ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រា​ស្រវឹង​ ផ្ទុះ​កំហឹង​ទៅ​លើ​ម្ចាស់ផ្ទះ​ លើក​ចាន​បោក​ចោល​ យក​កាំបិត​​កាប់​បំផ្លាញ​ទ្រព្យសម្បត្តិ​និង​វាយ​ម្ចាស់ផ្ទះ​ឲ្យ​របួស​

ចែករំលែក៖

​ខេត្តកណ្តាល​ ៖​ បុរស​ម្នាក់​ ផ្ទុះ​កំហឹង​ទៅ​លើ​ម្ចាស់ផ្ទះ​ ពេល​កំពុង​ផឹកស៊ី​ បាន​ទាញ​យក​ចាន​ សាច់​ក្លែម​ក្នុង​វង់​ផឹកស៊ី​ បោក​ចោល​ទៅ​លើ​ដី​ ហើយ​នៅ​តែ​មិន​អស់ចិត្ត​ ក៏​បាន​ដើរទៅ​ផ្ទះ​ របស់​ខ្លួន​យក​កាំបិត​ខ្វែវ​មក​កាប់​បំផ្លិចបំផ្លាញ​របស់របរ​ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​ ពេល​នោះ​ ម្ចាស់ផ្ទះ​ចូល​ទៅ​ឃាត់​ ក៏​ត្រូវ​បាន​ជនសង្ស័យ​ចាប់​ច្របាច់​.​ ខាំ​ភ្លៅ​ និង​ដាល់​ជន​រង​គ្រោះ​ ១​ដៃ​ដួល​ទៅ​លើ​ដី​ កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០១៥​ ចំណុច​ផ្ទះ​ជន​រង​គ្រោះ​ ស្ថិត​ក្នុងភូមិ​ក្រង​ស្វាយ​ ឃុំ​ស្វាយ​អំពារ​ ស្រុក​មុខកំពូល​ ។​

​ ​មន្ត្រី​នគរបាល​ស្រុក​មុខកំពូល​បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​មាន​ហេតុការណ៍​កើតឡើង​ ជន​រង​គ្រោះ​មានឈ្មោះ​ មុំ​ នី​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ កសិករ​ មាន​ទីលំនៅ​ក្នុងភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​ បាន​ប្តឹង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ឲ្យ​ជួយ​ អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ យូ​ រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ កសិករ​ មាន​ទីលំនៅ​ក្នុងភូមិ​ក្រង​ស្វាយ​ ឃុំ​ស្វាយ​អំពារ​ ស្រុក​មុខកំពូល​ បញ្ជូន​ទៅ​កាន់​ អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ ។​

​ ​ករណី​ហិង្សា​ដោយ​ចេតនា​ និង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​នេះ​បាន​បណ្តាល​ឲ្យ​ ជន​រង​គ្រោះ​ឈ្មោះ​ មុំ​ នី​ រង​របួស​លើ​ភ្លៅ​ ,​ស្នាម​ជាំ​លើក​ញ្ចឹ​ង​.​ក​ និង​បាន​ទទួល​រង​ការ​ ខូចខាត​ទ្រព្យសម្បត្តិ​មួយ​ចំនួន​រួម​មាន​ បាក់​បង្គោល​ភ្លើង​១​ដើម​ ,​បែក​ចាន​អស់​ចំនួន​២​ និង​ខូចខាត​ជញ្ជាំង​ផ្ទះ​ផង​ដែរ​ ។​

​មន្ត្រី​នគរបាល​ស្រុក​មុខកំពូល​បាន​បញ្ជាក់​ថា​ នៅ​មុន​ពេល​កើត​មាន​អំពើ​ហិង្សា​ ដោយ​ចេតនា​ខាងលើ​នេះ​ ជន​រង​គ្រោះ​បាន​នៅ​អង្គុយ​មើល​ទូរទស្សន៍​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​ តែ​ម្នាក់ឯង​ ខណៈនោះ​ជនសង្ស័យ​និង​មិត្ត​ភ​កិ្ត​ក្នុងភូមិ​២​ទៅ​៣​នាក់​ទៀត​ បាន​ដើរទៅ​អង្គុយ​ មើល​ទូរទស្សន៍​ជាមួយ​គ្នា​ ។​ ឃើញ​ដូច្នេះ​ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​បាន​ប្រើ​កូន​ឲ្យ​ទៅ​ទិញ​ ស្រាថ្នាំ​ចំនួន​១​លី​ត្រ​ មក​ឲ្យ​ជន​រង​គ្រោះជា​ប្តី​ និង​ជនសង្ស័យ​ ព្រមទាំង​មិត្ត​ភ​កិ្ត​ក្នុង​ ភូមិ​ផឹក​ជុំ​គ្នា​ ។​ បន្ទាប់​ពី​ផឹកស្រា​អស់​១​លី​ត្រ​ មាន​សភាព​ស្រវឹង​ស្រឿងៗ​ហើយ​នោះ​ជន​ សង្ស័យ​ក៏​កើតក្តី​ខឹងសម្បា​ ដោយ​ពុំ​មាន​មូលហេតុ​ទៅ​លើ​ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​ ហើយ​ បាន​ទាញ​យក​ចាន​សាច់​ក្លែម​នៅ​ក្នុង​វង់​ផឹកស៊ី​បោក​ចោល​ទៅ​លើ​ដី​ ។​

​ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា​ ពេល​ឃើញ​ដូច្នេះ​មិត្ត​ភ​កិ្ត​បាន​ចូល​ទៅ​ឃាត់​ ហើយ​ជនសង្ស័យ​ក៏​បាន​ដើរ​សំដៅ​ទៅ​ផ្ទះ​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ជិត​គ្នា​ទាញ​យក​កាំបិត​ខ្វែវ​មក​កាប់​បំផ្លាញ​បង្គោល​ភ្លើង​ និង​ជញ្ជាំង​ផ្ទះ​របស់​ជន​រង​គ្រោះ​ ។​ ភ្លាមៗ​នោះ​ជន​រង​គ្រោះ​ បាន​ចូល​ទៅ​ឃាត់​ក៏​ត្រូវ​ជនសង្ស័យ​ចាប់​ច្របាច់​.​ក​និង​ខាំ​ភ្លៅ​ ជន​រង​គ្រោះ​ស្រែក​ផ្អើល​ គេឯង​ ហើយ​ជនសង្ស័យ​បាន​ដាល់​ទៅ​លើ​ជន​រង​គ្រោះ​១​ដៃ​ថែម​ទៀត​ ៕​ ស្អាង​ជ័យ​

Tong-leng01


ចែករំលែក៖