ព័ត៌មានទាន់ហេតុការណ៍៖

ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ឆ្នាំ​នេះ​នឹង​ប្រារឰ​ធ្វើ​នៅ​ខេត្ដបាត់ដំបង​

ចែករំលែក៖

​ខេត្តបាត់ដំបង ៖​ នៅ​ថ្ងៃ​៤​រោច​ ខែ​ពិសាខ​ ត្រូវ​នឹង​ថ្ងៃ​ទី​៦​ ខែឧសភា​ ឆ្នាំ​២០១៥​ ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​នឹង​ប្រារឰ​ធ្វើ​ នៅ​ទីលាន​បាល់ទាត់​វាល​បែក​ចាន​ ស្ថិត​ ក្នុងភូមិ​រំចេក​៤​ សង្កាត់​រតនៈ​ ក្រុង​បាត់​ដំបង​ ។​

​បើ​តាម​ប្រសាសន៍​លើក​ឡើង​របស់​ លោក​ឈិ​ន​ កេ​ត​នា​ អគ្គលេខាធិការ​ គណៈកម្មាធិការ​រៀបចំ​បុណ្យ​ជាតិ​និង​ អន្ដរជាតិ​ឱ្យ​ដឹង​ថា​ ព្រះរាជ​ពិធី​ច្រត់​ព្រះ​ នង្គ័ល​ដែល​តែងតែ​ប្រារឰ​ធ្វើ​ឡើងជា​ រៀង​រាល់​ឆ្នាំ​នា​ខែ​ពិសាខ​ដោយ​មានការ​ យាង​និង​អញ្ជើញ​ចូលរួម​ពី​ព្រះ​មហា​ ក្សត្រ​ មន្ដ្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ សមា​ ជិ​ក​ព្រឹទ្ធសភា​ រដ្ឋសភា​ និង​អង្គទូត​នានា​ ផង​ដែរ​ ។​ យើង​បាន​ដាក់​លិខិត​ទៅ​ប្រមុខ​ លោក​រាជរដ្ឋាភិបាល​សម្ដេច​នាយក​ដែរ​តែ​មិន​ទាន់​ឆ្លើយ​តប​នោះ​ទេ​ ព្រោះ​ក្នុង​ ឆ្នាំ​ខ្លះ​លោក​អាច​ជាប់រវល់​ ។​

​លោក​ ឈិ​ន​ កេ​ត​នា​ បាន​បន្ដ​ទៀត​ថា​ ក្នុង​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​នា​ឆ្នាំ​នេះ​ តំណាង​ព្រះរាជា​ឬ​ហៅ​ថា​ ស្ដេច​មាឃ​ នឹង​តំណាង​ដោយ​អភិបាលខេត្ដ​បាត់ដំបង​ លោក​ច័ន្ទ​ សុផល​ ចំណែក​ភរិយា​របស់​ លោក​ធ្វើ​ជា​មេ​ហួ​ ។​ ការ​ធ្វើ​ពិធីបុណ្យ​ នេះ​គឺ​ក្រុមការងារ​បាន​រៀបចំ​ផែនការ​ សម្រាប់​៥​ឆ្នាំ​ម្ដង​ ហើយ​នៅ​ឆ្នាំ​ក្រោយ​ យើង​នឹង​ធ្វើ​ខេត្ដព្រៃវែង​ ហើយ​ឆ្នាំ​ក្រោយ​ ទៀត​នៅ​ខេត្ដតាកែវ​ ។​ ប៉ុន្ដែ​ផែនការ​ ទាំងនេះ​អាច​ប្រែប្រួល​ទៅ​តាម​ស្ថាន​ ភាព​ជាក់ស្ដែង​ ។​

​ប្រការ​ដែល​ព្រះមហាក្សត្រ​ខ្មែរ​ឬ​ក៏​ តំណាង​ព្រះរាជា​(​ស្ដេច​មាឃ​)​ និង​ព្រះ​ អគ្គមហេសី​(​នាង​មេ​ហួ​)​ បើក​រដូវ​ភ្ជូ​រ​ ដីស្រែ​ចម្ការ​មុន​នោះ​វា​ជា​ការ​បង្ហាញ​ ឱ្យ​ឃើញ​ពី​ការ​យក​ព្រះ​ទ័យ​ទុកដាក់​របស់​ ទ្រង់​លើ​វិស័យ​កសិកម្ម​ដែល​ជា​វិស័យ​ អាទិភាព​បំផុត​របស់​ជាតិ​។​ បើ​តាម​គំនូរ​ ចម្លាក់​ខ្មែរ​មួយ​ចំនួន​នា​សម័យ​បុ​រេ​អង្គរ​ (​សម័យ​ចេ​ន​ឡា​)​ដែល​គេ​បាន​ឆ្លាក់​លើ​ កុលាលភាជន៍​មាន​រូប​ព្រះរាជា​កំពុង​ភ្ជួរ​ ស្រែ​ក៏​ស្ថិត​នៅ​ក្នុង​បរិបទ​វប្បធម៌​បែប​ ព្រហ្មញ្ញសាសនា​ដែរ​ ។​ តាម​រយៈ​ចម្លាក់​ នេះ​បង្ហាញ​ថា​ ពិធី​ច្រត់ព្រះនង្គ័ល​របស់​ ជនជាតិ​ខ្មែរ​បាន​កើតឡើង​យូរ​ឆ្នាំ​មក​ហើយ​ ដែល​គេ​មិន​អាច​បដិសេធ​បានជា​ដាច់​ខាត​ ។​

