ខេត្ដព្រះសីហនុ ៖ យុវជនម្នាក់ត្រូវ បានសមត្ថកិច្ចចាប់ខ្លួនតាមពាក្យបណ្ដឹង នារីរងគ្រោះដែលប្ដឹងចោទថាបានចាប់ រំលោភនាងនៅក្នុងព្រៃស្ងាត់ពេលដែល នាងពឹងឱ្យជួយជូនពីកន្លែងស៊ីការមកផ្ទះ ។
បើតាមនគរបាលស្រុកព្រៃនប់ឱ្យដឹង ថា ជនសង្ស័យដែលត្រូវបានសមត្ថកិច្ច ចាប់ខ្លួនមានឈ្មោះដែន ដិន អាយុ១៩ឆ្នាំ មានមុខរបរជាកម្មករ បច្ចុប្បន្នស្នាក់នៅ ភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ហើយក្រោយពីឃាត់ខ្លួន កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥ ហើយនោះ សមត្ថកិច្ចបានកសាងសំណុំ រឿងបញ្ជូនជនសង្ស័យទៅតុលាការកាល ពីព្រឹកថ្ងៃទី២១ ដើម្បីចាត់ការតាមច្បាប់ ។
តាមមន្ដ្រីដដែលបានឱ្យដឹងថា កាល ពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៥ វេលា ម៉ោង១០និង៣០នាទីយប់ នៅចំណុច ព្រៃកប់ខ្មោច ស្ថិតក្នុងក្រុមទី២ ភូមិបឹង រាំង ឃុំសាមគ្គី ស្រុកព្រៃនប់ មានករណី រំលោភសេពសន្ថវៈមួយបានកើតឡើង ដែលប្រព្រឹត្ដដោយជនសង្ស័យខាងលើ ទៅលើនារីរងគ្រោះឈ្មោះ ដ ស ខ អាយុ ២១ឆ្នាំ មានមុខរបរធ្វើស្រែ និងមាន ទីលំនៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុក ព្រៃនប់ ខេត្ដព្រះសីហនុ ។
យោងបណ្ដឹងនារីរងគ្រោះបានបញ្ជាក់ ថា ជនសង្ស័យបានចាប់រំលោភនាងខណៈ ដែលជនសង្ស័យឌុបនាងចេញពីរោងការ ត្រឡប់ទៅផ្ទះវិញតែ២នាក់ ។
តាមបណ្ដឹងនារីរងគ្រោះ ដ ស ខ បាន ឱ្យដឹងទៀតថា នៅយប់កើតហេតុនាងបាន ចូលទៅរួមក្នុងពិធីការកូនរបស់អ្នកភូមិជាមួយជនសង្ស័យ ក្រោយពីហូបការរួច នាងក៏បានពឹងជនសង្ស័យឱ្យជួយជូននាង ត្រឡប់ទៅផ្ទះ ខណៈជនសង្ស័យបើកម៉ូតូ ឌុបនាងមកដល់ព្រៃកប់ខ្មោចជាកន្លែង ស្ងាត់ គេក៏សុំនាងរួមរ័ក ប៉ុន្ដែនាងមិន ព្រម ទើបជនសង្ស័យចាប់នាងរំលោភ ទាំងកម្រោលតែម្ដង រហូតបានសម្រេច នៅក្បែរម៉ុងបញ្ចុះសព ។
តាមចម្លើយជនសង្ស័យបានសារភាព ថា នៅយប់កើតហេតុនោះគេពិតជាបាន រួមរ័កជាមួយនារីរងគ្រោះប្រាកដមែន ដោយនៅយប់នោះ ខ្លួនបានទៅជួយបម្រើ ភ្ញៀវក្នុងពិធីមង្គលការប្អូនជីដូនមួយ ។ ក្រោយពេលហូបចុកនិងរាំលេងរួច ខ្លួន ត្រូវបាននារីខាងលើពឹងឱ្យជូនទៅផ្ទះ តែ មកដល់កន្លែងព្រៃកប់ខ្មោច ក៏សុំនារីរង គ្រោះរួមរ័ក ព្រោះរូបគេនិងនាងធ្លាប់ ស្រឡាញ់គ្នា ហើយនាងក៏ព្រមរួមរ័កជា មួយខ្លួនដែរ ។ ក្រោយពីរួមរ័ករួច រូបគេ ក៏បានជូននាងទៅដល់ផ្ទះជាធម្មតា ដោយ ពុំមានហេតុការណ៍អីកើតឡើងនោះទេ ស្រាប់តែក្រោយបន្ដិចមក ក៏មានសមត្ថ កិច្ចមកចាប់ខ្លួនតែម្ដង ។
នគរបាលជំនាញបានបញ្ជាក់ថា បើ ផ្អែកតាមការពិនិត្យនៅកន្លែងកើតហេតុ គឺមានស្នាមទក់ស្មៅ និងខ្សែកជ័រព័រខ្មៅ ១ខ្សែជារបស់ជនសង្ស័យដាច់ជ្រុះនៅទី នោះ ហើយនៅលើខ្លួននារីរងគ្រោះមាន ស្នាមលើចុងសុដនខាងស្ដាំ ។
ផ្អែកតាមភស្ដុតាងទាំងនេះ សមត្ថ កិច្ចបានសម្រេចកសាងសំណុំរឿងបញ្ជូន ជនសង្ស័យទៅតុលាការនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥ ដើម្បីចាត់ការតាមនីតិវិធី ៕ ឆ្លាម សមុទ្រ