២០​ ខែ​ មេ​សា​ ឆ្នាំ​២០១៥​ នៅ​នឹង​ផ្ទះ​ជន​រង​គ្រោះ​ ឈ្មោះ​ ស៊ា​ង​ សាន​ អាយុ​៥០​ឆ្នាំ​ រស់នៅ​ ភូមិ​អូរ​កណ្ដុរ​ ឃុំ​ព្រែក​ក្របៅ​ ស្រុក​កង​ មាស​ ខេត្ដកំពង់ចាម​ ។​ នៅ​ក្នុង​ករណី​ មួយ​នេះ​បើ​តាម​សមត្ថកិច្ច​ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​បន្ទាប់​ពី​ជន​រង​គ្រោះ​ ត្រឡប់​មក​ពី​បាញ់​ទឹក​ស្រោច​ផ្សិត​ក៏​យក​ ឌុ​យ​ខ្សែភ្លើង​ទៅ​ដោត​ចូល​ក្នុង​ប្រអប់​ព្រី​ ភ្លើង​ទាំង​ដៃ​សើម​ ។​ ពេល​នោះ​បណ្ដាល​ឱ្យ​ ចរន្ដអគ្គិសនី​ឆ្លង​ឆក់​ស្លាប់​ ខណៈ​ពុំ​មាន​ អ្នក​ណា​បានដឹង​ ។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ ហើយ​ បើ​តាម​ការ​ពិនិត្យ​ជន​រង​គ្រោះ​ទាំង​២​ នាក់​ពិតជា​ស្លាប់​ដោយសារ​ឆក់​ចរន្ដ​ អគ្គិសនី​ប្រាក់​មែន​ ព្រោះ​នៅ​លើ​ដៃ​ជន​ រង​គ្រោះ​មាន​ស្នាម​ឆេះ​ខ្លោច​ ហើយ​រាង​ កាយ​មាន​សភាព​ស្លេកស្លាំង​ ។​

​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់​ ញាតិ​ និង​ក្រុម​គ្រួសារ​ប្រារឰ​ធ្វើបុណ្យ​ តាម​ប្រពៃណី​ ៕ វណ្ណៈ​

Vanak005-(2)

Vanak005

Vanak005-(1)


ចែករំលែក៖