ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យ​ឆេះ​យានដ្ឋាន​ ជុស​ជុល​រថយន្ត​មួយ​កន្លែង​ ផ្អើល​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​ទាំង​យប់​

ចែករំលែក៖

​ភ្នំពេញ​ ៖​ យានដ្ឋាន​ជុស​ជុល​រថយន្ត​ មួយ​កន្លែង​ត្រូវ​បាន​អគ្គិភ័យ​ លេប​ត្របាក់​ស្ទើរ​ទាំងស្រុង​បង្ក​ឲ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង​ មក​អន្តរាគមន៍​ កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ ថ្ងៃ​ទី​២១​ ខែមេសា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​វត្ត​ព្រែក​ភ្នៅ​ ភូមិ​ផ្សារ​លិច​ សង្កាត់​ព្រែក​ភ្នៅ​ ខណ្ឌ​ព្រែក​ភ្នៅ​។​

​សម​ត្ថិ​កិច្ច​បាន​ឲ្យ​ដឹង​ថា​ ម្ចាស់ផ្ទះ​ឈ្មោះ​ ប៉ុន​ យៀង​ អាយុ​៣៦​ឆ្នាំ​ មុខរប​ជា​ជាងក្រឡឹង​ និង​ប្រពន្ធ​ឈ្មោះ​ ដាន់​ ហុង​វា​ អាយុ​៣៥​ឆ្នាំ​ មានកូន​ប្រុស​ស្រី​២​នាក់​។​

​យោង​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​កើតហេតុ​ គេ​បាន​សង្កេត​ឃើញ​មាន​ផ្សែងហុយ​ចេញពី​ក្នុងផ្ទះ​ និង​ចេញ​ជា​អណ្តាយ​ភ្លើង​យ៉ាង​សន្ធោសន្ធៅ​ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែ​នាំ​គ្នា​យក​បំពង​ពន្លត់​អគ្គិភ័យ​នាក់​ខ្លះ​ដងទឹក​មក​ជះ​តែ​អគ្គិភ័យ​នៅ​តែ​មិន​អាច​គ្រប់គ្រង​បាន​។​បន្ទាប់​មក​គេ​បាន​សង្កេត​ឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្ថានីយប្រេងឥន្ធនៈ​តេ​លា​ចំនួន​១​គ្រឿង​ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ រាជធានី​ភ្នំពេញ​ចំនួន​២​គ្រឿង​មក​អន្តរាគមន៍​ផង​ដែរ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ក្នុង​រយៈពេល​១​ម៉ោង​ក្រោយមក​អគ្គិភ័យ​ក៏​បាន​រលត់​ទៅ​វិញ​និង​ប្រើ​ប្រាក់​អស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង​ ។​ ​សមត្ថកិច្ច​បាន​បន្ត​ថា​ ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ខាងលើ​នេះ​មាន​ទទឹង​៩​ម៉ែត្រ​ និង​បណ្តោយ​៤៥​ម៉ែត្រ​ដំបូល​ប្រក់​ស័ង្កសី​ ៕​ ចាន់​ធឿ​ន​

th1

th2

th3


ចែករំលែក៖