ព័ត៌មានទាន់ហេតុការណ៍៖

កម្តៅ​កើត​ឡើងជា​ប្រវត្តិសាស្ត្រ​នៅ​មិច​ស៊ី​កូរ​ហូត​ដល់​ ៤២,៧​អង្សា​សេ​

ចែករំលែក៖

​នៅ​ទីក្រុង​ Merida​ រដ្ឋ​ Yucatan​ ភាគ​ខាងកើត​ប្រទេស​មិច​ស៊ី​កូ​ មាន​ស៊ី​ត​ណ្ហ​ភាព​កើនឡើង​ រហូត​ដល់​ 42,7​អង្សា​សេ​ គឺជា​កម្រិត​ខ្ពស់​បំផុត​ មិន​ធ្លាប់​មាន​រយៈពេល​៤៤​ឆ្នាំ​កន្លង​មក​ ។​

​នៅ​ក្នុង​ការ​ប្រកាស​របស់​ក្រសួង​ព្យាករណ៍​ឧតុនិយម​មិច​ស៊ី​កូ​បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​លើក​ទី​១០​ហើយ​ដែល​ទីក្រុង​នៅ​ភាគ​ខាងកើត​មាន​កម្តៅ​កើនឡើង​រហូត​ដល់​ទៅ​ជាង​40​អង្សា​សេ​ ។​

​ស្ថានភាព​ខាងលើ​ ប្រហាក់ប្រហែល​ទៅ​និង​កម្តៅ​ក្តៅ​ខ្លាំង​កាលពី​ខែមេសា​ ឆ្នាំ​២០១១​ ។​ កាលពី​ខែមេសា​ឆ្នាំ​១៩៧០​ សីតុណ្ហភាព​នៅ​ទីនោះ​ ក៏​កើនឡើង​រហូត​ដល់​ទៅ​៤៣​អង្សា​សេ​ ជា​ កម្តៅ​ក្តៅ​ខ្លាំង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ។​

​តាម​ការ​ព្យាករណ៍​អាកាសធាតុ​ត្រជាក់​នឹង​អូស​បន្លាយ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ ។​ រដ្ឋាភិបាល​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​ ពិសេស​គឺ​នៅ​រដ្ឋ​ Yucatan​ ពិសា​ទឹក​ឲ្យ​បាន​ច្រើន​និង​ចៀសវាង​ចេញ​ទៅ​ក្រៅ​បើ​គ្មាន​ហេតុការណ៍​ចាំបាច់​នៅ​ពេល​ថ្ងៃត្រង់​ ។​ លើស​ពី​នេះ​ទៅ​ទៀត​ ត្រូវ​តែ​យកចិត្តទុកដាក់​ដល់​កុមារ​ និង​មនុស្ស​ចាស់​ដែល​ជា​បុគ្គល​ ងាយ​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​បង្អស់​ ៕​ ម៉ែ​វ​ សា​ធី​

Sathy01

Sathy01-(1)


ចែករំលែក៖