ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌូ​ណេ​ស៊ី​ ៖​ វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្ដី​ពី​អាស៊ី​បូព៌ា​លើក​ទី​២៤​បាន​ចាប់ផ្ដើម​

ចែករំលែក៖

​ក្រុង​ហ្សា​ការ​តា​ ៖​ ថ្នាក់ដឹកនាំ​ទាំងអស់​បាន​គោះ​ជួង​កាលពី​ល្ងាច​ថ្ងៃ​ទី​២០​ ខែមេសា​ ឆ្នាំ​២០១៥​ ដែល​ជា​និមិត្ដរូប​ នៃ​ការ​ប្រារឰ​ពិធី​បើក​វេទិកា​សេដ្ឋកិច្ច​ ពិភពលោក​ស្ដី​ពី​អាស៊ី​បូព៌ា​លើក​ទី​២៤​ ក្រោម​ប្រធានបទ​ “​អាស៊ី​បូព៌ា​នៅ​ក្នុង​បរិ​ ការណ៍​សកល​ថ្មី​”​ នៅ​ទីក្រុង​ហ្សា​ការ​តា​ សាធារណរដ្ឋ​ឥណ្ឌូ​ណេ​ស៊ី​ ។​

​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ផ្សាយ​ឱ្យ​ដឹង​ថា​ លោក​ ចូ​កូ​ វី​ដូ​ដូ​ ប្រធានាធិបតី​ សាធារណរដ្ឋ​ឥណ្ឌូ​ណេ​ស៊ី​,​ សម្ដេច​អគ្គ​ មហា​សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ព្រះរាជាណាចក្រ​កម្ពុជា​,​ លោក​ឧបនាយករដ្ឋមន្ដ្រី​រុ​ស្ស៊ី​,​ វៀតណាម​ រួម​ទាំង​វាគ្មិន​កិត្ដិយស​ជា​ច្រើន​រូប​ទៀត​ បាន​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​ដ៏​មាន​ សារសំខាន់​នេះ​ ។​
​លោក​បណ្ឌិត​ រ៉ូ​ស​ស៊ី​ស​ ប្រធាន​ វេទិកា​សេដ្ឋកិច្ច​ពិភពលោក​បាន​មាន​ ប្រសាសន៍​ថា​ ក្នុង​រយៈពេល​៤៥​ឆ្នាំ​ចុង​ ក្រោយ​នេះ​អាស៊ី​បូព៌ា​មានការ​ផ្លាស់​ប្ដូរ​យ៉ាង​ខ្លាំង​ តួយ៉ាង​ដូច​ជា​ប្រទេស​ឥណ្ឌូ​ ណេ​ស៊ី​កំណើនសេដ្ឋកិច្ច​៦​ភាគរយ​និង​ ជំរុញ​ឱ្យ​ប្រទេស​នេះ​មានការ​រីក​ចម្រើន​ សម្រាប់​តំបន់​ទាំងមូល​ផង​ដែរ​ ។​

លោក​ បណ្ឌិត​ប្រធាន​មាន​ប្រសាសន៍​ទៀត​ថា​ វត្ដមាន​ថ្នាក់ដឹកនាំ​ទាំងអស់​ក្នុង​វេទិកា​ នេះ​ជា​ការ​ចូលរួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​ ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​តំបន់​ឱ្យ​កាន់តែ​រឹង​មាំ​ទ្វេ​ឡើង​ថែម​ទៀត​ ។​ លោក​ បន្ដ​ថា​ ក្រៅពី​ឥស្សរជន​នយោបាយ​ អ្នក​ ដឹកនាំ​ប្រទេស​ អង្គការ​អន្ដរជាតិ​ អង្គការ​ ក្រៅ​រដ្ឋាភិបាល​ សង្គម​ស៊ី​វិល​ យើង​មាន​ វាគ្មិន​មក​ពី​វិស័យ​ឯកជន​ប្រមាណ​៥០០​នាក់​ អ្នក​សារព័ត៌មាន​ជាង​២០០​នាក់​ និង​ពិសេស​យើង​មាន​អ្នកដឹកនាំ​វ័យក្មេង​គឺ​យុវជន​ចូលរួម​ក្នុង​វេទិកា​នេះ​ក្នុង​ការ​ រួមចំណែក​ដល់​ការ​ធ្វើ​សេចក្ដីសម្រេច​ ចិត្ដ​និង​ការ​ជ្រើសរើស​នូវ​សមត្ថភាព​ ប្រកួតប្រជែង​ដើម្បី​ធ្វើ​ឱ្យ​សេចក្ដីសម្រេច​ នោះ​ក្លាយជា​ការ​ពិត​ ។​ វេទិកា​នេះ​គឺជា​ វេទិកា​សម្រាប់​ផ្នែក​ឯកជន​ និង​ផ្នែក​ សាធារណៈ​ដើម្បី​កសាង​ជំនឿ​ទុកចិត្ដ​និង​ដើម្បី​នាំ​អាស៊ី​បូព៌ា​មាន​អនាគត​កាន់តែ​ប្រសើរ​ឡើង​ ។​

