ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ CRV​ បុក​ម៉ូតូ​ CBR​ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់​

ចែករំលែក៖

​ភ្នំពេញ​ ៖​ បុរស​ម្នាក់​បាន​រង​របួសធ្ងន់​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ ដឹក​ទៅ​សង្គ្រោះ​នៅ​ មន្ទីរពេទ្យ​ភ្លាមៗ​ ខណៈ​ដែល​រួប​គេ​ជិះ​ម៉ូតូ​ម៉ាក​ CBR​ មួយ​គ្រឿង​ ហើយ​ត្រូវ​រថយន្ត​ម៉ាក​ CRV​ បើក​បុក​ចំណុច​ផ្លូវកែង​។​

​ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្លូវ​លេខ​១០៥​ កែង​ផ្លូវ​លេខ​៣១០​ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​២​ ខណ្ឌចំការមន​ ។​

​ ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ ជិះ​ម៉ូតូ​ម៉ាក​ CBR​ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1CA-0261​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​ ១០៥​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​មាន​រថ​ន្ត​ម៉ាក​ CRV​ ពណ៌​ទឹក​ ប្រាក់​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2T-0827​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៣១០​ ក្នុង​ទិស​ដៅ​ពី​លិច​ ទៅ​កើត​ក្នុង​ល្បឿន​លឿន​ ហើយ​បាន​ជ្រុល​បុក​ម៉ូតូ​ចំ​ពី​ជំ​ហៀ​ង​ពេញទំហឹង​បណ្តាល​ឲ្យ​ អ្នក​ជិះ​ម៉ូតូ​រង​របួសធ្ងន់​ ចំណែក​រថយន្ត​និង​ម៉ូតូ​រង​ការ​ខូចខាត​ទាំង​សងខាង​ ។​

​ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ ចំណែក​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំកា​មន​ដើម្បី​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕​ ចាន់​ធឿ​ន​

Chan-Th002

Chan-Th002-(1)

Chan-Th002-(2)

Chan-Th002-(3)


ចែករំលែក៖