ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដ​កុង​តី​ន័​របុក​ម៉ូតូ​ហុងដា​សេ​១២៥​របួសធ្ងន់​ម្នាក់​

ចែករំលែក៖

​ខេត្ដស្វាយរៀង ៖ ​ បុរស​ម្នាក់​ជា​កម្មករ​ សំណង់​រង​របួសធ្ងន់​ខណៈ​ជិះ​ម៉ូតូ​ល្បឿន​ លឿន​រួច​ជែង​រថយន្ដ​ដឹក​ស្រុ​វ​មិន​ផុត​ក៏​ ជ្រុល​ទៅ​បុក​រថយន្ដ​កុង​តី​ន័​រ​កាលពី​ វេលា​ម៉ោង​៦​ព្រឹក​ ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០១៥​ នៅ​លើ​កំណាត់​ផ្លូវជាតិ​ លេខ​១​ ស្ថិត​ក្នុងភូមិ​ចំបក់​ សង្កាត់​ចេក​ ក្រុង​-​ខេត្ដស្វាយរៀង​។​

​តាម​សាក្សី​ដែល​ឃើញ​ផ្ទាល់​ភ្នែក​បាន​ ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​មាន​បុរស​ ម្នាក់​មិន​ស្គាល់​ឈ្មោៈ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ ស៊េរី​២០១៣​ ពណ៌​ ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ១AT-​ ០០០៧​ ធ្វើ​ដំណើរ​ពី​ទិស​ខាងលិច​មក​ ទិស​ខាងកើត​ក្នុង​ ល្បឿន​លឿន​រួច​ក៏​បាន​ ជែង​រថយន្ដ​ដឹកស្រូវ​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ ហើយ​ជែង​មិន​ផុត​ ក៏​ជ្រុល​ទៅ​បុក​រថយន្ដ​កុង​តី​ន័​រពាក់​ស្លាក​ លេខ​ភ្នំពេញ​៣B-០១៥៩​ ដែល​បើ​បរ​ ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្ដសញ្ញាណ​ បញ្ចា​ស់ទិស​គ្នា​ពេញទំហឹង​បណ្ដាល​ឱ្យ​ យុវជន​ខាងលើ​បាក់ជើង​ខាងឆ្វេង​ខ្ទេច​ បែក​កែងដៃ​ខាងឆ្វេង​សន្លប់​នឹង​កន្លែង​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​នគ​បាលចរ​រាចរ​ក៏​បាន​មក​ដល់​និង​ហៅ​រថយន្ដ​ ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ដ​ ស្វាយ​រៀង​ដើម្បី​សង្គ្រោះ​។​
​ចំពោះ​រថយន្ដ​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​នគ​បា​វាស់វែង​និង​អូស​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដស្វាយរៀង​ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​ ៕ ​យឹ​ម​ សុ​ថា​ន​

Yim-sothan-(1)


ចែករំលែក៖