ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ បានជិះម៉ូតូឡើងពីរង្វង់មូលផ្សារដើមថ្កូវ បត់ ទៅខាងឆ្វេងដៃបញ្ច្រាសទិសចរាចរណ៍ ហើយរករឿងចង់វាយគេថែមទៀត ប៉ុន្តែត្រូវបាន អ្នកដំណើរនិងសមត្ថកិច្ចនាំគ្នាឃាត់ កាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះបានប្រាប់ឱ្យដឹងថា នៅមុនពេលកើត ហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូវ៉េវពណ៍ខ្មៅ ទាំងស្រវឹងស្រាជោកជាំ ជិះពីរង្វង់មូលផ្សារ ដើមថ្កូវ ហើយបានឡើងទៅផ្លូវលេខ២៧១ ទាំងបញ្ច្រាសទិសចរាចរណ៍ ពេលមកដល់ចំណុច កើតហេតុ បានបុក យុវជនម្នាក់ជិះម៉ូតូឌ្រីមសេ១២៥ សេរីឆ្នាំ២០១០ ពណ៍ខ្មៅ ជិះតាម បណ្តោយផ្លូវលេខ២៧១ ពីត្បូងទៅជើង ដោយគ្រាន់តែខូចខាតម៉ូតូតិចតួចប៉ុណ្ណោះ មិន មានអ្នករងរបួសនោះទេ ។
ប្រភពបន្តថា ពេលនោះបុរសជាអ្នកជិះម៉ូតូបញ្ច្រាសទិសចរាចរណ៍បុកគេហើយ ថែមទាំង ស្រែកឡូឡារ និងចង់វាយគេទៀត បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងសមត្ថកិច្ចនៅជិត នោះនាំគ្នាមកឃាត់ទាន់ពេលវេលា ។
ក្រោយមកសមត្ថកិច្ចបានសម្របសម្រួលបានមួយសន្ទុះ ភាគីទាំង២ ក៏បានព្រមព្រៀង គ្នា បែកផ្លូវគ្នាទៅផ្ទះវិញរៀងខ្លួនៗបាត់អស់តែម្តង ៕ ចាន់ធឿន