ព័ត៌មានទាន់ហេតុការណ៍៖

ភ្នំភ្លើង​ឈី​លី​ស្ងាប់​ស្ងាត់​ ប៉ុន្ដែ​ពលរដ្ឋ​ នៅ​ព្រួយបារម្ភ​

ចែករំលែក៖

​ភ្នំភ្លើង​ប្រទេស​ឈី​លី​បាន​ស្ងប់ស្ងាត់​ ទៅ​វិញ​ហើយ​បន្ទាប់​ពី​បាន​កម្រើក​ឡើង​ ២​ដង​ក្នុង​រយៈពេល​មួយ​សបា្ដហ៍​កន្លង​មក​ នេះ​បណ្ដាល​ឱ្យ​រំខាន​ដល់​ការ​រស់នៅ​ របស់​ពលរដ្ឋ​ ក៏​ដូច​ជា​ធ្វើ​ឱ្យ​ខូចខាត​ទ្រព្យ​ សម្បត្ដិ​របស់​អ្នកស្រុក​នោះ​ ។​

​អាជ្ញាធរ​ឈី​លី​បាន​ព្រមាន​ថា​ ភ្នំភ្លើង​ Calbuco​ ស្ថិត​នៅ​ភាគ​ខាងត្បូង​ឈី​លី​ នេះ​អាច​ផ្ទុះ​ឡើងជា​ថ្មី​ ដូច្នេះ​ពលរដ្ឋ​ត្រូវ​ តែ​ប្រុង​ប្រយ័ត្ន​ ។​ ភ្នំភ្លើង​ខាងលើ​នេះ​បាន​ ផ្ទុះ​ឡើង​កាលពី​សបា្ដហ៍​មុន​បង្ខំ​ឱ្យ​ពលរដ្ឋ​ ប្រមាណ​ជាង​៦​ពាន់​នាក់​រត់​ភៀសខ្លួន​ ។​ សត្វ​ចៀម​ជាង​៤​ពាន់​ក្បាល​ក៏​ត្រូវ​នាំ​ទៅ​ កាន់​កន្លែង​មាន​សុវត្ថិភាព​ផង​ដែរ​។​

​អាកាសយានដ្ឋាន​នៅ​ក្នុង​ប្រភេទ​ ឈី​លី​ភាគច្រើន​បាន​ផ្អាក​ជើងហោះហើរ​ ជា​បណ្ដោះអាសន្ន​ ហើយ​ទើបតែ​បើក​ ការ​ហោះហើរ​នា​ពេល​នេះ​ បន្ទាប់​ពី​ភ្នំ​ ភ្លើង​បាន​ស្ងប់ស្ងាត់​ទៅ​វិញ​ ។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​បានឱ្យ​ដឹង​ ថា​ ផេះ​បាញ់​ចេញពី​ភ្នំភ្លើង​គ្របដណ្ដប់​ លើ​ផ្ទៃដី​ជា​ច្រើន​ហិ​កតា​នៅ​តាម​ជើងភ្នំ​ ក្នុង​ទ្រង់ទ្រាយ​ធំ​ និង​បាញ់​ទៅ​លើ​លំហរ​ អាកាស​មិន​លើស​ពី​១២​គីឡូម៉ែត្រ​នោះ​ ឡើយ​ ។​ ប្រទេស​ឈី​លី​មាន​ភ្នំភ្លើង​មិន​ លើស​៩០​ភ្នំភ្លើង​ ហើយ​ភ្នំភ្លើង​ទាំងនោះ​ សុទ្ធតែ​ភ្នំភ្លើង​ដែល​អាច​ផ្ទុះ​បាន​នៅ​គ្រប់​ វិនាទី​ ៕

_82584885_026906506-1


ចែករំលែក៖