ព័ត៌មានទាន់ហេតុការណ៍៖

​បន្ដ​វាយប្រហារ​ពីលើ​ដែនអាកាស​ ទៅ​លើ​ក្រុម​អ៊ិ​ប​ស្លា​ម​បង្កើត​រដ្ឋ​នៅ​ស៊ី​រី​ និង​អ៊ី​រ៉ា​ក់​

ចែករំលែក៖

​មន្ដ្រី​ក្រសួងការពារជាតិ​អា​មេ​រិ​ក​ បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៦​ ខែមេសា​ ថា​ អា​មេ​រិ​ក​ និង​សម្ពន្ធមិត្ដ​បាន​បន្ដ​ធ្វើ​ ប្រតិបត្ដិការ​វាយប្រហារ​ពីលើ​ដែន​ អាកាស​សំដៅ​ទៅ​លើ​ទីតាំង​ក្រុម​ឧទ្ទាម​ អ៊ិ​េ​ស្លា​ម​បង្កើត​រដ្ឋ​ស្ថិត​នៅ​លើ​ទឹក​ស៊ី​រី​ និង​ អ៊ី​រ៉ា​ក់​ក្នុង​រយៈពេល​២​ថ្ងៃ​កន្លង​មកនេះ​ ។​

​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ច្បាប់​ របស់​ក្រសួងការពារជាតិ​អា​មេ​រិ​កបាន​ បញ្ជាក់​ថា​ ការ​វាយប្រហារ​ពីលើ​ដែន​ អាកាស​ ក៏​ដូច​ជា​ការ​ទម្លាក់​គ្រាប់បែក​ ពី​យន្ដហោះ​ចម្បាំង​ទៅ​លើ​គោលដៅ​ ក្រុម​ឧទ្ទាម​អ៊ិ​ប​ស្លា​ម​បង្កើត​រដ្ឋ​IS​ នៅ​លើ​ ទឹកដី​ស៊ី​រី​បាន​កើតឡើង​១១​លើក​ និង​នៅ​ លើ​ទឹកដី​អ៊ី​រ៉ា​ក់បាន​ធ្វើ​ឡើង​២៧​លើក​ ។​

​ប្រភព​បន្ដ​ថា​ នៅ​ក្នុង​ទឹកដី​ស៊ី​រី​ កម្លាំង​ បាន​បើក​ប្រតិបត្ដិ​ការណ៍​ប្រឆាំង​ទៅ​លើ​ ក្រុម​ឧទ្ទាម​ស្ថិត​នៅ​ក្នុង​តំបន់​ Al​ Hassa​ kah​ និង​នៅ​ Kobani​ ។​ នៅ​ទីនោះ​ ទី​ តាំង​ប្រកបដោយ​យុទ្ធសាស្ដ្រ​របស់​ក្រុម​ ឧទ្ទាម​IS​ ៥​កន្លែង​ត្រូវ​បាន​បំផ្លាញ​,​ ទីតាំង​ លាក់ខ្លួន​របស់​ក្រុម​ឧទ្ទាម​៩​កន្លែង​ត្រូវ​ បាន​បំផ្លាញ​,​ ឃ្លាំង​គ្រាប់​,​ ទូក​,​ និង​ទីតាំង​ កាំភ្លើងត្បាល​របស់​ក្រុម​ឧទ្ទាម​IS​ ក៏​រង​ នូវ​ការ​បំផ្លាញ​ពី​កម្លាំង​ដឹកនាំ​ដោយ​ អា​មេ​រិ​ក​ផង​ដែរ​ ។​

​ប្រភព​បន្ដ​ទៀត​ថា​ ចំណែក​នៅ​ក្នុង​ ទឹកដី​អ៊ី​រ៉ា​ក់​វិញ​ កម្លាំង​សម្ពន្ធមិត្ដ​បាន​ធ្វើ​ ប្រតិបត្ដិការ​ពីលើ​ដែនអាកាស​ទៅ​លើ​ គោលដៅ​ផ្សេងៗ​ដូច​ជា​ Bayji,​ Mosul,​ Sinjia,​ Kirkuk,​ Fallujah​ និង​Ramadi​ ដោយ​ក្នុង​នោះ​កម្លាំង​សម្ពន្ធមិត្ដ​បាន​ បំផ្លាញ​ទីតាំង​របស់​ពួក​ឧទ្ទាម​IS១០​ កន្លែង​ ទី​ទាំង​យុទ្ធសាស្ដ្រ​១៥​កន្លែង​,​ រថ​ យន្ដ​១៣​គ្រឿង​,​ កាំភ្លើង​ធំ​៧​គ្រឿង​ និង​ អគារ​របស់​ក្រុម​IS៥​កន្លែង​ផង​ដែរ​ ។​

​ប្រទេស​សម្ពន្ធមិត្ដ​ដែល​កំពុង​ធ្វើ​ ប្រតិបត្ដិការ​វាយប្រហារ​ពីលើ​ដែន​ អាកាស​ប្រឆាំង​ទៅ​លើ​ក្រុម​ឧទ្ទាម​IS​ នៅ​ លើ​ទឹក​អ៊ី​រ៉ា​ក់​មាន​ អា​មេ​រិ​ក​,​ អូស្ដ្រាលី​,​ ប៊ែ​ក​ឡាំង​,​ កា​ណា​ដា​,​ ដា​ណឺ​ម៉ាក​,​ បារាំង​ អង់គ្លេស​ និង​ហូ​ឡង់​។​ ចំណែក​សម្ពន្ធ​ មិត្ដ​វាយប្រហារ​ពីលើ​ដែនអាកាស​ ប្រឆាំង​ទៅ​លើ​ក្រុម​ឧទ្ទាម​នៅ​លើ​ទឹកដី​ ស៊ី​រី​រួម​មាន​ អា​មេ​រិ​ក​,​ បា​រ៉ែ​ន​,​ ហ្ស​ក​ដង់​ អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ និង​ចក្រភព​អា​រ៉ាប់​ ៕

usmilitaryconductsfourmoreairstrikesiniraq


ចែករំលែក៖