ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ហ៊ី​ណូ​របស់​ក្រុមហ៊ុន​អាយ​អេស​អាយ​ស្ទៀល​ដឹក​ស័ង្កសី​លយ​វែង​ពេក​ត្រូវ​បុរស​ម្នាក់​ជិះ​ម៉ូតូបុក​ស្លាប់​

ចែករំលែក៖

​ភ្នំពេញ​ ៖​ រថយន្ត​ហ៊ី​ណូ​របស់​ក្រុមហ៊ុន​អាយ​អេស​អាយ​ស្ទៀល​ ដឹក​ស័ង្កសី​ដោយ​ស័ង្កសី​លយ​ចេញ​មក​ក្រោយ​ ស្រាប់តែ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មក​បុក​ពី​ចំហៀង​រថយន្ត​ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ ។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០១៥​ មុខ​ការិយាល័យ​កណ្តាល​ធនាគារ​ភ្នំពេញ​ពាណិជ្ជកម្ម​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ ពេល​ដែល​អ្នកបើកបរ​រថយន្ត​បង្កហេតុ​ដឹក​ស័ង្កសី​ចូល​ធនាគារ​ខាងលើ​ ។​

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ គេ​ឃើញ​រថយន្ត​ហ៊ី​ណូ​ ពណ៌​ខៀវ​លា​យស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3C-2257​ ជា​របស់​ក្រុមហ៊ុន​អាយ​អេស​អាយ​ស្សៀ​ល​ ដឹក​សី​ង្ក​សី​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​មក​ត្បូង​ ។​ លុះ​មក​ដល់​មុខការ​ ក៏​បត់​ចូល​ក្នុង​ធនាគារ​នេះ​ ធ្វើ​ឲ្យ​កន្ទុយ​ស័ង្កសី​ដែល​លយ​នៅ​ក្រៅ​ ស្រាប់តែ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​វ៉េវ​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1AZ-0366​ ពី​ត្បូង​មក​ជើង​ ស្រាប់តែ​មក​បុក​ពី​ចំហៀង​រថយន្ត​ពេញទំហឹង​ បណ្តាល​ឲ្យ​បោក​ក្បាល​ស្លាប់​នៅ​លើ​ថ្នល់​ភ្លាមៗ​តែ​ម្តង​ ។​

​បុរស​រង​គ្រោះ​ឈ្មោះ​ កែន​ ពុធ​ អាយុ​៧៥​ឆ្នាំ​ ស្នាក់​នៅ​ម្តុំ​សង្កាត់​ផ្សារ​កណ្តាល​ទី​២​ ខណ្ឌដូនពេញ​ មុខរបរ​ជា​អ្នកលក់​សាំង​ ។​

ក្រោយ​កើតហេតុ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​ ចំណែក​ម៉ូតូ​និង​រថយន្ត​សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​គ​របាល​រា​ធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាម​ច្បាប់​ ។​

គួរ​បញ្ជាក់​ថា​ ក្រុមហ៊ុន​ខាងលើ​តែងតែ​ដឹក​ស័ង្កសី​លយ​លៀន​មក​ក្រោយ​ និង​ទៅ​មុខជា​រឿយ​ ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​ស្ទះចរាចរណ៍​ ដឹកលើស​ចំណុះ​ផ្ទុះ​ ហើយ​ជាក់ស្តែង​ដូច​ជា​ករណី​នេះ​គឺ​ដោយសារ​កំហុស​របស់​អ្នក​ដឹក​ស័ង្កសី​ដែល​គ្មាន​ដាក់​សញ្ញា​សម្គាល់​ នៅ​ពីក្រោយ​រថយន្ត​ និង​ដឹក​ស័ង្កសី​លយ​ចេញ​វែង​ហួសហេតុ​ ៕​ ស​ រស្មី​

smey1

smey2

smey3

smey4


ចែករំលែក៖