ព័ត៌មានទាន់ហេតុការណ៍៖

លោក​ សំ​ តុលា​ ត្រូវ​បាន​ប្រកាស​ ចូល​កាន់​តំណែង​ជា​មេបញ្ជាការ​កង​ រាជ​អាវុធហត្ថ​ខេត្ដកណ្ដាល​

ចែករំលែក៖

​ខេត្ដកណ្ដាល​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​ មេ​សា​ ឆ្នាំ​២០១៥​ នៅ​ទីបញ្ជាការ​កង​រាជ​ អាវុធហត្ថ​ខេត្ដកណ្ដាល​មាន​រៀបចំ​ពិធី​ តែងតាំង​និង​ផ្លាស់​ប្ដូរ​តំណែង​មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្ដ​ ក្រោម​អធិបតី​ នាយ​ឧត្ដមសេនីយ៍​ សៅ​ សុខា​ អគ្គ​មេ​ បញ្ជាការ​រង​នៃ​កង​យោធពល​ខេ​ម​ភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ ផ្ទៃ​ប្រទេស​ និង​អញ្ជើញ​ចូលរួម​ពី​លោក​ ម៉ៅ​ ភិ​រុណ​ អភិបាល​នៃ​គណៈ​អភិបាល​ ខេត្ដកណ្ដាល​ មេបញ្ជាការ​រង​ ស្នងការ​ ស្នងការ​រង​ និង​កងកម្លាំងប្រដាប់អាវុធ​ នគរបាល​ យោធា​ ជា​ច្រើន​នាក់​ទៀត​ ។​

​លោក​ សំ​ តុលា​ មេបញ្ជាការ​រង​កង​ រាជ​អាវុធហត្ថ​ខេត្ដ​ត្រូវ​បាន​ប្រកាស​តែង​ តាំង​ចូល​កាន់​តំណែង​ជា​មេបញ្ជាការ​កង​ រាជ​អាវុធហត្ថ​ខេត្ដកណ្ដាល​ជំនួស​តំណែង​ លោក​ មាស​ សុវណ្ណ​ ដែល​ត្រូវ​ទៅ​កាន់​ តំណែង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ ខេត្ដកំពង់ឆ្នាំង​ ។​

​នាយ​ឧត្ដមសេនីយ៍​ សៅ​ សុខា​ អគ្គ​ មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេ​មរ​ ភូមិន្ទ​ និង​ជា​មេបញ្ជាការ​កង​រាជ​អាវុធ​ ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​មាន​ប្រសាសន៍​ ផ្ដល់​ជា​អនុសាសន៍​ដល់​នាយ​អាវុធហត្ថ​ ដែល​ឡើង​កាន់​តំណែង​ជា​មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្ដកណ្ដាល​ថ្មី​ ត្រូវ​ បំពេញការងារ​បន្ថែម​ និង​ធ្វើ​បន្ដការងារ​ ដែល​មាន​ស្រាប់​ពី​មេបញ្ជាការ​មុន​ ក្នុង​ នោះ​ពង្រឹង​ផ្នែក​សន្ដិសុខ​ សណ្ដាប់ធ្នាប់​ ក្ដោប​ ស៊ើបអង្កេត​ចំពោះ​បទល្មើស​ដែល​ កើត​មាននៅ​ក្នុង​សង្គម​ នៅ​ក្នុង​សមត្ថ​ កិច្ច​ដែនដី​ដែល​ខ្លួន​កាន់កាប់​ឱ្យ​បាន​ល្អ​ ប្រសើរ​និង​ប្រកបដោយ​ប្រសិទ្ធភាព​ ៕ ​សុខ​ ខេមរា​

Soa-sokha

Sao-sokha1


ចែករំលែក៖