ព័ត៌មានទាន់ហេតុការណ៍៖

អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នឹង​ប្រ​ឈូ​ម​គ្រោះ​មហន្តរាយ​ធម្មជាតិ​ទ្រង់ទ្រាយ​ធំ​បំផុត​

ចែករំលែក៖

​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ នឹង​ត្រូវ​ប្រឈម​នៅ​គ្រោះ​មហន្តរាយ​ ធម្មជាតិ​ទ្រង់ទ្រាយ​ ធំ​បំផុត​នៅ​ លើ​ពិភព​ លោក​ ហើយ​ការ​រញ្ជួយ​ដី​នៅ​នេ​ប៉ា​ល់​រយៈពេល​កន្លង​មក​ គឺជា​សញ្ញា​ប្រកាស​ អាសន្ន​ពី​ការ​ ចាប់ផ្តើម​នៃ​គ្រោះ​មហន្តរាយ​។​ តាម​ការ​ប៉ាន់​ប្រមាណ​ ការ​ខូចខាត​ដោយសារ​តែ​គ្រោះ​ធម្មជាតិ​ ក្នុង​រយៈពេល​ពី​ឆ្នាំ​ 1980-2011​ ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​គិត​ជា​ទឹកប្រាក់​មាន​រហូត​ដល់​ទៅ​453​ពាន់​លាន​ដុល្លារ​ ។​

​លោក​ Martin​ Lasater​ អ្នកឯកទេស​ស្រាវជ្រាវ​មក​ពី​ម​ជ្ឈ​ប​ណ្ឌ​ល​ថាមពល​បាន​បញ្ជាក់​ថា​ តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ស្ថិត​នៅ​ក្នុង​តំបន់​ងាយស្រួល​រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​ធម្មជាតិ​ ហើយ​ជា​ ទីកន្លែង​មាន​ពលរដ្ឋ​រស់នៅ​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ ។​

​គ្រោះ​ធម្មជាតិ​ធំៗ​នា​ពេល​កន្លង​មក​ មាន​ចាប់​តាំ​ពី​ការ​រញ្ជួយ​ដី​នៅ​ Krakatoa​ ឆ្នាំ​1883​ រហូត​ដល់​ការ​រញ្ជួយ​ដី​ Tohoku​ នៅ​ឆ្នាំ​2011​ ក៏​ដូច​ជា​ព្យុះសង្ឃរា​ Haiyan​ ឆ្នាំ​2013​ ជាដើម​ គឺជា​គ្រោះ​ធម្មជាតិ​ដែល​មាន​កម្លាំង​បំផ្លាញ​ខ្លាំង​បំផុត​មិន​ធ្លាប់​កើត​មាន​ នៅ​លើ​ពិភពលោក​។​ គិតដល់​ឆ្នាំ​២០២៥​តំបន់​នេះ​ គឺជា​ទីតាំង​របស់​ទីក្រុង​ប្រណីត​ចំនួន​២១​ក្នុង​ចំណោម​ទីក្រុង​៣១​នៅ​លើ​ពិភពលោក​ ដូច្នេះ​គ្រោះ​ធម្មជាតិ​នឹង​បំផ្លាញ​ទ្រព្យសម្បត្តិ​ អាយុជីវិត​ច្រើន​ជាងគេ​ផង​ដែរ​ ។​

​តាម​របាយការណ៍​របស់​ធនាគារពិភពលោក​កាលពី​ឆ្នាំ​2013​ សរុប​ការ​ខូចខាត​ដោយ​ សារ​គ្រោះ​ធម្មជាតិ​នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​កើនឡើង​រហូត​ដល់​ទៅ​ ៦១​ភាក​រយ​ ក្នុង​រយពេល​20​ឆ្នាំ​ចុង​ក្រោយ​នេះ​។​ ចំណែក​អង្គការសហប្រជាជាតិ​បាន​ប៉ាន់​ប្រមាណ​ថា​ពលរដ្ឋ​រសនៅ​តំបន់​អាស៊ី​បា​ស៊ី​ហ្វិ​ក​នឹង​ទទួលផល​ប៉ះពាល់​ខ្ពស់​ជាងគេ​បំផុត​ គឺ​ខ្ពស់​ជាង​៦៧​លើក​ ប្រ​ប្រៀប​ ធៀប​នៅ​តំបន់​អឺរ៉ុប​ ។​

