ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្រោយ​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​ក​ពលរដ្ឋ​មុខ​វត្ត​ន​ន្ទ​មុនី​

ចែករំលែក៖

​ភ្នំពេញ​ ៖​ជនសង្ស័យ​ពីរ​នាក់​បាន​ជិះ​ម៉ូតូឌុប​គ្នា​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​ក​ពី​ស្ត្រី​ម្នាក់​បាន​សម្រេច​នៅ​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ ថ្ងៃ​ទី​២០​ ខែមេសា​ ឆ្នាំ​២០១៥​ នៅ​លើ​កំណាត់​ផ្លូវ​លេខ​២១៧​ ត្រង់​ចំណុច​មុខ​វត្ត​ន​ន​មុន្នី​ ស្ថិត​នៅ​ភូមិ​ដំណាក់​ធំ​2​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ត្រូវ​បាន​កំលាំង​នគរបាល​ ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ឃាត់ខ្លួន​បាន​ម្នាក់​ ឯ​បក្ខពួក​ម្នាក់​ទៀត​គេចខ្លួន​ ។​

​ សមត្ថកិច្ច​បានអោយ​ដឹង​ថា​ជន​រង​គ្រោះ​ឈ្មោះ​ ធឹ​ម​ សុ​ណា​ក់​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ មុខរបរ​សិស្ស​ស្នាក់​នៅ​ភូមិ​ដំណាក់​ធំ​1​សង្កាត់​ស្ទឹង​មាន​ជ័យ​ពាក់​ខ្សែ​ក​ផ្លា​ទី​ន​ទំងន់​៣​ជី​ត្រូវ​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​យក​ទៅ​បាត់​ខណៈ​ដែល​ជន​រង​គ្រោះ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​។​ ចំណែក​ជនសង្ស័យ​មាន​គ្នា​ពីរ​នាក់​ជិៈ​ម៉ូតូ​ម៉ា​កវី​វ៉ា​ព​ណ៍​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​1D.2719​ហើយ​ជនសង្ស័យ​មា្ន​ក់​ឈ្មោះ​សេង​ វាសនា​ អាយុ​18​ឆ្នាំ​មុខរបរ​រើស​អេ​ដ៍​ចាយ​ ស្នាក់​នៅ​ភូមិ​ព្រែក​ទាល់​ សង្កាត់​ស្ទឹង​មាន​ជ័យ​ត្រូវ​បាន​ឃាត់ខ្លួន​ ហើយ​ម្នាក់​ទៀត​ដែល​ជា​បក្ខពួក​របស់​គេ​បាន​រត់គេច​ខ្លួន​បាត់​ និង​បើ​តាម​ចម្លើយ​របស់​ សេង​វាសនា​ ប្រាប់​ថា​ ជន​ដែល​ជា​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ​អូន​។​

​ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​មក​ដាក់​ ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​។​ ក៏​ប៉ុន្តែ​ខ្សែ​ក​ដែល​ចោរឆក់​យក​ទៅ​នោះ​មិន​បាន​មក​វិញ​ទេ​ ដោយសារ​ពេល​ដែល​ជន​ សង្ស័យ​ឆក់​បាន​ហើយ​សមត្ថកិច្ច​ក៏​បាន​ដេញចាប់​ពួក​គេ​ធ្វើ​ឲ្យ​ភ័យ​ស្លន់ស្លោ​ពេក​ក៏​បោះចោល​ខ្សែ​ក​ផ្លា​ទី​ន​៣​ទម្ងន់​ជី​ដែល​គេ​ឆក់​បាន​នោះ​ចោល​តែ​ម្តង​ទៅ​ធ្វើ​ឲ្យ​ខ្សែ​ក​នោះ​ត្រូវ​បាន​បាត់​តែ​ម្តង​ទៅ​ ។​ ដោយឡែក​ជនសង្ស័យ​កំពុង​ជាប់​ឃុំ​នៅ​ស្នាក់​ការ​ប៉ុ​សិ៍្ត​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ ៕​ តា​ឡឹម​


ចែករំលែក៖