នៅ​ក្នុង​បទ​អន្ដរាគមន៍​របស់​លោក​ ឧបនាយករដ្ឋមន្ដ្រី​រុ​ស្ស៊ី​ និង​វៀតណាម​ បាន​គូសបញ្ជាក់​រួម​គ្នា​ថា​ តំបន់​ទាំងមូល​ ត្រូវ​តែ​ចូលរួម​នៅ​ក្នុង​កិច្ច​សហប្រតិបត្ដិការ​ជាមួយនឹង​បណ្ដា​ប្រទេស​ក្នុង​តំបន់​ អាស៊ី​ប៉ា​ស៊ី​ហ្វី​ក​រួម​ទាំង​ប្រទេស​អាស៊ាន​ក្នុង​ការ​ដោះស្រាយ​នូវ​បញ្ហា​រួម​គ្នា​នៅ​ ក្នុង​កំណើន​ផលទុន​សរុប​(GDP)​របស់​ ប្រជាជន​ ។​ លោក​ឧបនាយករដ្ឋមន្ដ្រី​ រុ​ស្ស៊ី​មាន​ប្រសាសន៍​បន្ដ​ថា​ បន្ទាប់​ពី​កិច្ច​ ប្រជុំ​លើក​ទី​១​រវាង​អាស៊ាន​ នឹង​រុ​ស្ស៊ី​កំ​ ណើ​ន​សេដ្ឋកិច្ច​រវាង​អាស៊ាន​នឹង​រុ​ស្ស៊ី​ មានការ​កើនឡើង​ជាង​៥​ភាគរយ​កាលពី​ឆ្នាំ​២០១៤​ដែល​ចំណុច​សំខាន់​នៃ​កំណើន​គឺ​ថាមពល​ ការ​ដឹក​ជញ្ជូន​ និង​កសិកម្ម​។​ ជាមួយ​គ្នា​នេះ​រុ​ស្សី​នឹង​ធ្វើ​កិច្ច​សហប្រតិបត្ដិការ​ជាមួយ​អាស៊ាន​ដើម្បី​ចូលរួម​ ជំរុញ​កំណើនសេដ្ឋកិច្ច​ឱ្យ​កាន់តែ​មានការ​ កើនឡើង​ទ្វេ​ឡើង​ថែម​ទៀត​ ។​ ជាមួយ​ គ្នា​នេះ​រុ​ស្ស៊ី​នឹង​បន្ដ​ចូលរួម​ចំណែក​ដល់​ ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​ក្នុង​ចំណោម​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​បូព៌ា​ឱ្យ​កាន់តែ​រឹង​មាំ​ផង​ដែរ​ ។​

​លោក​ឧបនាយករដ្ឋមន្ដ្រី​វៀតណាម​ បាន​គូសបញ្ជាក់​ថា​ វៀតណាម​នឹង​ខិតខំ​ ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​និង​ធនធាន​ ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ អាស៊ាន​ និង​សេដ្ឋកិច្ច​របស់​អាស៊ី​បូព៌ា​ ។​ លោក​ឧបនាយករដ្ឋមន្ដ្រី​មាន​ប្រសាសន៍​ បន្ដ​ថា​ កិច្ច​សហប្រតិបត្ដិការ​គឺ​ពិតជា​ មាន​សារសំខាន់​ខ្លាំង​ឡើង​នៅ​ក្នុង​ការ​ផ្សារ​ ភ្ជាប់​នៃ​ប្រទេស​ទាំងអស់​ក្នុង​តំបន់​អាស៊ាន​ ដែល​នឹង​ក្លាយទៅជា​សហគមន៍​តែ​មួយ​ នៅ​ចុងឆ្នាំ​២០១៥​នេះ​ ។​ លោក​ឧបនាយក​ រដ្ឋមន្ដ្រី​មាន​ប្រសាសន៍​បន្ដ​ថា​ ពេល​ នេះ​អាស៊ី​បូព៌ា​បាន​ជួប​ប្រទះ​ឧបសគ្គ​យ៉ាងច្រើន​ក្នុង​នោះ​សេដ្ឋកិច្ច​ក៏​មានការ​ធ្លាក់​ ចុះ​បន្ទាប់​ពី​មានការ​ប្រកួតប្រជែង​ ប​ម្រែ​ ប​ម្រួ​ល​ធាតុអាកាស​ បរិស្ថាន​ដែល​ជា​ ការ​ប្រឈម​មួយ​សម្រាប់​ការ​អភិវឌ្ឍ​ តំបន់​ តាម​រយៈ​នេះ​ប្រធានបទ​ថ្មី​ដែល​ យើង​លើក​ឡើង​នៅ​ក្នុង​វេទិកា​ដ៏​មាន​ សារសំខាន់​នេះ​នឹង​នាំ​យើង​ពិភាក្សា​រក​ ដំណោះស្រាយ​រួម​ និង​វិធានការ​គន្លឹះ​ដទៃ​ ទៀត​ដើម្បី​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់​បណ្ដា​ ប្រទេស​ក្នុង​តំបន់​អាស៊ី​បូព៌ា​កាន់តែ​មានការ​រីក​ចម្រើន​និង​មានការ​ប្រកួតប្រជែង​ ទ្វេ​ឡើង​ថែម​ទៀត​ ។​

