ព័ត៌មានទាន់ហេតុការណ៍៖

បត់​មិន​ប្រយ័ត្ន​បុក​ម៉ូតូ​សេ​១២៥​បណ្ដាល​អោយរ​ងរ​បូស​ធ្ងន់​និង​ស្រាល​២​នាក់​

ចែករំលែក៖

​ភ្នំពេញ​ ៖​ បុរស​ម្នាក់​ បាន​រង​របួស​បាក់ដៃ​ខាងឆ្វេង​ និង​យុវជន​ម្នាក់​ រង​របួសស្រាល​ ដោយ​ សារ​តែ​រថយន្ដ​កាម​រី​មួយ​គ្រឿង​ បើក​បត់​មិន​ប្រយ័ត្ន​ បុក​ពេញទំហឹង​ត្រូវ​បាន​បងប្អូន​ដឹក​ យក​ទៅ​សង្គ្រោះ​ភ្លាមៗ​ នៅ​មុន្ទីរពេទ្យ​កាលពី​វេលា​ម៉ោង​៩​និង​០០​នាទី​យប់​ ថ្ងៃ​ទី​២១​ ខែមេសា​ ឆ្នាំ​២០១៥​ តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េ​ត​ កែង​នឹង​ផ្លូវ​ម៉ៅ​ស៊ី​ទង់​ ត្រង់​ចំណុច​ស្តុ​ប​ផ្សារ​ដើម​គ​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គ​ ខណ្ឌទួលគោក​ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​នឹង​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​បានឃើញ​មាន​បុរស​ម្នាក់​និង​យុវជន​ម្នាក់​ ជិះ​ម៉ូតូ​១​គ្រឿង​ ម៉ាក​សង់​សេ​១២៥​ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ កំពង់ធំ​ 1G-2012​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េ​ត​ ទិស​ដៅ​ពី​កើត​ ទៅ​លិច​ក្នុង​ល្បឿន​លឿន​ល្មម​ ពេល​មក​ដល់​ចំណុច​កើតហេតុ​ ស្រប​ពេល​មាន​រថយន្ដ​ ១​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន​ព​ណ៍​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2X-6913​ ធ្វើ​ដំណើរ​តាម​ បណ្ដោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េ​ត​ស្រប​ទិស​គ្នា​បាន​បត់​ស្ដាំ​ដោយ​មិន​បាន​បើកភ្លើង​ស៊ី​ញ៉ូ​ ក៏​បុក​ម៉ូតូ​ ពេញទំហឹង​បណ្ដាល​អោយ​ដួល​រង​របួស​អ្នក​បើក​ម៉ូតូ​បាក់ដៃ​ខាង​ឆ្វេ​ញ​នឹង​អ្នក​ជឹះ​ពីក្រោយ​ រង​របួសស្រាល​ ។​

​ក្រោយ​កើតហេតុ​កំលាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​និង​ធ្វើការ​សម្រប​ សម្រួល​ដោយ​ដោយ​អោយ​ភាគី​ខាង​រថយន្ដ​សង​ថ្លៃ​ការ​ខូចខាត​និង​ព្យាបាល​ជំងឺ​អោយទៅ​ខាង​ភាគី​ខាង​ម៉ូតូ​ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្ដង​ ៕​

ចាន់​ ធឿ​ន​

Chan-Th001

Chan-Th001-(1)

Chan-Th001-(2)

Chan-Th001-(3)

Chan-Th001-(4)


ចែករំលែក៖