ព័ត៌មានទាន់ហេតុការណ៍៖

លោក​ម៉ិ​ល​ សា​រឿង​ និង​លោក​គួ​ច​ ណា​វ​នាំ​យក​សម្ភារ​សិក្សា​ចែក​ជូន​សិស្ស​ក្នុង​ពិធី​បុណ្យពុទ្ធាភិសេក​ព្រះពុទ្ធ​បដិមា​នៅ​វត្ដ​ព្រៃអង្គរ​ក្នុង​ហៅ​វត្ដ​ហ្លួង​ព្រះស្ដេច​កន​

ចែករំលែក៖

​ខេត្ដ​ត្បូងឃ្មុំ​ ៖​ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ ទី​២៥​ខែមេសា​ឆ្នាំ​២០១៥​កន្លង​ទៅ​លោក​ម៉ិ​ល​ សា​រឿង​ អ្នកស្រី​មាស​ ណា​រី​ និង​ លោក​ គួ​ច​ ណា​វ​ នាយក​ប្រតិបត្ដិ​ម​ជ្ឈ​ មណ្ឌល​នាឡិកា​ស្វ៉ី​សបាន​នាំ​យក​សម្ភារ​សិក្សា​មួយ​ចំនួន​ទៅ​ចែក​ជូន​សិ​ស្សា​នុ​ សិស្ស​ប្រមាណ​២១៤​នាក់​ និង​បច្ច័យ​ ប្រគេន​ព្រះសង្ឃ​ក្នុង​ពិធី​បុណ្យពុទ្ធាភិសេក​ ព្រះពុទ្ធ​បដិមាករ​ផ្គុំ​មាន​បណ្ដោយ​ប្រវែង​៤៥,២០​ម៉ែត្រ​ កម្ពស់​១៣,៥០​ម៉ែត្រ​ នឹង​ព្រះពុទ្ធ​បដិមា​ស្ពាន់​តូចៗ​ចំនួន​៥.៥៥៥​ អង្គ​ដោយ​បានការ​អញ្ជើញ​ចូលរួម​ចែក​ ទាន​ពី​ព្រះ​គ្រូ​ នេ​ត​ ឈុ​ន​ព្រះ​ចៅអធិការ​ វត្ដ​ព្រៃអង្គរ​ក្នុង​និង​លោក​ ស៊ឹ​ម​ ប៊ុ​ណ្ណា​ រួម​ជាមួយ​លោកគ្រូ​អ្នកគ្រូ​និង​ជា​ប្រជា​ ពលរដ្ឋ​យ៉ាងច្រើន​ចុះ​ករ​ ស្ថិត​នៅ​ភូមិ​ព្រៃ​ អង្គរ​ក្នុង​ ឃុំ​ដូនតី​ ស្រុក​ពញាក្រែក​ ខេត្ដ​ត្បូងឃ្មុំ​។​

​លោក​អ៊ុំ​ លាង​ហេង​ នាយក​ សាលា​ បឋម​សិក្សា​ព្រៃអង្គរ​ក្នុង​បាន​រាយការណ៍​ ប្រាប់​គណៈអធិបតី​ឱ្យ​បានដឹង​ថា​ ប​ច្ចុ​ ប្បន្នសាលា​បឋម​សិក្សា​ព្រៃអង្គរ​ក្នុង​ មាន​សិស្សានុសិស្ស​ចូល​រៀន​សរុប​២១៤​នាក់​សិស្ស​ស្រី​៩៣​នាក់​ចាប់​ថ្នាក់​ទី​១​ដល់​ថ្នាក់​ទី​៦​ ហើយ​លោកគ្រូ​អ្នកគ្រូ​ដែល​ បង្រៀន​នៅ​សាលា​នេះ​មាន​១០​នាក់​ស្រី​៥​នាក់​ ។​

​លោក​ម៉ិ​ល​ សា​រឿ​ន​ ម្ចាស់​អំណោយ​ មាន​ប្រសាសន៍​ថា​ សម្ភារ​សិក្សា​ទាំងនេះ​ ន័យ​ជា​ទឹកចិត្ដ​បន្ដិចបន្ដួច​ដើម្បី​ចែក​រំ​ លែ​ក​ដល់​ក្មួយៗ​សិស្សានុសិស្ស​នៅ​សាលា​ព្រៃអង្គរ​ក្នុង​នេះ​ក្នុង​ន័យ​ជួយ​សម្រាល​ដល់​ទុក្ខ​លំបាក​ខ្លះៗ​នៅ​ការ​ខ្វះខាត​ហើយ​ក៏​ជា​ការ​ចូលរួម​ចំណែក​មួយ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ​ឆ្ពោះទៅ​កាត់​បន្ថយ​ភាព​ ក្រីក្រ​ស្រប​តាម​យុទ្ធសាស្ដ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជា​ ណា​ចក្រ​កម្ពុជា​ ។​

