ព័ត៌មានទាន់ហេតុការណ៍៖

​អា​មេ​រិ​ក​ អ៊ី​រ៉​ង់​ជួប​គ្នា​ក្នុង​សន្និសីទ​ អង្គការសហប្រជាជាតិ​ប្រឆាំង​អាវុធ​ នុយក្លេអ៊ែរ​

ចែករំលែក៖

​រដ្ឋមន្ដ្រី​ការ​បរទេស​អា​មេ​រិ​ក​ លោក​ ច​ន​ ឃើ​រី​ និង​រដ្ឋមន្ដ្រី​ការ​បរទេស​អ៊ី​រ៉​ង់​ លោក​ ចា​វេ​ត​ សារី​ហ្វ​(Javad​ Sarif)​ បាន​ចូលរួម​សន្និសីទ​ពិភពលោក​របស់​ អង្គការសហប្រជាជាតិ​ស្ដី​អំពី​ការ​មិន​រីក​ សាយភាយ​អាវុធ​នុយ​ក្លេ​អ៊េ​រ​កាលពី​ថ្ងៃ​ ទី​២៧​ ខែមេសា​ ឆ្នាំ​២០១៥​ ខណៈ​ដែល​ ពួក​គេ​ព្យាយាម​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ ឡើង​នៅ​ក្នុង​កិច្ច​ពិភាក្សា​លើ​ការ​រក​ ដំណោះស្រាយ​អំពី​កិច្ចព្រមព្រៀង​អាវុធ​ នុយក្លេអ៊ែរ​នោះ​ ។​

​ប្រមុខ​ការទូត​អ៊ី​រ៉​ង់​ត្រូវ​រំពឹង​ថា​ ជា​ អ្នក​ដំបូង​គេ​បំផុត​ក្នុង​នាម​ប្រទេស​ដែល​ ចូលរួម​ក្នុង​សន្ធិសញ្ញា​មិន​រីកសាយ​ ភាយ​អាវុធ​នុយក្លេអ៊ែរ​ដែល​បង្កើត​ឡើង​ តាំងពី​ឆ្នាំ​១៩៧០​មក​នោះ​ឡើង​ថ្លែង​សុន្ទរ​ កថា​ក្នុង​វេទិការ​ខួប​លើក​ទី​១៩០​នៃ​សន្ធិ​ សញ្ញា​នេះ​ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​ស្នាក់​ ការ​កណ្ដាល​អង្គការសហប្រជាជាតិ​នៅ​ ក្នុង​ទីក្រុង​ញូ​វ​យ៉​ក​ ។​

​អ៊ី​រ៉​ង់​ជា​ប្រទេស​ទី​១១៨​ដែល​បាន​ចុះ​ ហត្ថលេខា​ចូលរួម​ក្នុង​ស​ន្និ​សញ្ញា​ស្ដី​អំពី​ ការ​មិន​រីកសាយ​ភាយ​អាវុធ​បរមាណូ​។​

​រដ្ឋមន្ដ្រី​ការ​បរទេស​អា​មេ​រិ​ក​ និង​រដ្ឋ​ មន្ដ្រី​ការ​បរទេស​អ៊ី​រ៉​ង់​ត្រូវ​រំពឹង​ថា​ នឹង​ ជួប​ពិភាក្សា​ដាច់​ដោយឡែក​នៅ​ឯ​អង្គ​ ការ​សហប្រជាជាតិ​ដើម្បី​ពិភាក្សា​ បន្ថែម​ទៅ​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ ដែល​ទើបតែ​សម្រេច​បាន​ថ្មីៗ​រវាង​ មហាអំណាច​ទាំង​៥​បុក​អា​ល្លឺ​ម៉​ង់​ នឹង​ អ៊ី​រ៉​ង់​ ហើយ​ដែល​កំណត់​យក​ថ្ងៃ​ទី​៣០​ ខែ​ មិថុនា​ ឆ្នាំ​២០១៥​ជា​ថ្ងៃ​ចុះហត្ថលេខា​ សម្រេច​ព្រមព្រៀង​ចុង​ក្រោយ​នោះ​ ។​

​កាលពី​ថ្ងៃ​ទី​២​ ខែមេសា​ អ៊ី​រ៉​ង់​ និង​ មហាអំណាច​ទាំង​៥​បូក​អា​ល្លឺ​ម៉​ង់​បាន​ ព្រមព្រៀង​លើ​កិច្ចព្រមព្រៀង​បណ្ដោះ​ អាសន្ន​ស្ដី​អំពី​បញ្ហា​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់​។​ អ៊ី​រ៉​ង់​បាន​យល់ព្រម​បោះបង់​ចោល​ មហិច្ឆតា​អាវុធ​បរមាណូ​របស់​ខ្លួន​ជា​ថ្នូរ​ ការ​លើកលែង​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ពី​ មហាអំណាច​ទៅ​លើ​ទីក្រុង​តេ​អេ​រ៉​ង់​ដែល​ ត្រាំត្រែង​រាប់​ទសវត្សរ៍​មក​នោះ​ ។​

​មេដឹកនាំ​សាសនា​ជាន់ខ្ពស់​អ៊ី​រ៉​ង់​ លោក​ Ayatollah​ Ali​ Khamenei​ កាលពី​ថ្មីៗ​កន្លង​មកនេះ​បាន​ថ្លែង​ថា​ រាល់​ទណ្ឌកម្ម​របស់​លោក​ខាងលិច​ ក៏​ដូច​ អង្គការសហប្រជាជាតិ​ដែល​បាន​អនុវត្ដ​ ទៅ​លើ​អ៊ី​រ៉​ង់​ស្ដី​អំពី​កម្មវិធី​នុយក្លេអ៊ែរ​នោះ​ ត្រូវ​តែ​លើកលែង​លុប​ចោល​ទាំងស្រុង​ នៅ​ពេល​ដែល​កិច្ចព្រមព្រៀង​រវាង​មហា​ អំណាច​បូក​អា​ល្លឺ​ម៉​ង​ នឹង​អ៊ី​រ៉​ង់​ចុះ​ហត្ថ​ លេខា​លើ​កិច្ចព្រមព្រៀង​សម្រេច​ជា​ លើក​ចុង​ក្រោយ​នោះ​ ។​ ប៉ុន្ដែ​លោក​ខាង​ លិច​ ជា​ពិសេស​អា​មេ​រិ​ក​តែ​ម្ដង​បាន​ បញ្ជាក់​ថា​ ខ្លួន​មិន​ទាន់​ទុកចិត្ដ​ទៅ​លើ​ អ៊ី​រ៉​ង់​ដែល​ចូលរួម​អនុវត្ដ​តាម​កិច្ច​ព្រម​ ព្រៀង​ឱ្យ​បាន​ពេញលេញ​នោះ​ទេ​ ដូច្នេះ​ គេ​ត្រូវការ​ពិនិត្យ​មើល​សកម្មភាព​អនុវត្ដ​ របស់​ទីក្រុង​តេ​អេ​រ៉​ង់​ជា​មុន​សិន​ មុន​ ពេល​សម្រេច​លុប​ទណ្ឌកម្ម​អ៊ី​រ៉​ង់​ទាំង​ ស្រុង​នោះ​ ៕

iranian-foreign-minister


ចែករំលែក៖