ព័ត៌មានទាន់ហេតុការណ៍៖

​សាសនា​ណា​ក៍​ដូច​សាសនា​ណា​ដែរ​វា​ពិតជា​មិន​អាច​កាត់​ផ្ដាច់​ពី​សង្គម​បាន​ទេ​

ចែករំលែក៖

​ភ្នំពេញ​ ៖​ សាសនា​ណា​ក៏​ដូច​សាសនា​ ណា​ដែរ​វា​ពិតជា​មិន​អាច​កាត់​ផ្ដាច់​ពី​ សង្គម​បាន​ទេ​ សាសនា​ជា​ការ​គ្រប់គ្រង​ អារម្មណ៍​និង​ជំនឿ​ រីឯ​សង្គម​គ្រប់គ្រង​ ជីវិត​រស់នៅ​ហេតុនេះ​ត្រឹមតែ​ធម៌អាថ៌​ សាសនា​ទោះបី​ល្អ​ឥត​ខ្ចោះ​យ៉ាងណា​ក៏​ដោយ​ ក៏​នៅ​តែ​មិន​ទាន់​គ្រប់គ្រាន់​ទេ​ ប្រសិនបើ​ មនុស្ស​ដែល​ដឹកនាំ​សង្គម​នោះ​មិន​បាន​ ប្រកបដោយ​លក្ខណៈសម្បត្ដិ​គ្រប់គ្រាន់​ ទេ​ ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​ លោកស្រី​ម៉ែ​ន​ សំ​អន​ ឧបនាយក​រដ្ឋ​ មន្ដ្រី​រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ​ រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​ តំណាង​សម្ដេច​អគ្គមហាសេនាបតី​ជោ​ហ៊ុន​ សែន​ ក្នុង​ឱកាស​បិទ​ ពិធី​សូត្រ​គម្ពីរ​ អាល់​គួរ​អាន​នា​រសៀល​ថ្ងៃ​ទី​២៦​ ខែ​ មេ​សា​ ឆ្នាំ​២០១៥​នៅ​ព្រះ​វិហា​របឹង​កក់​ សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​។​

​លោកស្រី​ម៉ែ​ន​ សំ​អន​ បាន​បញ្ជាក់​ ថា​ សាសនា​បាន​រួមចំណែក​យ៉ាង​សំខាន់​ ក្នុង​កិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ដោយ​ សាសនា​បាន​រួមចំណែក​ក្នុង​ការ​កសាង​សង្គម​ជាតិ​ប្រកបដោយ​សីលធម៌​និង​ចរិយា​ធម៌​ល្អ​។​ ការ​ដឹកនាំ​សាសនា​ទាំង​ នៅ​ផ្នែក​ពុទ្ធចក្រ​ក៏​ដោយ​ទាំង​នៅ​ផ្នែក​ អាណាចក្រ​ក៏​ដោយ​និង​នៅ​ផ្នែក​ហា​ម៉ាត់​អ៊ិ​ស​ស្លា​ម​ក៏​ដោយ​គឺ​សុទ្ធតែ​បុគ្គល​នោះ​គោរព​ប្រតិបត្ដិ​តែ​អំពើ​ល្អ​ដូច​គ្នា​តែ​ត្រង់​ថា​បុគ្គល​នោះ​គោរព​តាម​គម្ពីរ​ធម៌អាថ៌​ក្បួន​ ច្បាប់​លិខិត​បទដ្ឋាន​ផ្សេងៗ​ទោះបី​ល្អ​ឥត​ខ្ចោះ​យ៉ាងណា​ក៏​ដោយ​ក៏​នៅ​តែ​មិន​ទាន់​ គ្រប់គ្រាន់​ដែរ​សម្រាប់​ទទួល​បាន​ជោគ​ ជ័យ​នៅ​ក្នុង​សហគមន៍​ ។​ ការ​ពិត​គឺ​វា​ ទាមទារ​ឱ្យ​មាន​មនុស្ស​ជា​ថ្នាក់ដឹកនាំ​ ប្រកបដោយ​គុណធម៌​ចរិយា​ធម៌​ល្អ​ទើប​វា​ប្រសើរ​ ។​ ជាក់ស្ដែង​សាសនា​អ៊ិ​ស​ស្លា​ម​ យើង​នាំ​គ្នា​ប្រារឰ​ពិធី​សូត្រ​គម្ពីរ​អាល់​គួរ​អាន​នោះ​មិន​ទាន់​គ្រាប់​គ្រាន់​នៅឡើយ​ ទេ​ ពោល​គឺ​យើង​ទាមទារ​ឱ្យ​មាន​ព្យា​ ការី​មហាម៉ាត់​ដែល​ជា​អ្នកបកប្រែ​តាម​រយៈ​ការ​បង្ហាញ​ជា​សកម្មភាព​ជាក់ស្ដែង​ ដែល​ធ្វើ​ឱ្យ​មនុស្ស​ជំនាន់​នោះ​មើលឃើញ​ ពី​ការ​ទទួលយក​បានឱ្យ​ក្លាយទៅជា​សាវ័ក​ជា​ឃោសនិក​ផ្សព្វផ្សាយ​មាន​អ្នក​ជឿ​គោរព​តាម​និង​ក្លាយជា​ឃោសនិក​បន្ដបន្ទាប់​ ធ្វើ​ឱ្យ​សាសនា​នេះ​គង់វង្ស​និង​រីក​សុសសាយ​ មក​ទល់​សព្វថ្ងៃ​មាននៅ​គ្រប់​ទីកន្លែង​នៅ​លើ​ពិភពលោក​ ។​

