ព័ត៌មានទាន់ហេតុការណ៍៖

​ជិះ​ម៉ូតូ​បុក​បង្គោល​ថ្ម​ដួល​បោក​ក្បាល​ស្លាប់​

ចែករំលែក៖

​ភ្នំពេញៈ​ យុវជន​ម្នាក់​បើក​ម៉ូតូ​លឿន​ ពេក​បាន​ជ្រុល​ល្បឿន​បុក​បង្គោល​ថ្ម​ដួល​ បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ ពី​ម៉ោង​១០​យប់​ ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​ ២០១៥​ នៅ​តាម​ផ្លូវ​ទន្លេមេគង្គ​ខាង​មុខ​ ស្ថានីយ​បូមទឹក​ភូមិ​៣​ សង្កាត់​ខណ្ឌ​ជ្រោយ​ ចង្វា​។​

​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​ជ្រោយចង្វា​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ខាងលើ​មាន​ ឈ្មោះ​ជៀវ​ ប៊ុ​ន​ហេង​ អាយុ​២៤​ឆ្នាំ​ មុខ​ របរ​ជា​យុវជន​ស្ម័គ្រចិត្ដ​សង្កាត់​ជ្រោយ​ ចង្វា​ និង​ជា​អតីត​សមាជិក​ក្រុម​យុវជន​ ស្ម័គ្រចិត្ដ​សម្ដេច​តេ​ជោ​ក្រុម​ទី​១០៣​ ស្នាក់​នៅ​ភូមិ​ដើម​គរ​ សង្កាត់​-​ខណ្ឌ​ ជ្រោយចង្វា​។​

​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ជន​ រង​គ្រោះ​បាន​បើក​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្ដេ​ប​ពណ៌​សលាយ​ខ្មៅ​មិន​ចាំ​ស្លាក​លេខ​ បាន​ធ្វើ​ដំណើរ​តែ​ម្នាក់ឯង​តាម​ផ្លូវ​ទន្លេ​ មេគង្គ​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ដែល​ ទើបតែ​ចេញពី​ហូប​ការ​គេ​ ក្នុង​គោល​ បំណង​ត្រឡប់​ទៅ​ផ្ទះ​។​ ខណៈ​មក​ដល់​ ចំណុច​កើតហេតុ​ដែល​ជា​ចំណុច​ផ្លូវ​ កោង​ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​បង្គោល​ថ្ម​ បណ្ដាល​ឱ្យ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​ នៅ​នឹង​កន្លែង​តែ​ម្ដង​។​

​ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ នគរបាល​បាន​ចុះ​ទៅ​ទំនាក់ទំនង​ក្រុម​ គ្រួសារ​មក​ដឹក​សព​យក​ទៅ​តម្កល់​នៅ​ វត្ដ​ប្រជំ​សាគរ​ហៅ​វត្ដ​ថ្មី​ ដើម្បី​ធ្វើបុណ្យ​ តាម​ប្រពៃណី​។​

​ជាមួយ​គ្នា​នេះ​ដែរ​លោក​ ឃ្លាំង​ ហួត​ អភិបាល​ខណ្ឌ​ជ្រោយចង្វា​ក៏​បាន​ផ្ដល់​ថវិកា​ ១​លាន​រៀល​ចូលរួម​រំលែក​ទុក​ដល់​ក្រុម​ គ្រួសារ​សព​ផង​ដែរ ៕ ជ្រោយ​ពេជ្រ​

Chroy-pich

Chroy-pich-(5)

Chroy-pich-(4)

Chroy-pich-(3)

Chroy-pich-(2)

Chroy-pich-(1)


ចែករំលែក៖