ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​ក្រឡាប់​របួស​មនុស្ស​ធ្ងន់​ស្រាល​៤​នាក់​​ នៅ​ស្រុក​បរិបូរ​ណ៌​

ចែករំលែក៖

​ខេត្តកំពង់ឆ្នាំង​ ៖​ មនុស្ស​៤​នាក់​បាន​រង​របួសធ្ងន់​ និង​ស្រាល​ នៅ​ក្នុង​ឧប្បត្តិហេតុ​ គ្រោះថ្នាក់​ចរាចរណ៍​មួយ​ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​ពេញ​មួយ​ទំហឹង​ បណ្តាល​អោយ​ក្រឡាប់​ធ្លាក់​ប្រឡាយ​ ។​

​ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​៤​រសៀល​ ថ្ងៃ​ទី​២១​ ខែមេសា​ ឆ្នាំ​២០១៥​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ស្ថិត​ត្រង់​ចំណុច​ភូមិ​ដើម​ជ្រែ​ ឃុំ​ខុន​រ៉​ង​ ស្រុក​បរិបូរ​ណ៌​ ខេត្ត​កំ​ព​ងក់​ឆ្នាំង​ ។​

​ ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​បង្ក​ម៉ាក​សាំ​យ៉ុ​ង​ ពាក់​ស្លាក​ លេខ​ភ្នំពេញ​ ២A-៨៤២៩​ ចំណែកឯ​រថយន្ត​ម្ខាង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពាក់​ស្លាក​ លេខ​បន្ទាយ​មាន​ជ័យ​ ២A-២៣០០​ ។​

​ ​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​រថយន្ត​ទាំង​ ពីរ​គ្រឿង​បាន​បើកបរ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​ពី​លិចទៅ​កើត​ នៅ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​រថយន្ត​សាំ​យ៉ុ​ង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ ២A-៨៤២៩​ ដែល​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ ពី​បាត់ដំបង​ទៅ​ភ្នំពេញ​ បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រថយន្ត​ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពាក់​ស្លាក​ លេខ​បន្ទាយ​មាន​ជ័យ​ ២A-២៣០០​ ធ្លាក់​ប្រឡាយ​ទាំង​២​គ្រឿង​ បណ្តាល​អោយ​អ្នកបើកបរ​ រថយន្ត​ចំនួន​២​នាក់​រង​របួសធ្ងន់​ និង​ស្ត្រី​២​នាក់​រង​របួសស្រាល​ ហើយ​ត្រូវ​បាន​ដឹក​មក​ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​ ។​ ប៉ុន្តែ​ដោយសារ​ស្ថានភាព​អ្នក​រង​របួស​ធ្ងន់ធ្ងរ​ គ្រូពេទ្យ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ត​ទៅ​រាជធានី​ភ្នំពេញ​ ។​

​ ​ក្រោយ​ពេល​កើតហេតុ​រថយន្ត​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​អូស​យក​មក​រក្សា​ទុក​នៅ​កា​រិ​យា​ ល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្តកំពង់ឆ្នាំង​ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​ ៕​ ច​ន្ថា​

Chan Tha

Chan Tha (1)

Chan Tha (2)


ចែករំលែក៖