​លោកស្រី​បាន​បន្ដ​ថា​ ប្រធានបទ​ ដែល​បាន​ដាក់​ចេញ​នៅ​ក្នុង​ពិធី​សូត្រ​គម្ពីរ​ អាល់​គួរ​អាន​លើក​ទិ​២៤​ស្ដី​ពី​អ៊ិ​ិ​ស្លា​ម​ ជា​សារ​សន្ដិភាព​និង​សុខដុមរមនា​នៅ​ ឆ្នាំ​នេះ​ពិតជា​បាន​បង្ហាញ​ពី​គុណធម៌​របស់​ គម្ពីរ​សាសនា​អ៊ិ​ិ​ស្លា​ម​ដែល​នឹង​ត្រូវ​ស្ដែង​ចេញ​ជា​សកម្មភាព​ជាក់ស្ដែង​និង​រស់​រវើក​ នៅ​ក្នុង​សហគមន៍​អ៊‌ិ​ស្លា​ម​សង្គម​ជាតិ​ និង​អ្នកគាំទ្រ​។​

​លោក​សុះ​ កំ​រ៉ី​ ប្រធាន​គណៈកម្មការ​ សូត្រ​គម្ពីរ​អាល់​គួរ​អាន​បាន​បញ្ជាក់​ថា​ ពិធី​សូត្រ​គម្ពីរ​អាល់​គួរ​អាន​ថ្នាក់​ជាតិ​លើក​ ទី​២៤​ពុំ​មែន​ទើបតែ​កើត​មាននៅ​ពេល​ នេះ​ទេ​ ពោល​គឺ​កើត​មាន​កាលពី​សម័យ​ ព្រះរាជាណាចក្រ​កម្ពុ​ជាទី​១​មក​ម្ល៉េះ​។​ លោក​បន្ដ​ថា​ ដោយ​យោល​ទៅ​តាម​ ស្ថានភាព​នៃ​តំបន់​ជា​ច្រើន​នៅ​លើ​ពិភពលោក​ដែល​កំពុង​តែ​កើត​មាន​ស្ថានភាព​កាន់តែ​អាក្រក់​ទៅៗ​ដែល​ហៀបនឹង​មិន​អាច​ផ្សះផ្សា​បាន​នោះ​គណៈកម្មការ​រៀបចំ​សូត្រ​គម្ពីរ​អាល់​គួរ​អាន​ថ្នាក់​ជាតិ​ទូ​ទាំង​ ប្រទេស​លើក​ទី​២៤​មក​ពី​ខេត្ដ​រាជធានី​ បាន​រៀបចំ​ឱ្យ​មានការ​ជួបជុំ​គ្នា​រវាង​ថ្នាក់ដឹកនាំ​អ៊ិ​ា​ស្លា​ម​ និង​សហគមន៍​ក្រោម​ ប្រធានបទ​សាសនា​អ៊ិ​រ​ស្លា​ម​ជា​សារ​សន្ដិភាព​និង​សុខដុមរមនា​ក្នុង​គោលបំណង​ ផ្សព្វផ្សាយ​របស់​សាសនា​អ៊ិ​គ​ស្លា​ម​ដែល​មាន​សារសំខាន់​ដើម្បី​ឱ្យ​សាសនិក​អ៊ិ​ៅ​ស្លា​ម​ នៅ​ទូ​ទាំង​ប្រទេស​និង​នៅ​លើ​ពិភពលោក​ទាំងមូល​ចេះ​យោគយល់​គ្នា​អា​ធ្យា​ស្រ័យ​គ្នា​ចេះ​រួបរួមសាមគ្គី​គ្នា​ទៅ​វិញ​ទៅ​មក​។​ពិសេស​ដើម្បី​ញ៉ាំង​ឱ្យ​មនុស្សជាតិ​បាន​ បន្ដ​កិច្ច​សហប្រតិបត្ដិការ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​ឆ្ពោះទៅ​កាន់ការ​ពង្រឹងពង្រីក​សន្ដិភាព​និង​ភាព​សុខដុមរមនា​ទៅ​ថ្ងៃ​ អនាគត​ពិសេស​បងប្អូន​អ៊ិ​ិ​ស្លា​ម​ដែល​ កំពុង​រស់នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល​តែ​ម្ដង ៕ សំរិត​

Samrith-(1)

Samrith


ចែករំលែក៖