​លោក​ម៉ឹ​ល​ សា​រឿ​ន​ បាន​បន្ដ​ទៀត​ថា​ ចំពោះ​សម្ភារ​សិក្សា​ខាងលើ​ដែល​យក​ មក​ចែក​ជួន​សិស្សានុសិស្ស​ទាំងអស់​នេះ​ គឺ​បាន​មក​ពី​ការ​ចូលរួម​ចំណែក​របស់​ សប្បុរសជន​លោក​ គួ​ច​ ណា​វ​ នាយក​ ប្រ​តិ​បតី​មជ្ឈមណ្ឌល​នាឡិកា​ស្វ៉ី​សមាន​ដូច​ជា​ សៀវភៅ​ ប៊ិ​ច​ បន្ទាត់​ ក្រមារ​ សារុង​ និង​សាប៊ូ​ ។​

​លោក​គួ​ច​ ណា​វ​ នាយក​មជ្ឈមណ្ឌល​ នាឡិកា​ស្វ៉ី​សមាន​ប្រសាសន៍​ថា​ សម្ភារ​ សិក្សា​សម្រាប់​ចែក​ជួន​ដល់​សិ​ស្សា​នុ​ សិស្ស​នៅ​សាលា​បឋម​សិក្សា​វត្ដ​ព្រៃអង្គរ​ ក្នុង​នា​ថ្ងៃនេះ​ក្នុង​សិស្ស​ម្នាក់​ទទួល​បាន​ សៀវភៅ​៣​ក្បាល​ ប៊ិ​ច​២​ដើម​ បន្ទាត់​១​ ដើម​ សាប៊ូ​ដុំ​សម្រាប់​ដុស​ខ្លួន​២​ដុំ​ ។​ ចំណែកឯ​លោកគ្រូ​អ្នកគ្រូ​ក៏​ទទួល​បាន​ ក្រមារ​១​សារុង​១​ សៀវភៅ​៩​ក្បាល​ ប៊ិ​ច​ ៦​ដើម​បន្ទាត់​៣​ដើម​និង​ប្រជាពលរដ្ឋ​ បាន​មក​ចូលរួម​និង​កងកម្លាំង​ន​បាល​ការពារ​សន្ដិសុខ​ក្នុង​ពិធី​បុណ្យពុទ្ធាភិសេក​ ព្រះពុទ្ធ​បដិមា​ដែល​មាន​បណ្ដោយ​ប្រវែង​ ៤៥,២០​ម៉ែត្រ​ កម្ពស់​១៣,៥០​ម៉ែត្រ​និង​ ព្រះពុទ្ធ​បដិមា​ស្ពាន់​តូចៗ​ចំនួន​៥.៥៥៥​ អង្គ​ក្នុង​ម្នាក់ៗ​សាប៊ូ​២​ដុំ​ផង​ដែរ​ ។​

