ព័ត៌មានទាន់ហេតុការណ៍៖

នាយ​ឧត្ដមសេនីយ៍​ គន់​ គី​ម​ អញ្ជើញ​ ជា​អធិបតី​កិច្ចប្រជុំ​ ក្រុមការងារ​ចុះ​បំពេញ​ បេសកកម្ម​តាម​មូលដ្ឋាន​ដើម្បី​ត្រួតពិនិត្យ​ និង​គាំទ្រ​ ការ​អនុវត្ដ​យុទ្ធសាស្ដ្រ​ចតុកោណ​ ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​

ចែករំលែក៖

​ខេត្ដឧត្ដរមានជ័យ​ ៖​ នៅ​សាលាខេត្ដ​ ឧត្ដរមានជ័យ​នា​ព្រឹក​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០១៥​ បាន​រៀបចំ​កិច្ចប្រជុំ​ក្រុម​ការ​ ងារ​ចុះ​បំពេញបេសកកម្ម​តាម​មូលដ្ឋាន​ ដើម្បី​ត្រួតពិនិត្យ​និង​គាំទ្រ​ការ​អនុវត្ដ​និង​ យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី​៣​ របស់​រាជរដ្ឋាភិបាល​ក្រោម​អធិបតីភាព​ នាយ​ឧត្ដមសេនីយ៍​ គន់​ គី​ម​ ប្រធាន​ក្រុម​ ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ដឧត្ដរមានជ័យ​ និង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ ស​ ថា​វី​ អភិបាល​នៃ​គណៈ​អភិបាលខេត្ដ​ឧត្ដរ​ មាន​ជ័យ​ ថ្នាក់ដឹកនាំ​តាម​មន្ទីរ​ជុំវិញ​ខេត្ដ​ និង​កងកម្លាំងប្រដាប់អាវុធ​ ។​

​លោក​ ស​ ថា​វី​ អភិបាល​នៃ​គណៈ​អភិ​ បាល​ខេត្ដឧត្ដរមានជ័យ​ នៅ​ក្នុង​កិច្ចប្រជុំ​ នេះ​ លោក​ក៏​បាន​លើក​ឡើង​អំពី​ការ​បង្ក​ បង្កើន​ផល​របស់​ប្រជាពលរដ្ឋ​ ក្នុង​ខេត្ដ​ ទាំងមូល​ សម្រាប់​ឆ្នាំ​២០១៤-២០១៥​ គឺ​លទ្ធផល​អនុវត្ដ​បាន​ ៧២.៤៤៩​ហិ​កតា​ ស្មើនឹង​ ១០៧.១៧​ភាគរយ​ នៃ​ផែនការ​ ឆ្នាំ​ ៦៧.៦០០​ហិ​កតា​ ខូចខាត​ចំនួន​ ៤៧៥​ ហិ​កតា​ ផ្ទៃដី​ប្រមូល​ផល​សរុប​ ៧១.៩៧៤​ ហិ​កតា​ ទទួល​បាន​បរិមាណ​ផល​សរុប​ ចំនួន​ ១៥១.៤៥០​ហិ​កតា​ គិត​ទិន្នផល​ជា​ មធ្យម​ ២.១០​តោន​ក្នុង​១​ហិ​កតា​ ។​ លោក​ ស​ ថា​វី​ បន្ដ​ថា​ ក្រោយ​ពី​ការ​បាត់​ បង់​ ពូជស្រូវ​និង​តម្រូវការ​ក្នុង​ខេត្ដ​ស្បៀង​ នៅ​សល់​ ៧៥.៤២១​តោន​ គិត​ជា​អង្ករ​ ស្មើនឹង​ ៤៨.២៧០​តោន​ អាច​នាំ​ចេញ​ បាន​ ។​

​លោក​អភិបាល​នៃ​គណៈ​អភិបាលខេត្ដ​ បាន​លើក​ឡើង​ទៀត​ថា​ ការងារ​បង្កបង្កើន​ ផលដំណាំ​រួម​ផ្សំ​ និង​ដំណាំ​ឧស្សាហកម្ម​ ឆ្នាំ​២០១៤-២០១៥​ អនុវត្ដ​បាន​២៣.២០០​ ហិ​កតា​ ស្មើនឹង​ ១៣២.៨​ភាគរយ​ នៃ​ ផែនការ​ឆ្នាំ​ ២៥.០០០​ហិ​កតា​ ទទួល​បាន​ បរិមាណ​ផល​សរុប​ចំនួន​ ៣២.៦៨៤​ហិ​កតា​ ស្មើនឹង​ ៩៨,៤៥​ភាគ​ រួម​មាន​ពោតស​ ដំឡូងជ្វា​ ដំឡូង​មី​ សណ្ដែកសៀង​ សណ្ដែក​ បាយ​ សណ្ដែកដី​ បន្លែ​គ្រប់មុខ​ ល្ង​ អំពៅ​ កៅស៊ូ​ ។​ល​។​

​ដោយឡែក​ចំពោះ​ការងារ​សន្ដិសុខ​ សណ្ដាប់ធ្នាប់​ក្នុង​សង្គម​ គណៈ​បញ្ជាការ​ ឯកភាព​ខេត្ដ​បាន​ធ្វើការ​ពង្រឹង​នូវ​សន្ដិសុខ​ ជូន​ប្រជាពលរដ្ឋ​បាន​ល្អ​ប្រសើរ​ ។​

​នាយ​ឧត្ដមសេនីយ៍​ គន់​ គី​ម​ ប្រធាន​ ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ដ​ឧត្ដរ​ មាន​ជ័យ​ បាន​មាន​ប្រសាសន៍​លើក​ឡើង​ អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ​ គ្រប់​ជាន់ថ្នាក់​ នៅ​ក្នុង​ខេត្ដឧត្ដរមានជ័យ​ ទាំង​ផែនការ​ ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ បង្ក​ បង្កើន​ផល​ស្រូវ​ ដំណាំ​ ក៏​ដូច​ជា​ការ​អនុវត្ដ​ តាម​គោលនយោបាយ​របស់​រាជរ​ដ្ឋា​ភិ​ បាល​ លើ​ផែនការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ សម្ព័ន្ធ​ក្នុង​មូលដ្ឋាន​ ក៏​ដូច​ជា​ការ​រៀបចំ​ នូវ​សន្ដិសុខ​ សណ្ដាប់ធ្នាប់​ជូន​ដល់​ប្រជា​ ពលរដ្ឋ​ តាម​មូលដ្ឋាន​នេះ​ជាដើម​ ។​

​នាយ​ឧត្ដមសេនីយ៍​ គន់​ គី​ម​ បាន​ ជំរុញ​ឱ្យ​ក្រុមការងារ​ទាំងអស់​ ត្រូវ​បន្ដ​ អនុវត្ដ​ផែនការ​របស់​រាជរដ្ឋាភិបាល​ឱ្យ​ កាន់តែ​ទទួល​បាន​លទ្ធផល​ និង​យកចិត្ដ​ ទុកដាក់​ គិតគូរ​ពី​ស្ថានភាព​ ជីវភាព​រស់​ នៅ​របស់​ប្រជាពលរដ្ឋ​ ក៏​ដូច​ជា​ការ​ចុះ​ សាកសួរ​សុខទុក្ខ​ដល់​ពួក​គាត់​តាម​មូល​ ដ្ឋា​ន​ ៕ សុខ​ ខេមរា​

phol001-(3)

phol001

phol001-(1)

phol001-(2)


ចែករំលែក៖