ព័ត៌មានទាន់ហេតុការណ៍៖

ប៉ង​កាប់សម្លាប់​យាយ​តា​នៅ​ក្នុង​ខ្ទម​ចាំចម្ការ​ចោទ​ចេះ​អំពើ​អាប​ធ្មប់​ក្រោយ​៣​ថ្ងៃ​ចាប់​ជន​ ដៃដល់​បាន​៤​នាក់​

ចែករំលែក៖

​ខេត្ដរតនគិរី​ ៖​ នគរបាល​ប៉ុស្ដិ៍​ត្រ​ញំ​ង​ ក្រហម​ សហការ​ជាមួយ​នគរបាល​ស្រុក​ កូន​មុំ​ ខេត្ដរតនគិរី​ចាប់ខ្លួន​បុរស​៤​នាក់​ ជាប់​សង្ស័យ​កាប់​តា​យាយ​ឱ្យ​របួសធ្ងន់​ ស្រាល​នៅ​ក្នុង​ខ្ទម​ចាំចម្ការ​ ។​

​ការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​ នេះ​ សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ ទី​២១​ ខែមេសា​ ឆ្នាំ​២០១៥​ នៅ​ក្នុងភូមិ​ ៣​ ឃុំ​ត្រ​ញំ​ង​ក្រហម​ ស្រុក​កូន​មុំ​ នៅ​ បន្ទាប់​ពី​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​ នេះ​បាន​លប​កាប់​តា​យាយ​កាលពី​វេលា​ ម៉ោង​១១​យប់​ ថ្ងៃ​ទី​១៩​ ខែមេសា​ ឆ្នាំ​ ២០១៥​ ។​

​លោក​ភោគ​ សា​រិ​ទ្ធ​ អធិការ​ស្រុក​កូន​ មុំ​ បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង​៤​នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ ខេត្ដរតនគិរី​ ដើម្បី​បញ្ជូន​បន្ដ​ទៅ​តុលា​ ការ​ ដែល​មាន​ទី​១-​ឈ្មោះ​ សាត​ អាន​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ទី​២-​ឈ្មោះ​ សា​ ពៅ​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ទី​៣-​ឈ្មោះ​ សាត​ ទៀង​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ និង​ ទី​៤-​ឈ្មោះ​ ណែម​ ភី​ ភេទ​ប្រុស​ អាយុ​ ៣៧​ឆ្នាំ​ ។​ អ្នក​ទាំង​៤​ខាងលើ​នេះ​មាន​ ទីលំនៅ​ភូមិ​-​ឃុំ​នៃ​កន្លែង​ចាប់ខ្លួន​ ។​

​លោក​អធិការ​បានឱ្យ​ដឹង​ដែរ​ថា​ ជា​ មួយ​ការ​ឃាត់ខ្លួន​ជន​ទាំង​៤​នាក់​នេះ​ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​កាំបិត​ ខ្វែវ​ដង​វែង​១​ ដែល​បាន​យក​ទៅ​ធ្វើ​សកម្ម​ ភាព​លើ​តា​យាយ​រង​គ្រោះ​ ។​ លោក​អ​ធិ​ ការ​បាន​បន្ថែម​ថា​ តា​យាយ​ដែល​ត្រូវ​ជន​ សង្ស័យ​កាប់​ឱ្យ​របួសធ្ងន់​និង​ស្រាល​កំពុង​ ស្ថិត​សម្រាក​ព្យាបាល​របួស​នៅ​ក្នុង​មន្ទីរ​ ពេទ្យ​បង្អែក​ខេត្ដរតនគិរី​ ដែល​លោក​ យាយ​មានឈ្មោះ​ លាវ​ ស៊ន​ អាយុ​៥៧​ឆ្នាំ​ រង​របួសស្រាល​ រីឯ​លោកតា​ឈ្មោះ​ សុខ​ សៅ​ អាយុ​៥២​ឆ្នាំ​ រង​របួសធ្ងន់​ដៃ​និង​ ជើង​ ។​

​លោក​អធិការ​បាន​បញ្ជាក់​ថា​ តាម​ ចម្លើយ​ជនសង្ស័យ​បាន​ឆ្លើយ​ថា​ ពួក​គេ​ មាន​គំនុំ​នឹង​តា​យាយ​នេះ​អស់​រយៈពេល​ ជាង​១​ឆ្នាំ​មក​ហើយ​ ដែល​ក្រុម​ជនសង្ស័យ​ បាន​ចោទប្រកាន់​ទៅ​លើ​តា​យាយ​រង​គ្រោះ​ ថា​ចេះ​អំពើ​អាប​ធ្មប់​ ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​ កូនចៅ​របស់​ពួក​គេ​(​ជនសង្ស័យ​)​មាន​ ជំងឺ​ដ​ង្កា​ត់​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​ដែល​ ប៉ង​សម្លាប់​យាយ​តា​ ខណៈ​កំពុង​លង់លក់​ ក្នុង​ខ្ទម​ចាំចម្ការ​ ត្រូវ​បាន​បញ្ជូន​ទៅ​ស្នង​ ការដ្ឋាន​នគរបាល​ខេត្ដ​បន្ទាប់​ពី​ចាប់ខ្លួន​ ហើយ​បន្ដ​ចាត់ការ​តាម​នីតិវិធី​ ៕ ​អ៊ុ​ច​ សា​វុ​ទ្ធ​

Ratanakiri-(1)

Ratanakiri


ចែករំលែក៖