ព័ត៌មានទាន់ហេតុការណ៍៖

ទិញ​រថយន្ត​បាន​មួយ​អាទិត្យ​បើក​ចេញពីផ្ទះ​ទៅ​បុក​រថយន្ត​គេ​ពេល​កំពុង​ធ្វើ​ដំណើរ​

ចែករំលែក៖

​ខេត្ត​ប៉ៃលិន​ ៖​ បុរស​ចំណាស់​ម្នាក់​ ទិញ​រថយន្ត​ថ្មី​ បាន​មួយ​អាទិត្យ​ បើក​ចេញពីផ្ទះ​បំរុង​ឡើង​ផ្លូវ​ ក៏​ស្រាប់តែ​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ កំពុង​ធ្វើ​ដំណើរ​ បណ្តាល​ឲ្យ​ មនុស្ស​២​នាក់​ បាន​រង​របួសធ្ងន់​ស្រាល​ ។​

​ហេតុការណ៍​គ្រោះថ្នាក់​នេះ​កើតឡើង​ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២១​ ខែមេសា​ ឆ្នាំ​២០១៥​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៧​ ស្ថ​តិ​ក្នុងភូមិ​ទួល​ល្វា​ សង្កាត់​ទួល​ល្វា​ ក្រុងប៉ៃលិន​ ខេត្ត​ប៉ៃលិន​ ។​

​ ​នគរបាល​ចរាចរ​អធិការ​ក្រុងប៉ៃលិន​បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​ឈ្មោះ​ ជាម​ ចាន់​សុរិយា​ ភេទ​ស្រី​ អាយុ​៤៥​ឆ្នាំ​ មុខរបរ​ ជា​កសិករ​ រស់នៅ​ភូមិ​កម្មករ​ ឃុំ​ស្វាយប៉ោ​ ក្រុង​បាត់ដំបង​ ខេត្ត​ បាត់ដំបង​ រង​របួស​បាក់ដៃ​ខាងស្តាំ​ ត្រូវ​បាន​បញ្ជូន​ទៅ​ស​ង្ក្រោះ​នៅ​មន្ទីរពេទ្យ​ ខេត្តបាត់ដំបង​ និង​អ្នក​បើក​ឈ្មោះ​ ជុំ​ សុខា​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ ជា​អ្នក​រត់​តាក់ស៊ី​ ពី​ឡែ​ម​ទៅ​បាត់ដំបង​ បើកបរ​រថយន្ត​ម៉ាក​លុ​ច្ស​ស៊ី​ស​ RX​ 300​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2L-2992​ ។​ ចំណែក​ រថយន្ត​បង្កហេតុ​ម៉ាក​តូ​យ៉ូ​តា​តា​កូ​ម៉ា​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2N-4938​ បើកបរ​ ដោយ​ឈ្មោះ​ សោម​ សុខ​ ភេទ​ប្រុស​ អាយុ​៦៥​ឆ្នាំ​ មុខរបរ​កសិករ​ រង​របួសស្រាល​ ។​

​សាក្សី​ឃើញ​ហេតុ​ការ​បាន​និយាយ​ថា​មុន​ពេល​កើតហេតុ​គេ​ឃើញ​អ្នក​បើករថយន្ត​ម៉ាក​តូ​យ៉ូ​តា​តា​កូ​ម៉ា​ ចេញពីផ្ទះ​ឡើង​ទៅ​លើ​ផ្លូវជាតិ​លេខ​៥៧​ហើយ​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​លុ​ច្ស​ស៊ី​ស​ ដែល​បើក​បញ្ច្រាសទិស​គ្នា​បណ្ដាល​ឲ្យ​រង​របួស​ និង​ខ្ទេច​រថយន្ត​ផ្នែក​ខាង​មុខ​ទាំង​សងខាង​ ។​

​ ​ករណី​នេះ​ ម្ចាស់​រថយន្ត​បង្ករ​បាន​យល់ព្រម​ចរចា​សម្របសម្រួល​ជាមួយ​ម្ចាស់​រថយន្ត​រង​គ្រោះ​ ដោយ​ចេញ​សំណង​សងការ​ខូចខាត​ និង​ ចេញថ្លៃ​ព្យាបាល​ដើម្បី​បញ្ចប់រឿង​ នៅ​នឹង​កន្លែង​ ៕​ ស​ សា​រ៉េ​ត​

Sor-sareth-(1)

Sor-sareth


ចែករំលែក៖