​លោក​បាន​បន្ដ​ទៀត​ថា​ មូលហេតុ​ ដែល​រួម​គ្នា​ទិញ​សម្ភារ​សិក្សា​ចែក​ជូន​ ដល់​សិស្សានុសិស្ស​នៅ​សាលា​បឋម​ សិក្សា​វត្ដ​ព្រៃអង្គរ​ក្នុង​ហៅ​វត្ដ​ហ្លួង​ព្រះ​ ស្ដេច​កន​នេះ​គឺ​លោក​ ម៉ិ​ល​ សា​រឿ​ន​ អ្នកស្រី​ មាស​ ណា​រី​ បាន​នឹកឃើញ​អនុ​ ស្សាវ​រី​យ៍​កាលពី​ខ្លួន​នៅ​កុមារភាព​ហើយ​សាលា​បឋម​សិក្សា​នេះ​ក៏​បាន​ផ្ដល​ចំណេះ​ ដឹង​ ជា​ពិសេស​នោះ​ជា​ទឹកដី​កំណើត​ របស់​អ្នកស្រី​ មាស​ ណា​រី​ ភរិយា​លោក​ ម៉ិ​ល​ សា​រឿង​បាន​ធំ​ដឹងក្ដី​លើ​ទឹកដី​ភូមិ​ ព្រៃអង្គរ​ក្នុង​ហៅ​វត្ដ​ហ្លួង​ព្រះស្ដេច​កន​ ហើយ​លោក​ម៉ិ​ល​ សា​រឿ​ន​អ្នកស្រី​ មាស​ ណា​រី​ ក៏​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​មួយ​ ចំនួន​ធំ​ក្នុង​ការ​កសាង​ព្រះពុទ្ធ​បដិមា​ដែល​ មាន​បណ្ដោយ​ប្រវែង​៤៥,២០​ម៉ែត្រ​ កម្ពស់​១៣,៥០​ម៉ែត្រ​ និង​ព្រះពុទ្ធ​បដិមា​ ស្ពាន់​តូចៗ​ចំនួន​៥.៥៥៥​អង្គ​។​

​ក្រោយ​ពី​បាន​ចែកទាន​ដល់​សិស្សានុសិស្ស​រួច​ព្រះ​គ្រូ​ នេ​ត​ ឈុ​ន​ព្រះ​ចៅ​អ​ធិ​ ការ​វត្ដ​ព្រៃអង្គរ​ក្នុង​ហៅ​វត្ដ​ហ្លួង​ព្រះស្ដេច​ កន​បាន​ថ្លែងអំណរគុណ​ដល់​លោក​ម៉ិ​ល​ សា​រឿង​ អ្នកស្រី​ មាស​ ណា​រី​និង​លោក​ គួ​ច​ ណា​វ​ ព្រមទាំង​ពុទ្ធបរិស័ទ​ដែល​បាន​ ចូលរួម​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​ដើម្បី​ កសាង​សមិទ្ធផល​នានា​ក្នុង​វត្ដ​ហ្លួង​ព្រះ​ ស្ដេច​កន​ឱ្យ​ជួប​តែ​ពុទ្ធ​ពរ​៤​ប្រការ​គឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបី​ឃ្លៀងឃ្លាត​ ឡើយ​។​

​ព្រះ​គ្រូ​ នេ​ត​ ឈុ​ន​ មាន​ថេរ​ដីកា​ថា​ បច្ចុប្បន្ន​វត្ដ​ព្រៃអង្គរ​ក្នុង​មាន​ភិក្ខុ​និង​ សាមណេរ​១២​អង្គ​ នៅ​គង់​ចាំ​ព្រះ​វស្សា​។​

​គួរ​បញ្ជាក់​ថា​ ព្រះពុទ្ធ​បដិមា​ព្រះ​អង្គ​ ផ្ទុំ​ខាងលើ​នេះ​បាន​ចំណាយ​ថវិកា​ប្រមាណ​ ១១២៣.២៦៦​ដុល្លារ​បញ្ចប់​ការ​សាងសង​ជា​ស្ថ​ពរ​និង​បាន​រៀបចំ​ពិធីបុណ្យ​ពុទ្ធា​ភិ​ សេក​ឆ្លង​ព្រះពុទ្ធ​បដិមា​ ព្រះ​អង្គ​ផ្ទុំ​ ដែល​ មាន​បណ្ដោយ​ប្រវែង​៤៥,២០​ម៉ែត្រ​និង​ កម្ពស់​១៣,៥០​ម៉ែត្រ​ រួម​ជា​ព្រះពុទ្ធ​បដិមា​ ស្ពាន់​តូចៗ​រហូត​ដល់​ទៅ​៥.៥៥៥​អង្គ​ ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​២៤​ដល់​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០១៥​ ហើយ​សមិទ្ធផល​ នេះ​ត្រូវ​កាត់​ខ្សែបូ​សម្ពោធ​ឆ្លង​ដាក់​ឱ្យ​ គោរព​បូជា​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា​ ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០១៥​ ក្រោ​អធិបតីភាព​លោក​ ជា​ សុ​ផា​រ៉ា​ ទីប្រឹក្សា​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​រដ្ឋ​ន្ដ្រី​ក្រសួង​អភិវឌ្ឍន៍ជនបទ​ ៕ សារី​ម​

Sarim-(2)

Sarim-(1)

Sarim


ចែករំលែក៖