ព័ត៌មានទាន់ហេតុការណ៍៖

អហ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ក្រ​បួស​ចោរ​គាស់​ផ្ទះ​ អ្នក​សេព​ថ្នាំ​ញៀន​និង​អ្នក​ទទួលផល​ចោរកម្ម​៥​នាក់​

ចែករំលែក៖

​ភ្នំពេញ​ ៖​ កាលពី​ថ្ងៃ​ទី​២១​ ខែមេសា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​១២.៣០​នាទី​យប់​ នៅ​បន្ទប់​ជួល​លេខ​៤D2​ ជាន់​ទី​២​ ក្រុម​ទី​២​ ភូមិ​ត្រពាំង​ល្វា​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ បាន​ឃាត់ខ្លួន​មនុស្ស​៥​នាក់​ រឹបអូស​ម៉ូតូ​៤​គ្រឿង​ កន្ត្រៃ​ធំ​សម្រាប់​កាត់​សោរ​មួយ​ សម្ភារ​សម្រាប់​សេព​ ថ្នាំ​ញៀន​មួយ​ចំនួន​ ដោយ​ពាក់​ព​ន្ធ័​ករណី​លួច​ និង​ ទទួលផល​ចោរកម្ម​ ។​

​ជនសង្ស័យ​ដែល​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ មាន​ ១-​ឈ្មោះ​ កែវ​ សា​រ៉េ​ន​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​
២-​ឈ្មោះ​ សួ​ស​ ថេ​ត​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ៣-​ឈ្មោះ​ សយ​ តុលា​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​
៤-​ឈ្មោះ​ ឡឹ​ក​ ប្រុស​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ៥-​ឈ្មោះ​ ជឺ​ម​ សុ​ជឿន​ ភេទ​ស្រី​ អាយុ​២៤​ឆ្នាំ​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​នាក់​កំពុង​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ហើយ​កំពុង​សហការ​ជាមួយ​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី​ដើម្បី​ស្រាវជ្រាវ​រក​បក្សពួក​ បន្ត​ទៀត​ ៕​ សុខា​សែន​ជ័យ​

Sokha001-(1)

Sokha001-(2)

Sokha001


ចែករំលែក៖