នៅ​ក្នុង​បទ​អន្ដរាគមន៍​លោក​ ចូ​កូ​ វី​ដូ​ដូ​ បាន​គូសបញ្ជាក់​ថា​ នេះ​គឺជា​ សបា្ដហ៍​ទី​៦០​នៃ​សន្និសីទ​អាស៊ី​អាហ្វ្រិក​ នៅ​ទីក្រុង​បាន​ឌុ​ង​ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ ហើយ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​ ការ​ដែល​យើង​ទាំងអស់​គ្នា​ធ្វើ​ដំណើរ​មក​កាន់​ទី​នេះ​គឺ​ដើម្បី​និយាយ​ ហើយ​សំខាន់​ ជាង​នេះ​ទៅ​ទៀត​គឺ​ដើម្បី​ស្ដាប់​ ។​ លោក​ ប្រធានាធិបតី​មាន​ប្រសាសន៍​សង្កត់​ ធ្ងន់​ថា​ ក្រោយ​ចំណាយពេល​នៅ​ទី​នេះ​ក្នុង​ សបា្ដហ៍​នេះ​អ្នក​ទាំងអស់​គ្នា​នឹង​បាន​ ឃើញ​ឱកាស​ដ៏​អស្ចារ្យ​ ពិសេស​សូម​ អញ្ជើញ​មក​វិនិយោគ​នៅ​ឥណ្ឌូ​ណេ​ស៊ី​ ហើយ​បើ​មាន​បញ្ហា​អ្វី​សូម​ទំនាក់ទំនង​ ដោយ​ផ្ទាល់​មក​កាន់​រូប​លោក​ ។​

លោក​ប្រធានាធិបតី​មាន​ប្រសាសន៍​បន្ដ​ថា​ ជា​ការ​ពិត​ការ​ប្រឈម​របស់​យើង​ គឺជា​ឱកាស​នៃ​អ្នក​ទាំងអស់​គ្នា​ដែល​មាន​វត្ដ​មាននៅ​ទី​នេះ​និង​នៅ​ទីកន្លែង​ដទៃ​ ទៀត​របស់​ពិភពលោក​ ។​ លោក​បន្ដ​ថា​ ពិភពលោក​កំពុង​មានការ​ផ្លាស់​ប្ដូរ​ ប្រទេស​ចិន​ ប្រទេស​ជប៉ុន​ កំពុង​មាន​ ការ​ផ្លាស់​ប្ដូរ​ រីឯ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ក៏​ កំពុង​មានការ​ផ្លាស់​ប្ដូរ​ដែល​តាម​រយៈ​ នេះ​លោក​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ ឥណ្ឌូ​ណេ​ស៊ី​ត្រូវ​តែ​ផ្លាស់​ប្ដូរ​តាម​រយៈ​ ប្រជាជន​របស់​លោក​បាន​ប្រាប់​មក​រូប​ លោក​ ។​ ដើម្បី​ផ្លាស់​ប្ដូរ​ទៅ​បាន​យើង​ ត្រូវ​តែ​ខិតខំ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ឱ្យ​កាន់តែ​មានការ​ ប្រកួតប្រជែង​បំផុត​ ៕

Jakata-3

Jakata-1

Jakata-2


ចែករំលែក៖