​មក​ទល់​ពេល​នេះ​បណ្តា​រដ្ឋាភិបាល​ប្រទេស​តំបន់​អាស៊ី​បា​ស៊ី​ហ្វិ​កបាន​ឡើង​គម្រោង​វិនិយោគ​ទៅ​លើ​វិស័យ​ទប់ស្កាត់​ការ​បំផ្លាញ​ដោយ​គ្រោះ​ធម្មជាតិ​ ក្នុង​នោះ​មានការ​សាងសង់​ទំនប់​ទប់ស្កាត់​រលក​យក​ស៊ូ​ណា​មិ​ ប្រព័ន្ធ​ប្រកាស​អាសន្ន​ជាដើម​ ។​

​ចំណែក​អង្គការ​ Geoscience​ Australia​ បាន​លើក​ឡើង​ថា​ តំបន់​ដែល​ងាយ​រង​ផល​ប៉ះពាល់​ជាង​ដូច​ជា​តំបន់​ដាច់​ស្រយាល​ Marikina​ នៅ​ប្រទេស​ហ្វី​លី​ពី​ន​ តំបន់​ Dhaka​ ប្រទេស​បង់​ក្លា​ដែ​ស​ និង​ទីក្រុង​ប៉េ​កាំ​ង​ប្រទេស​ចិន​។​ ចំណែក​ឥណ្ឌូ​នេ​ស៊ី​ ប៉ា​ពួ​ញ៉ី​វ​ហ្គី​ណេ​ មី​យ៉ា​ន​ម៉ា​ក៏​ដូច​ជា​វ៉ា​ន​ណា​តួ​និង​តុង​ហ្គោ​ ក៏​អាច​រង​ការ​បំផ្លាញ​ដោយសារ​តែ​គ្រោះ​ធម្មជាតិ​។​

​លោក​ Martin​ បញ្ជាក់​ទៀត​ថា​ ពលរដ្ឋ​នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នឹង​ក្លាយជា​ជនរ​ង្គ្រោះ​នៃ​ការ​ផ្ទុះ​ភ្នុំភ្លើង​ រញ្ជួយ​ដី​និង​រលក​យក្ស​ស៊ូ​ណា​មិ​។​ មានការ​រញ្ជួយ​ដី​រហូត​ដល់​ទៅ​ 90​ភាគរយ​ និង​ ភ្នំភ្លើង​រហូត​ដល់​ទៅ​ 75​ ភាគរយ​កើតឡើង​នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ។​

​ពេល​នេះ​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក​ ដូច​ជា​អា​មេ​រិ​ក​ ចិន​ ជប៉ុន​ អូស្ត្រាលី​ជាដើម​បាន​ត្រៀមលក្ខណៈ​ជួយ​សង្គ្រោះ​ជា​ទ្រង់ទ្រាយ​ធំ​ ក្នុង​នោះ​មាន​ជំនួយ​មនុស្ស​ធ​ម៍​ពេល​មាន​គ្រោះ​ធម្មជាតិ​ជា​ទ្រង់ទ្រាយ​ធំ​កើតឡើង​ ។​

​កត្តា​ដែល​បណ្តាល​ឲ្យ​គ្រោះ​ធម្មជាតិ​កើនឡើង​ គឺ​ដោយសារ​តែ​តម្រូវការ​អភិវឌ្ឍន៍​របស់​មនុស្ស​តម្រូវការ​ប្រើប្រាស់​ធ្វើ​ឲ្យ​ការ​ខួង​យក​ឧស្ម័ន​ធម្មជាតិ​នៅ​ក្រោម​ដី​កាន់តែ​ច្រើន​ និង​រោងចក្រ​ ឧស្សាហកម្ម​កើនឡើង​ច្រើន​បញ្ចេញ​ជាតិពុល​ទៅ​ក្នុង​បរិយាកាស់​ជាដើម​។​ កន្លង​មក​ប្រទេស​ជា​ច្រើន​ ក៏​បាន​សន្យា​ថា​ និង​កាត់​បន្ថយ​ជាតិពុល​ទៅ​ក្នុង​បរិយាកាស​ ។​

