ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេច​ ហេង​ សំ​រិ​ន​ អញ្ជើញ​ទៅ​ ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៦​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​

ចែករំលែក៖

​ភ្នំពេញ​ ៖​ សម្ដេច​អគ្គ​មហា​ពញា​ ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នៃ​ ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា​អញ្ជើញ​ ទៅ​ចូលរួម​កិច្ចប្រជុំ​រវាង​ប្រមុខ​ AIPA​ និង​ប្រមុខរដ្ឋ​ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ ក្នុង​ជំនួប​កំពូល​អាស៊ាន​ (AIPA-ASEAN​ SUMMIT)​លើក​ទី​២៦​ដែល​ប្រព្រឹត្ដ​ ទៅ​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​ ប្រទេស​ម៉ា​ ឡេ​ស៊ី​ចាប់ពី​ថ្ងៃ​ទី​២៥​ដល់​ថ្ងៃ​ទី​២៨​ ខែ​ មេ​សា​ ឆ្នាំ​២០១៥​។​

​អញ្ជើញ​ជូន​ដំណើរ​សម្ដេច​ប្រធាន​ ដល់​ព្រ​លាន​យន្ដហោះ​អន្ដរជាតិ​ភ្នំពេញ​មាន​លោក​ ងួ​ន​ ញ៉ិល​ អនុប្រធាន​ ទី​២​រដ្ឋសភា​សមាជិក​សមាជិកា​រដ្ឋសភា​ មន្ដ្រី​នៅ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ជា​ច្រើន​នាក់​ទៀត​។​

​លោក​ ជាម​ យៀ​ប​ ប្រធាន​គណៈ​ កម្ម​ការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​និង​សវន​កម្ម​រដ្ឋសភា​មាន​ប្រសាសន៍​ថា​ កិច្ចប្រជុំ​នឹង​ លើក​ឡើង​ផ្ដល់​ព័ត៌មាន​ដល់​សមាជិក​ ទាំងអស់​ដើម្បី​អនុវត្ដ​ការងារ​គឺ​សេចក្ដីសម្រេច​របស់​ AIPA​ ជា​សេចក្ដី​ សម្រេច​របស់​អាស៊ាន​ដែល​មក​ដល់​ ពេល​នេះ​សេចក្ដីសម្រេច​នោះ​មាន​ជាង​៨០០​សេ​ក្ដី​សម្រេច​ហើយ​ចាប់តាំងពី​ ឆ្នាំ​១៩៦៧​មក​ក្នុង​នោះ​សេចក្ដីសម្រេច​ របស់​អាស៊ាន​មាន​ជាង​៤០០​ដែល​ ប្រទេស​ជា​សមាជិក​អាស៊ាន​ឬ​ក៏​AIPA​ ត្រូវ​អនុវត្ដ​ ។​

​លោក​រដ្ឋ​បន្ថែម​ថា​ សម្ដេច​អគ្គ​ មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធាន​ AIPA​ កម្ពុជា​ទៅ​ចូលរួម​ជាមួយនឹង​ ប្រធាន​អាយ​ប៉ា​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ដើម្បី​ពិនិត្យ​នូវ​សេចក្ដី​ព្រាង​របស់​AIPA​ ទាំង​១០​ប្រទេស​ដោយ​សម្ដេច​លើក​ឡើង​ថា​ បញ្ហា​ទី​១​យើង​នឹង​លើក​ឡើង​នូវ​ សេចក្ដី​ស្នើ​របស់​យើង​លើ​បញ្ហា​ទេសចរណ៍​ ដើម្បី​ឱ្យ​អាស៊ាន​អនុវត្ដន៍​ព្រោះ​អាស៊ាន​ជា​អង្គការនីតិប្រតិបត្ដិ​ ហើយ​AIPA​ ជា​ អង្គការនីតិប្បញ្ញត្ដិ​ ។​ ទី​២​យើង​សុំ​ឱ្យ​ គ្រប់​ប្រទេស​ទាំងអស់​ផ្ដោត​ការ​យកចិត្ដទុកដាក់​ពី​វិបត្ដិ​ធាតុអាកាស​ប្រែប្រួល​ បច្ចុប្បន្ន​ដែល​បង្ក​ឡើង​ពី​គ្រោះ​ធម្មជាតិ​មាន​ដូច​ជា​ការ​ឡើង​កំ​ដៅ​ខ្លាំង​ខ្យល់ព្យុះ​ ការ​លិច​ទូក​ កាណូត​ កប៉ាល់​ ឬ​ក៏​ ស៊ូ​ណា​មិ​ជាដើម​ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ទាន់​ពេល​ ។​ មួយទៀត​បញ្ហា​ ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​យើង​នឹង​សំណូមពរ​ធ្វើ​យ៉ាងណា​ឱ្យ​គោរព​ច្បាប់​ ជាតិ​ច្បាប់​ក្នុង​តំបន់​ធ្វើ​យ៉ាងម៉េច​ដើម្បី​ ថែរក្សា​នូវ​សុខ​សន្ដិភាព​ជៀសវាង​អំពើ​ហិង្សា​កើតឡើង​។​

​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​នៅ​ថ្ងៃ​ទី​ ២១​ខែមេសា​នេះ​បានឱ្យ​ដឹង​ថា​ សមាគម​ ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (ASEAN)​ ត្រូវ​បាន​បង្កើត​ឡើង​នា​ថ្ងៃ​ទី​៨​ ខែសីហា​ ឆ្នាំ​១៩៦៧​ នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ មាន​ប្រទេស​ជា​សមាជិក​ចំនួន​១០​គឺ​ ប្រទេស​ព្រុយ​ណេ​ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ ប្រទេស​ម៉ា​ឡេ​ស៊ី​ ប្រទេស​មី​យ៉ា​ន់​ម៉ា​ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មា​ និ​ត​ឡាវ​ ប្រទេស​ហ្វី​លី​ពី​ន​ ព្រះរាជា​ណា​ ចក្រ​ថៃ​ ប្រទេស​សិង្ហ​បុរី​ សាធារណរដ្ឋ​ សង្គមនិយម​វៀតណាម​និង​ព្រះរាជាណាចក្រ​កម្ពុជា​ ។​ ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ក្លាយជា​សមាជិក​ទី​១០​នៃ​សមាគម​ នេះ​នៅ​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​ ១៩៩៩ ៕ ​សហការី​

Heng-samrin1

Heng-samrin


ចែករំលែក៖