​ទាក់ទង​នឹង​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ នេះ​ផង​ដែរ​បើ​តាម​ទំនៀមទម្លាប់​ពី​បុរាណ​ អាណាប្រជានុរាស្ដ្រ​ខ្មែរ​ទូ​ទាំង​នគរ​មិន​ ហ៊ាន​ភ្ជួរ​រាស់​ដីស្រែ​ចម្ការ​មុន​ព្រះរាជ​ ពិធី​ច្រត់ព្រះនង្គ័ល​ប្រព្រឹត្ដ​ទៅ​នោះ​ទេ​ ។​ ពោល​គឺ​ទាល់តែ​ព្រះរាជ​ពិធី​នេះ​ប្រព្រឹត្ដ​ ទៅ​ជា​មុន​សិន​ ។​ បើ​ទោះបីជា​មាន​ប្រជា​ នុ​រាស្ដ្រ​ភ្ជួរ​រាស់​ដីស្រែ​ចម្ការ​មុន​ព្រះរាជ​ ពិធី​នេះ​ប្រព្រឹត្ដ​ទៅ​ក៏​ដោយ​ក៏​មិន​មាន​ ទោសពៃរ៍​នោះ​ដែរ​ ប៉ុន្ដែ​ខ្មែរ​ជំនាន់​ដើម​ មិន​មាន​នរណា​ម្នាក់​ហ៊ាន​ជំទាស់​ឬ​ក៏​ ប្រឆាំង​នឹង​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​នេះ​ ទេ​ ដោយ​ខ្មែរ​ជំនាន់​នោះ​តែងតែ​គោរព​ ទៅ​តាម​លំ​អាន​ប្រពៃណី​ពី​បុរាណ​ ។​

​មូលហេតុ​អ្វី​បានជា​បុ​រា​ណា​ចា​រ្យ​ខ្មែរ​ នាម៉ឺន​សព្វ​មុខមន្ដ្រី​ ហោរាសាស្ដ្រ​ជំនាន់​ ដើម​កំណត់​យក​ថ្ងៃ​៤​រោច​ ខែ​ពិសាខ​ ប្រារឰ​ពិធី​ច្រត់ព្រះនង្គ័ល​ទៅ​វិញ​?​ ម្ដេច​ ក៏​មិន​កំណត់​យក​ថ្ងៃ​ផ្សេង​ពី​នេះ​ទៅ​?​ ទាក់​ ទង​នឹង​បញ្ហា​នេះ​ដោយសារ​តែ​ថ្ងៃ​៤​រោច​ ខែ​ពិសាខ​ជា​ថ្ងៃ​ដែល​មាន​ភ្លៀង​ធ្លាក់​ជោក​ ជាំ​ទើប​ចាស់​បុ​រា​ណា​ចា​រ្យ​លោក​កំណត់​ យក​ថ្ងៃ​៤​រោច​ ខែ​ពិសាខ​ជា​ផ្លូវការ​ប្រារឰ​ ពិធី​ច្រត់ព្រះនង្គ័ល​ ។​ ភ្ជាប់​នឹង​ន័យ​នេះ​ សុភាសិត​ខ្មែរ​មួយ​បាន​ពោល​ថា​ “​ពិសាខ​ ឱ្យ​ដើរ​ព្រឹក​ កត្ដិក​ឱ្យ​ដើរ​ល្ងាច​”​ សុភាសិត​ នេះ​មាន​ន័យ​ថា​ នៅ​ខែ​ពិសាខ​ភ្លៀង​តែង​ តែ​ធ្លាក់​នៅ​ពេល​ព្រឹក​ជាង​ពេល​រសៀល​។​ ចំណែកឯ​ខែកត្ដិក​ដែល​ចាស់​បុរាណ​ឱ្យ​ ដើរ​ល្ងាច​នោះ​ពីព្រោះ​វេលា​ល្ងាច​មិន​ សូវ​ត្រជាក់​ដូច​ពេល​ព្រឹក​នោះ​ទេ​ ។​

​បើ​តាម​ការ​សិក្សា​ផ្នែក​ភូមិវិទ្យា​ឱ្យ​ ដឹង​ថា​ នៅ​ខែ​ពិសាខ​ត្រូវ​នឹង​ខែឧសភា​ ប្រទេស​កម្ពុជា​ទទួល​ឥទ្ធិពល​ខ្យល់មូសុង​ វស្សា​ ខ្យល់​នាំ​ទឹកភ្លៀង​ ពី​មហាសមុទ្រ​ ឥណ្ឌា​ហើយ​ភ្លៀង​ចាប់ផ្ដើម​ធ្លាក់​ពី​ពាក់​ កណ្ដាល​ខែឧសភា​ខាង​មុខ​នេះ​តទៅ​ ៕ ​លតា​


ចែករំលែក៖