ព័ត៌មានទាន់ហេតុការណ៍៖

ចោរប្លន់​ផ្ទះ​ប្ដូរ​ប្រាក់​និង​វេរ​លុយ​តាម​វី​ង​ប្រមូល​យក​លុយ​និង​គ្រឿង​អង្កា​ជិត​២​ម៉ឺន​ដុល្លារ​គ្រូបង្រៀន​ម្នាក់​មក​ រង​គ្រាប់​ស្លាប់​ជំនួស​

ចែករំលែក៖

​ខេត្ដស្វាយរៀង​ ៖​ ចោរប្លន់​ប្រដាប់​ ដោយ​អាវុធ​វែង​ខ្លី​ពីរ​ដើម​បាន​ចូល​ទៅ​ភ្ជង់​ ប្លន់​ម្ចាស់ផ្ទះ​ប្ដូរ​ប្រាក់​និង​វេរ​លុយ​តាម​វី​ង​ ប្រមូល​យក​លុយ​និង​គ្រឿង​អង្កា​សរុប​ជិត​២​ម៉ឺន​ដុល្លារ​រួច​គេចខ្លួន​ដោយ​សុវត្ថិភាព​ ។​ តែ​អ្វី​ដែល​គួរ​ឱ្យ​សោកសៅ​បំផុត​នោះ​គឺ​ លោកគ្រូ​បង្រៀន​ម្នាក់​បាន​បាត់បង់​ជីវិត​ យ៉ាង​អាណោចអាធម្ម​ពេល​ដែរ​ដឹក​កូន​ ប្រុស​ទៅ​ទិញ​ទឹក​ផ្លែ​ឈើ​ ហើយ​ក៏​វាក់​ជា​ មួយ​និង​ក្រុម​ចោរ​ត្រូវ​ក្រុម​ចោរ​បាញ់​ ស្លាប់​មួយ​រំពេច​។​

​ករណី​ក្រុម​ចោរ​ចូល​ប្លន់​អ្នក​ដូរ​លុយ​ និង​វេរ​លុយ​នេះ​បាន​កើតឡើង​នៅ​វេលា​ ម៉ោង​៦​និង​៣០​នាទី​ព្រលប់​ថ្ងៃ​ទី​២១​ ខែ​ មេ​សា​ ឆ្នាំ​២០១៥​ នៅ​ភូមិ​បុស្ស​គិរី​ ឃុំ​ អណ្ដូង​ពោធិ៍​ ស្រុក​រមាស​ហែក​ ខេត្ដ​ ស្វាយ​រៀង​ ។​

​លោក​ សំ​ អុល​ អធិការ​ស្រុក​រមាស​ ហែក​បានឱ្យ​ដឹង​ថា​ ម្ចាស់ផ្ទះ​ប្ដូរ​ប្រាក់​មាន​ ឈ្មោះ​ អ៊ិ​ន​ សា​រ៉ា​ន់​ ភេទ​ប្រុស​ អាយុ​៤០​ ឆ្នាំ​ មានមុខ​របរ​ប្ដូរ​ប្រាក់​និង​វេរ​លុយ​ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​។​ រីឯ​ជន​រង​ គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ គង់​ យឿ​ន​ អាយុ​ ៣៥​ឆ្នាំ​ ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ​រមាស​ ហែក​ និង​មាន​ទីលំនៅ​ភូមិ​ត្រ​ញំ​ង​ជ​រ័​ ឃុំ​ អណ្ដូង​ពោធិ៍​ ស្រុក​រមាស​ហែក​ ខេត្ដ​ ស្វាយ​រៀង​ ។​
​លោក​អធិការ​បានឱ្យ​ដឹង​ទៀត​ថា​ ជន​ រង​គ្រោះ​ត្រូវ​ក្រុម​ចោរ​ប្រើ​កាំភ្លើង​អាកា​ បាញ់​ចំនួន​៣​គ្រាប់​ តែ​ត្រូវ​២​គ្រាប់​ដែល​ ១​គ្រាប់​ចំ​ដោះ​ខាងឆ្វេង​និង​១​គ្រាប់​ទៀត​ ត្រូវ​ក្រោម​ផ្ចិត​ពេល​ដែល​ជន​រង​គ្រោះ​ ចូល​ទៅ​ជួយ​ម្ចាស់ផ្ទះ​ប្ដូរ​ប្រាក់​។​ ក្រុម​ ចោរ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​យា​ម៉ា​ហា​ ពណ៌​ខ្មៅ​ តែ​គ្មាន​ស្លាក​លេខ​ ដែល​ពួក​គេ​ មាន​អាវុធ​ចំនួន​២​ដើម​ ខ្លី​១​ដើម​ វែង​១​ ដើម​។​
​លោក​អធិការ​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ និង​ម្ចាស់ផ្ទះ​ត្រូវ​ប្រាក់​គឺជា​បង​ជីដូន​មួ​ួ​យ​ នឹង​គ្នា​ ។​

