ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដBMWបុក​ម៉ូតូ​ហុងដា​សេ​១១០​ស្លាប់​ បុរស​២​នាក់​ភ្លាម​នៅ​កន្លែង​កើតហេតុ​

ចែករំលែក៖

​ភ្នំពេញ​ ៖​ យ៉ាង​ហោច​ណាស់​មាន​ បុរស​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​ កើតហេតុ​ បន្ទាប់​ពី​មាន​គ្រោះថ្នាក់​ ចរាចរណ៍​រវាង​រថយន្ដ​ម៉ាក​ BMW​ នឹង​ ម៉ូតូ​ហុងដា​សេ​១១០​បុក​គ្នា​ពេញទំហឹង​ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់​ ថ្ងៃ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០១៥​ នៅ​ ចំណុច​ផ្លូវ​មុខ​ស្ថានីយ​ប្រេង​ឥន្ទ​នៈ​តេ​លា​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ ស្ថិត​ក្នុង​ ភូមិ​អង្គ​ សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ ជ័យ​។​

​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ សោម​ ឆក​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មុខ​ របរ​កម្មករ​រោងចក្រ​ ស្នាក់​នៅ​ភូមិ​ស្ងួន​ ពេជ្រ​ សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ ជ័យ​ និង​ម្នាក់​ទៀត​មិន​ទាន់​ស្គាល់​អត្ដ​ សញ្ញាណ​នៅឡើយ​ទេ​។​

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​គេ​ បានឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ សេ​១១០​ មួយ​គ្រឿង​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​ លេខ​ភ្នំពេញ​១BG-១២៧១​ ធ្វើ​ដំណើរ​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ ក្នុង​ទិស​ ដៅ​ពី​លិចទៅ​កើត​ ខណៈ​មក​ដល់​ចំណុច​ មុខ​ស្ថានីយ​ប្រេង​ឥន្ទ​នៈ​តេ​លា​ ស្រាប់តែ​ មាន​រថយន្ដ​១​គ្រឿង​ម៉ាក​ BMW​ ពណ៌​ ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​២U-៩៦៣៨​ ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ក្នុង​ ល្បឿន​លឿន​ហើយ​បាន​ជែង​រថយន្ដ​មួយ​ គ្រឿង​ទៀត​ក៏​ជ្រុល​បុក​ម៉ូតូ​ជន​រង​គ្រោះ​ ពេញទំហឹង​បណ្ដាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​បោក​ ក្បាល​ទៅ​នឹង​កញ្ចក់​រថយន្ដ​ហើយ​ផ្លោង​ ខ្ទាត​ជាង​១០​ម៉ែត្រ​បណ្ដាល​ឱ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្ដង​ ។​ បន្ទាប់​ មក​ម្ចាស់​រថយន្ដ​បាន​ចុះ​ពីលើ​រថយន្ដ​ ហើយ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្ដង​ដោយ​បន្សល់​ទុក​រថយន្ដ​នៅ​កន្លែង​កើតហេតុ​ ប៉ុណ្ណោះ​។​

​ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ បាន​ចុះ​មក​ដល់​ និង​បាន​សហការ​ជាមួយ​ នគរបាល​ជំនាញ​វាស់វែង​យក​រថយន្ដ​និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដើម្បី​រង់ចាំ​ដោះស្រាយ​នៅ​ ពេល​ក្រោយ​។​ ចំណែក​សព​ជន​រង​គ្រោះ​ ទាំង​២​នាក់​ សមត្ថកិច្ច​បាន​ធ្វើ​កំណត់​ ហេតុ​និង​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ៕ ​សុខា​ សែន​ជ័យ​

Sokha-003

Sokha-003-(3)

Sokha-003-(2)

Sokha-003-(1)


ចែករំលែក៖