ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រា​បើករថយន្ត​ឡិច​ស៊ី​ស​៣៣០​ក្នុង​ល្បឿន​លឿន​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​ផ្លូវបែក​ខ្ទាត​ចំនួន​៤​កង់​

ចែករំលែក៖

​ភ្នំពេញ​ ៖​ បុរស​ម្នាក់​ ស្រវឹងស្រា​ជោកជាំ​ បាន​បើករថយន្ត​ឡិច​ស៊ី​ស​៣៣០​មួយ​គ្រឿង​ ក្នុង​ល្បឿន​យ៉ាង​ លឿន​ ខណៈ​មក​ដល់​ចំណុច​ផ្លូវ​កោង​យក​ចង្កូត​មិន​ទាន់​ ក៏​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ ពេញទំហឹង​បណ្តាល​ឱ្យ​ប៉ើង​ខ្ទាត​បែក​ពេញ​ផ្លូវ​រង​ការ​ខូចខាត​ចំនួន​៤​កង់​ ហើយ​រថយន្ត​ឡើង​ទៅ​ លើ​ទ្រូងផ្លូវ​ទៅ​មុខ​លែង​រួច​ ប៉ុន្តែ​សំណាងល្អ​មិន​មាន​អ្នក​រង​របួស​នោះ​ទេ​។​

​ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រំលង​អា​ធ្រា​ត​ ឈាន​ចូល​ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​ស្តុ​ប​ផ្សារ​អូ​ឡាំ​ពិ​ក​ តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ​ ស្ថិត​ក្នុង​សង្កាត់​ វាលវង់​ ខណ្ឌ​៧​មក​រា​ ។​

​ ​សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ ឡិច​ស៊ី​សព​ណ៍​ស​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2w-3924​ ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ទំនងជា​ស្រវឹង​ ស្រា​ជោកជាំ​បើក​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន​ ខណៈ​មក​ដល់​ចំណុច​កើត​ ហេតុ​ដែល​ជា​ចំណុច​ផ្លូវ​កោង​យក​ចង្កូត​មិន​ទាន់​ ក៏​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​ បណ្តាល​ឱ្យ​ប៉ើង​ខ្ទាត​ទ្រូង​ផ្លូវបែក​ពេញ​ផ្លូវ​រង​ការ​ខូចខាត​ចំនួន​៤​កង់​ ហើយ​រថយន្ត​ឡើង​ទៅ​លើ​ទ្រូង​ ផ្លូវ​ទៅ​មុខ​លែង​រួច​ ប៉ុន្តែ​សំណាងល្អ​មិន​មាន​អ្នក​រង​របួស​នោះ​ទេ​ ចំណែក​រថយន្ត​រង​ការ​ខូចខាត​ផ្នែក​ ខាង​មុខ​ទាំងស្រុង​ ។​

​ប្រភព​បន្ត​ថា​ ក្រោយ​ពី​បង្កហេតុ​អ្នកបើកបរ​រថយន្ត​បាន​គេចខ្លួន​បាត់​ស្រមោល​ដោយ​បន្សល់​ទុក​រថយន្ត​នៅ​នឹង​កន្លែង​កើតហេតុ​ បន្ទាប់​មក​សមត្ថកិច្ច​បាន​ចុះ​មក​អន្តរា​គន៍​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​ រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​នា​ពេល​ក្រោយ​ ៕ ​ចាន់​ធឿ​ន​

Chan-Th003

Chan-Th003-(1)

Chan-Th003-(2)

Chan-Th003-(3)


ចែករំលែក៖