​ម្ចាស់ផ្ទះ​ប្ដូរ​ប្រាក់​លោក​ អ៊ិ​ន​ សា​រ៉ា​ន់​ បាន​ប្រាប់​សមត្ថកិច្ច​ថា​ មុន​ពេល​កើត​ ហេតុ​គាត់​បាន​រៀបចំ​និង​ប្រមូល​អី​វាន់​ ដើម្បី​បិទទ្វារ​ផ្ទះ​ ។​ ពេល​នោះ​ស្រាប់តែ​ មាន​ក្រុម​ចោរ​មួយ​ក្រុម​មាន​គ្នា​៣​នាក់​ ប្រដាប់​ដោយ​អាវុធ​២​ដើម​ជិះ​ម៉ូតូ​ចូល​មក​ភ្ជង់​រួច​វាយ​គំរាម​គាត់​ប្រមូល​យក​លុយ​និង​គ្រឿង​អង្កា​ ។​ ស្រប​ពេល​នោះ​ ជន​រង​គ្រោះ​(​គ្រូបង្រៀន​)​ជិះ​ម៉ូតូឌុប​កូន​ ប្រុស​អាយុ​៥​ឆ្នាំ​មក​ឈប់​ពីមុខ​ផ្ទះ​របស់​គាត់​ ហើយ​បានឱ្យ​កូន​ចុះ​ទៅ​ទិញ​ទឹក​ផ្លែ​ ឈើ​ក្បែរ​ផ្ទះ​នឹង​គ្នា​តែ​ចៃដន្យ​ជន​រង​គ្រោះ​ឃើញ​ក្រុម​ចោរ​កំពុង​ធ្វើ​សកម្មភាព​ប្លន់​ក៏​ចូល​មក​ជួយ​ក៏​ត្រូវ​ចោរ​ម្នាក់​ក្នុង​ ចំណោម​បក្ខពួក​៣​នាក់​បាញ់​រះ​ទៅ​លើ​ជន​រង​គ្រោះ​តែ​ម្ដង​ ។​
​ម្ចាស់ផ្ទះ​ប្ដូ​ន​ប្រាក់​បានឱ្យ​ដឹង​ទៀត​ថា​ ក្រុម​ចោរ​បាន​ប្រមូល​យក​ប្រាក់​ចំនួន​៣១​ លាន​រៀល​ ដុល្លារ​ចំនួន​៤០០០​ដុល្លារ​ បន្ដោង​ខ្សែ​ក​មាស​ទម្ងន់​៥​ជី​ រួច​ជិះ​ម៉ូតូ​ គេចខ្លួន​តែ​ម្ដង​។​

​ម្ចាស់ផ្ទះ​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ ដែល​ត្រូវ​ក្រុម​ចោរប្លន់​បាញ់​ឱ្យ​ស្លាប់​នោះ​ គឺ​នៅ​ពេល​ចោរ​បាញ់​ត្រូវ​ចំនួន​២​គ្រាប់​ ក៏​បានរ​ត់ទៅ​ស្លាប់​នៅ​ចម្ងាយ​ប្រមាណ​ ៥០​ម៉ែត្រ​ពី​កន្លែង​កើតហេតុ​។​

​រហូត​មក​ដល់​ថ្ងៃ​ទី​២២​ ខែមេសា​ ឆ្នាំ​ ២០១៥​ សមត្ថកិច្ច​នៅ​ពុំ​ទាន់​ឃាត់ខ្លួន​ ក្រុម​ចោរប្លន់​ណា​បាន​ម្នាក់​នៅឡើយ​ទេ​។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ សំ​ អុល​ អធិការ​ស្រុក​រមាស​ហែក​ តែ​លោក​អះ​ អាង​ថា​ និង​ព​ន្លឿ​ន​ការ​ស្វែងរក​ក្រុម​ចោរ​ ប្លន់​ទាំងនេះ​ដើម្បី​ចាប់ខ្លួន​មក​ផ្ដន្ទាទោស​ ឱ្យ​ខាន​តែ​បាន​ ៕ យឹ​ម​ សុ​ថា​ន​

svay4


ចែករំលែក៖