​សហរដ្ឋអាមេរិក​ និង​ចិន​ បាន​ប្រកាស​ថា​ ប្រទេស​ទាំង​ពីរ​នឹង​ពួតដៃគ្នា​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ ក្នុង​ពេល​ដែល​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ លោក​ច​ន​ ឃែ​រី​ នៅ​ក្នុង​ប្រទេស​ចិន​ ។​

​ចិន​ និង​អា​មេ​រិ​ក​ សុទ្ធ​សឹង​ជា​ប្រទេស​ជាប់​លំដាប់ថ្នាក់​កំពូល​ ខាង​ការ​បញ្ចេញ​ឧស្ម័ន​ ដែល​នាំ​ឲ្យ​ផែនដី​ឡើងក​ម្តៅ​ ។​

​អា​មេ​រិ​ក​ និង​ចិន​ ប្រទេស​ពីរ​ដែល​ជាប់​ចំណាត់ថ្នាក់​កំពូល​ ខាង​ការ​បញ្ចេញ​ឧស្ម័ន​ ដែល​នាំ​ឲ្យ​ផែនដី​ឡើងក​ម្តៅ​ ហើយ​ក៏​ជា​ប្រទេស​ ដែល​កន្លង​មក​ តែងតែ​ព្យាយាម​គេចវេះ​ពី​កាតព្វកិច្ច​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​នេះ​ ដែរ​ ។​

​អា​មេ​រិ​កបាន​បដិសេធ​មិន​ផ្តល់​សច្ចាប័ន​លើ​ពិធីសារ​ក្រុង​ក្យូ​តូ​ ដែល​ចែង​ពី​កាតព្វកិច្ច​ក្នុង​ការ​កាត់​បន្ថយ​ឧស្ម័ន​កាបូ​និក​ ដោយ​លើក​ហេតុផល​ថា​ ចិន​ ដែល​គូប្រជែង​ខាង​ពាណិជ្ជកម្ម​ មិន​ជាប់​កាតព្វកិច្ច​នេះ​។​ ចំណែក​ចិន​វិញ​ មិន​ព្រម​ទទួល​កាតព្វកិច្ច​នេះ​ ក្នុង​ហេតុផល​ថា​ ខ្លួន​គឺជា​ប្រទេស​ ដែល​ទើបនឹង​ងើប​ចេញពី​ការ​អភិវឌ្ឍ​ ហើយ​មិន​ទាន់​មាន​បច្ចេកវិទ្យា​គ្រប់គ្រាន់​ ក្នុង​ការ​ផលិត​ថាមពល​អគ្គិសនី​ ដែល​មិនសូវ​បំពុលបរិយាកាស​ ។​

​នៅ​ពេល​នេះ​ ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​បង្កើន​កិច្ច​សហប្រតិបត្តិការ​ឲ្យ​បាន​ ច្រើន​ជាង​មុន​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ ជា​ពិសេស​ គឺ​ការ​បង្កើន​តម្លាភាព​ ដោយ​ចែកចាយ​ព័ត៌មាន​គ្នា​ទៅ​វិញ​ទៅ​មក​ ទាក់ទង​នឹង​ផែនការ​ ដែល​ប្រទេស​នីមួយៗ​បាន​ដាក់​ចេញ​ ក្នុង​គោលដៅ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ នៅ​ក្រោយ​ឆ្នាំ​២០២០​ ៕​ ម៉ែវ សាធី

Sathy-(2)

Sathy-(1)

Sathy-(3)

Sathy


ចែករំលែក៖