ព័ត៌មានទាន់ហេតុការណ៍៖

ចរន្តអគ្គិសនី​បាន​ឆក់​យកអាយុ​ជីវិត​កម្មករ​សិប្បកម្ម​ផលិត​ទឹកកក​ម្នាក់​នៅ​ស្រុក​ល្វាឯម​

ចែករំលែក៖

​ខេត្តកណ្តាល​ ៖​ ចរន្តអគ្គិសនី​បាន​ឆក់​យក​ អាយុជីវិត​យុវជន​ម្នាក់​ ជា​កម្មករ​បម្រើ​ការងារ​ នៅ​ក្នុង​ទីតាំង​សិប្បកម្ម​ផលិត​ទឹកកក​មួយ​កន្លែង​របស់​ឈ្មោះ​ ឯម​ ទី​ ស្ថិត​ក្នុងភូមិ​អរិយ្យ​ ក្សត្រ​ ឃុំ​អរិ​យក្ស​ត្ស​ ស្រុក​ល្វាឯម​ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០១៥​ គ្រា​ដែល​ជន​រង​គ្រោះ​មានការ​ធ្វេសប្រហែស​យកដៃ​សើម​កាន់​ព្រី​ភ្លើង​ ទើប​បណ្តាល​ឲ្យ​ ចរន្តអគ្គិសនី​ឆ្លង​ឆក់​ស្លាប់​យ៉ាង​ដូច្នេះ​ ។​

​ ​មន្ត្រី​នគរបាល​ស្រុក​ល្វាឯម​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​នោះ​មាន​ ឈ្មោះ​ ស្រឿ​ន​ ខួច​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ​ផលិត​ទឹកកក​ មាន​ទីលំនៅ​ក្នុងភូមិ​តា​ជោ​ ឃុំ​សារិការ​កែវ​ ស្រុក​ល្វាឯម​ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​សិប្បកម្ម​ ផលិត​ទឹកកក​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​ ។​

​ ​ប្រភព​ដដែល​បាន​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ឡើង​ទៅ​លើ​អាង​ ទឹកកក​រៀប​ធុង​ដាក់​ទឹក​ ដើម្បី​ផលិត​ទឹកកក​ជាមួយ​កម្មករ​៣​នាក់​ទៀត​ ។​ពេល​កុំ​ពុង​ធ្វើការ​ នោះ​ជន​រង​គ្រោះ​បាន​លូកដៃ​កាន់​ព្រី​ភ្លើង​ទាំង​ដៃ​មាន​សភាព​សើម​ ទើប​បណ្តាល​ឲ្យ​ចរន្ត​ អគ្គិសនី​ឆ្លង​ដក់​ទៅ​លើ​ជន​រង​គ្រោះ​ ។​ ភ្លាមៗ​នោះ​ដែរ​ក្រុម​កម្មករ​ដែល​កំពុងធ្វើការ​ងារ​ ជាមួយ​បាន​ស្រែក​ឲ្យ​ថៅកែ​បិត​បា​រ៉ែត​ភ្លើង​ ក្នុង​បំណង​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ឲ្យ​ រួច​ផុត​ពី​ការ​ស្លាប់​ តែ​ពុំ​អាច​សង្គ្រោះ​បាន​ឡើយ​ព្រោះ​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ បង់ជីវិត​ទៅ​ហើយ​ ។​

​ ​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ បន្ទាប់​ពី​មាន​ហេតុការណ៍​កើតឡើង​ក្រុម​គ្រួសារ​ជន​រង​ គ្រោះ​មិន​បាន​ធ្វើការ​ប្តឹងផ្តល់​អ្វី​ឡើយ​ គឺ​គ្រាន់តែ​សុំ​ឲ្យ​ម្ចាស់​សិប្បកម្ម​ផលិត​ទឹកកក​ជួយ​ ចេញថ្លៃ​ក្នុង​ការ​ចំណាយ​លុយ​ធ្វើ​បុណ្យសព​ឲ្យ​ជន​រង​គ្រោះ​តែ​ប៉ុណ្ណោះ​ ៕​ ស្អាង​ជ័យ​

Tong-leng

Tong-leng-(2)

Tong-leng-(1)


ចែករំលែក៖